មនុស្សស្រីសិ្ថតក្នុងតារានិករទាំង ៤ នេះគឺមិនងាយឲ្យមនុស្សប្រុសគ្រប់គ្រងបានឡើយ

Vachana-Website-Love-Family

តារានិករជាអ្វីដែលអាចបង្ហាញពីអត្តចរឹករបស់អ្នកថា អ្នកជាមនុស្សបែបណា ប៉ុន្តែជាធម្មតាមនុស្សស្រីដែលកើតក្នុងតារានិករទាំង ៤ នេះគឺជាមនុស្សស្រីដែលរឹងមាំ ឯករាជ្យ និង មិនងាយឲ្យមនុស្សប្រុសគ្រប់គ្រងជីវិតរបស់នាងបានឡើយ។ ខាងក្រោមនេះជាតារានិករទាំង ៤ របស់មនុស្សស្រីដែលមនុស្សប្រុសមិនអាចគ្រប់គ្រងបាន ៖

១. តារានិករ Aries

ពិតណាស់មនុស្សស្រីកើតក្នុងតារានិករមួយនេះ តែងតែរឹងមាំ និងឯករាជ្យ និងមិនងាយបង្ហាញពីភាពទន់ខ្សោយរបស់នាងទៅកាន់នរណាម្នាក់ឡើយ។ នាងគឺ មានភាពជាអ្នកដឹកនាំក្រុម ហើយវាជាធម្មជាតិរបស់នាងក្នុងការដោះស្រាយរឿងផ្សេងៗដោយមិនងាយពឹងផ្អែកលើនរណាម្នាក់ ទោះបីជាបរាជ័យជាច្រើនដងក៏នាងនៅតែក្រោកឈរឡើងវិញ ហើយប្រសិនបើមានបុរសណាម្នាក់ ចង់គ្រប់គ្រងលើជីវិតរបស់នាងគឺមិនងាយស្រួលនោះទេ ហើយថែមទាំងធ្វើឲ្យបុរសនោះចេញពីជីវិតរបស់នាងទៀតផង។
២. តារានិករ Taurus
មនុស្សស្រីដែលកើតក្នុងតារានិករនេះ គឺចូលចិត្តការគ្រប់គ្រង ប៉ុន្តែមិនមែនឲ្យអ្នកដទៃមកគ្រប់គ្រងលើជីវិតនាងនោះទេ ប៉ុន្តែនាងចូលចិត្តគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាង។ មនុស្សស្រីបែបនេះ គឺ គ្មានអ្វីដែលអាចផ្លាស់ប្តូររបៀបគិតរបស់នាងនោះទេ សូម្បីតែបុរសសង្ហាបំផុតក៏មិនអាចដឹកនាំនាងបានដែរ ទោះបីជាបុរសនោះសម្តីផ្អែមល្ហែមប៉ុណ្ណា ប្រើសម្ភារៈនិយមបែបណា ក៏មិនអាចទាក់ទាញចិត្តតារានិករនេះឲ្យចិត្តទន់បានដែរដូច្នេះ កុំ​ព្យាយាម​កែប្រែ​នាងអី ព្រោះនាងជាតារានិករដែលចិត្តរឹងដូចថ្មសម្រាប់មនុស្សប្រុសដែលចង់គ្រប់គ្រងនាង។
៣. តារានិករ Sagittarius
មនុស្សស្រីដែលជាតារានិកា Sagittarius គឺចូលចិត្តសេរីភាពរបស់នាងច្រើនជាងអ្វីទាំងអស់ដែលនៅជុំវិញខ្លួនរបស់នាង ដូចនេះប្រសិនបើមានមនុស្សប្រុសដែលចូលចិត្ត ហួងហែង បិទសិទ្ធិ ហាមឃាត់ច្រើន នាងនឹងសុំបែកអ្នកដោយមិនចាំបាច់ពិចារណា។ លើសពីនេះ ​មិន​ថា​បុរស​នោះស្រឡាញ់​នាង​ប៉ុណ្ណា​ក៏​ដោយ នាង​​មិន​ប្រថុយ​នឹង​សេរីភាព​របស់​នាង​ចំពោះ​សេចក្ដី​ស្រឡាញ់​ឡើយ។
៤. តារានិករ Capricorn
មនុស្សស្រីដែលកើតក្នុងតារានិករនេះគឺ អាចគ្រប់គ្រងខ្លួនឯងបានយ៉ាងល្អ ហើយក៏មិនងាយអនុញ្ញាតឲ្យនរណាម្នាក់ចូលមកគ្រប់គ្រងជិវិតរបស់នាងដែរ។ សំខាន់ជាងនេះ តារនិករនេះ ជាមនុស្សស្រីមិនងាយស្តាប់សម្តីរបស់អ្នកណាម្នាក់ឡើយ ប្រសិនបើនាងយល់ថាវាមិនត្រឹមត្រូវ ដូច្នេះ​ហើយ បើ បុរសនោះ​​មិន​ចង់​ធ្វើ​ឱ្យ​នាង​ខឹង កុំ​ព្យាយាម​ផ្លាស់​ប្តូរ​នាង និងចង់ឲ្យនាងសម្របតាមអ្វីដែលពួកគេចង់បាន ព្រោះនាងអាចសម្រេចចិត្តនៅម្នាក់ឯងជាជាងឲ្យអ្នកដទៃមកគ្រប់គ្រងជីវិតរបស់នាង។
មនុស្សស្រីដែលកើតក្នុងតារានិករទាំង ៤នេះសុទ្ធតែមិនងាយឲ្យមនុស្សប្រុសណាម្នាក់មកគ្រប់គ្រងលើពួកគេបានឡើយ ប៉ុន្តែមិនមែនតែតារានិករទាំង ៤ នេះទេតារានិករផ្សេងទៀតក៏មានចំណុចពិសេសរៀងៗខ្លួនដែរ។ ប៉ុន្តែអ្វីដែលសំខាន់ ផ្តោតលើ តារានិករស្រីទាំង ៤ នេះ សម្រាប់ មិត្តភាព ឬ ស្នេហានាងតែងតែមានការស្មើភាពជាមួយដៃគូ និង មិនងាយបោះបង់ខ្លួនឯងដោយសារតែការស្រឡាញ់នរណាម្នាក់ឡើយ
ប្រភព ៖ Zodiac Heist
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង