រឿង៤យ៉ាងដែលអ្នកមិនគួរបញ្ចេញទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ

Vachana-Website-Life-Carrier-1
ជឿថា មនុស្សមួយចំនួនក្នុងពេលអាចមិនសូវមានផ្លូវចិត្តរឹងមាំប៉ុន្មានទេ ដូចនេះឆាប់ប៉ះពាល់អារម្មណ៍ខ្លាំង ដូចនេះពេលខ្លះតែងតែស្តែងចេញនូវទង្វើមួយចំនួនដែលធ្វើឲ្យប៉ះពាល់អារម្មណ៍របស់អ្នកផ្សេងជាមិនខាន។ ប៉ុន្តែទោះបីជាយ៉ាងណា មិនគួរធ្វើទង្វើមួយចំនួនដែលអាចប៉ះពាល់ដល់អារម្មណ៍របស់អ្នកដទៃនោះទេ៖
១. រឿងនិយាយដើម

ការនិយាយដើមអ្នកដទៃអាចថា ជារឿងសាមញ្ញហើយសម្រាប់មនុស្សម្នាក់ៗ។ ទទួលស្គាល់ថា នរណាម្នាក់ក៏មានរឿងជួបប្រទះរៀងខ្លួនដែរ ដូច្នេះជៀសមិនផុតពីមានការនិយាយក្រោយខ្នងនោះទេ ប៉ុន្តែក៏មិនគួរណាបញ្ចេញរឿងទាំងអស់នេះចេញមកក្រៅដែរ បើលាក់បានលាក់ក្នុងចិត្តទៅ ទោះជាដឹងថាមនុស្សណាល្អ មនុស្សណាអាក្រកើក៏ដោយ  ព្រោះ ទោះបីជាអ្នកនិយាយវាហើយ ក៏គ្មានប្រយោជន៍ ហើយថែមទាំងនាំឲ្យខាតពេលដ៏មានតម្លៃរបស់ខ្លួនដែលមានទៀតផង។

២. វាយតម្លៃលើអ្នកដទៃ

ការវាយតម្លៃទៅលើនរណាម្នាក់ជារឿងមួយដែលមិនសមរម្យ ព្រោះមនុស្សដែលខ្លាំងពួកគេ មិនយកពេលវេលាទៅវាយតម្លៃចំពោះអ្នកដទៃនោះទេ។ នេះជារឿងមួយដែលល្អសម្រាប់មនុស្សគ្រប់គ្នា ព្រោះយើងម្នាក់ៗមិនអាចវាយតម្លៃមនុស្សដែលយើងបានមើលឃើញ និង ជួបប្រទះឡើយ បើជៀសបានកុំបញ្ចេញវាទៅក្រៅអី ព្រោះពាក្យដែលអ្នកនិយាយអាចប៉ះពាល់ដល់អារម្មណ៍របស់មនុស្សដែលនៅជុំវិញអ្នកបាន។

៣. ខឹងនឹងរឿងតូចតាច
ជឿថាគ្មាននរណាម្នាក់ដែលមិនចេះខឹង មិនចេះអន់ចិត្តនោះទេ ប៉ុន្តែគប្បីរៀនគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងដែលមាន កុំបញ្ចេញទៅក្រៅឲ្យអ្នកដទៃដឹងអី។ លើសពីនេះអ្នកមិនគួរតែខឹងនិងរឿងតូចតាចដែលអ្នកបានជួបប្រទះនោះទេ ព្រោះសូម្បីតែរឿងតូចតាចក៏អ្នកប្រកាន់នោះនិងធ្វើឲ្យមនុស្សដែលនៅជុំវិញអ្នកមិនហ៊ាននិយាយជាមួយឡើយ។

៤. សើចចំអកអ្នកដទៃ

ការសើចចំអកតែងតែកើតមានគ្រប់ទីកន្លែងមិនថានៅ សាលារៀន កន្លែងធ្វើការ ឬ នៅកន្លែងផ្សេងៗ ដូចនេះគឺជារឿងធម្មតាហើយសម្រាប់ស្ថានភាពដែលយើងបានឃើញ។ ប៉ុន្តែ ការសើចចំអកបែបបន្លំអ្នកមិនគួរប្រព្រឹត្តចេញទៅនោះទេ ទោះជាអ្នកដទៃមិនប្រកាន់ក៏អារម្មណ៍របស់គេបានធ្លាក់ចុះ ដោយសារតែពាក្យដែលអ្នកបានចំអន់គេបាត់ទៅហើយ។ លើសពីនេះអារម្មណ៍របស់មនុស្សពិបាកស្រោចស្រង់ឲ្យល្អវិញណាស់ ដូចនេះកុំរៀនសើចចំអកអ្នកដទៃដោយធ្វើជារឿងកំប្លែងរបស់ខ្លួន។

 ពេលខ្លះអ្នកមិនគួរយកអារម្មណ៍មកបាំងមុខទេ ចំពោះរឿងខ្លះមិនគួរតែបង្ហាញចេញមកក្រៅពេកទេ លាក់បានលាក់ខ្លះទៅ ព្រោះអាចធ្វើឲ្យអ្នកនៅជុំវិញខ្លួនមានសម្ពាធ និងមានអារម្មណ៍មិនល្អ។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង