គន្លឹះ 4យ៉ាងជួយឲ្យអ្នកក្លាយជាអ្នកដឹកនាំល្អ និង ចុះសម្រុងជាមួយក្រុមការងារ

Vachana-Website-Life8-Carrier

នៅពេលអ្នកឈានជើងចូលទៅក្នុងតួនាទីថ្មីរបស់អ្នក អ្នកត្រូវដឹងថា ការក្លាយជាអ្នកគ្រប់គ្រងម្នាក់ គឺ ខុសគ្នាច្រើនពីតួនាទីចាស់របស់អ្នក ដោយសារតែពេលនេះអ្នកក្លាយខ្លួនជាអ្នកដឹកនាំមនុស្សជាច្រើន ដូចនេះទំនួលខុសត្រូវរបស់អ្នកក៏កាន់តែធំ។ ខាងក្រោមនេះគឺជាគន្លឹះទាំង 5សម្រាប់អ្នកដឹកនាំថ្មី ដើម្បីជួយអ្នកឈានជើងចូលទៅក្នុងកន្លែងធ្វើការជាមួយបុគ្គលិកឲ្យចុះសម្រុង និង កាន់តែភាពងាយស្រួល។

១. កំណត់ពេលវេលាដើម្បីក្លាយជាអ្នកដឹកនាំល្អម្នាក់
ពិតណាស់នៅពេលដែលអ្នកក្លាយទៅជាអ្នកដឹកនាំ ភាពខុសប្លែកគ្នាយ៉ាងខ្លាំង សំខាន់នោះ អ្នកលែងគ្រប់គ្រងលើបន្ទុកការងាររបស់អ្នកទៀតហើយ ប៉ុន្តែ អ្នកត្រូវតែចំណាយពេលដើម្បីបង្វឹក និងណែនាំក្រុមរបស់អ្នកឲ្យកាន់តែប្រសើរជាងមុននិងទៅមុខដោយរលូន។ លើសពីនេះអ្នកត្រូវចេះប្រើពេលវេលាដើម្បីឲ្យក្រុមរបស់អ្នកអាចសម្របខ្លួន និង យល់ថាអ្នកជាអ្នកដឹកនាំដ៏ល្អម្នាក់សម្រាប់ពួកគេ។
២. ត្រូវមានទំនាក់ទំនងល្អជាមួយក្រុម
អ្នក​ត្រូវ​ចំណាយ​ពេល​ដើម្បី​ស្គាល់​សមាជិក​ក្រុម​របស់​អ្នក ដូច្នេះ​អ្នក​ដឹង​ពី​របៀប​ជំរុញ​ទឹកចិត្ត​ពួកគេ និង​របៀប​ទំនាក់ទំនង​ល្អ​បំផុត​ជាមួយ​សមាជិក​នីមួយៗ។ ម្យ៉ាងទៀត បុគ្គលម្នាក់ៗមានលក្ខណៈពិសេសផ្សេងៗគ្នា ដូច្នេះអ្នកត្រូវចំណាយពេលជាមួយក្រុមរបស់អ្នក ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយពួកគេឲ្យកាន់តែប្រសើរ។ លើសពីនេះ អ្នកត្រូវដឹងថាក្នុងក្រុម ប្រាកដជាមានសមាជិកក្រុមណាម្នាក់មិនសូវពូកែហើយ ដូច្នេះអ្នកត្រូវបង្កើតទំនាក់ទំនងល្អជាមួយក្រុមនិង ខិតខំប្រឹងប្រែងសម្រាប់សកម្មភាពក្នុងក្រុមរបស់អ្នក។
៣. ធ្វើជាគំរូសម្រាប់ក្រុម
ពិតណាស់ធ្វើជាអ្នកដឹកនាំត្រូវធ្វើជាគំរូល្អដល់សមាជិកក្រុម មិនមែនអាងតែខ្លួនធំហើយមិនគោរពដល់អ្នកតូចតាចឡើយ។ សម្រាប់អ្នកដឹកនាំការធ្វើជាគំរូដល់សមាជិក គឺសំខាន់ខ្លាំងណាស់ ព្រោះវាបង្ហាញពីអំណាច សេចក្តីថ្លៃថ្នូរ និង តម្លៃនៃការគោរពឱនលំទោនរបស់អ្នកសម្រាប់ក្រុមទាំងមូលផងដែរ។ ជាឧទារហណ៍ អ្នកមិនត្រូវមកយឺតពេលសម្រាប់កិច្ចប្រជុំដោយគ្មានហេតុផលត្រឹមត្រូវនោះទេ ដូចនេះត្រូវគោរពតួរនាទី និង បង្ហាញអាកប្បកិរិយា ដែលមានការរំពឹងទុកសម្រាប់ការងារដែលអ្នកចង់បានពីសមាជិកក្រុមរបស់អ្នកដូចគ្នា។
៤. ឃើញពីគុណសម្បត្តិ និង គុណវិបត្តិ
នេះជាចំណុចមួយដែលអ្នកដឹកនាំត្រូវអនុវត្តសម្រាប់សមាជិកក្រុម ដោយអ្នកអាចសរសើរ និង ផ្តល់រង្វាន់ ដល់ក្រុមរបស់អ្នកនៅពេលដែលពួកគេធ្វើបានល្អ ថែមទាំងមានគុណសម្បត្តិ ទាំងនេះបង្ហាញថា ជា ការពង្រឹងដល់ភាពវិជ្ជមាន និងលើកទឹកចិត្តដល់ក្រុមអ្នកឱ្យធ្វើបានល្អបន្ថែមទៀត។ ជាមួយគ្នានេះដែរ នៅពេលសមាជិកក្រុមណាបង្កើតកំហុស ឬ មានចំណុចខ្សោយដែលអ្នកចាប់បាន ត្រូវដោះស្រាយភ្លាមៗ ប៉ុន្តែមិនមែនឲ្យអ្នកទៅជេរ ស្តីនៅចំពោះមុខសមាជិកដទៃទៀតទេ វាជាការល្អប្រសិនបើអ្នកដោះស្រាយបញ្ហាទាំងនោះជាលក្ខណៈឯកជន ជៀសវាងការផ្តល់ភាពអាម៉ាស់ដល់សមាជិកដទៃទៀត។
ជាធម្មតានៅពេលដែលអ្នកទើបតែក្លាយជាអ្នកដឹកនាំ ប្រាកដជាសមាជិកដទៃទៀតមិនទាន់សម្របខ្លួនបានទេ ប៉ុន្តែអ្នកត្រូវចេះប្រាស្រ័យគ្នា និង បង្កើតទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក និង ចេះដាក់ខ្លួនចំពោះក្រុមនីមួយៗ ព្រមទាំងត្រូវដឹងពីតួនាទីការងាររបស់ខ្លួនទោះជានៅក្នុងស្ថានភាពបែបណាក៏ដោយ។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង