ទម្លាប់ទាំង ៣ យ៉ាងដែលធ្វើឲ្យអ្នកបាក់ទឹកចិត្តកាន់តែខ្លាំង

Vachana-Website-Life2-Carrier

ការស្មុគស្មាញជារឿងដែលធ្វើឲ្យជីវិតខ្លួនឯងកាន់តែអាក្រក់ ហើយទម្លាប់ខ្លះដែលអ្នកមានក្នុងជីវិតប្រចាំថ្ងៃអាចធ្វើឲ្យអ្នកបាក់ទឹកចិត្តថែមទៀត។ ខាងក្រោមជាទម្លាប់ ៣ យ៉ាងដែលធ្វើឲ្យផ្លូវចិត្តអ្នកកាន់ដុនដាប និង អាក្រក់ទៅៗបើអ្នកនៅតែបន្តធ្វើ៖

១. រស់នៅក្នុងស្ថានភាពធ្វើឲ្យខ្លួនឯងstress
ជារឿយៗ ភាពតានតឹងគឺជាអ្វីដែលជំរុញឱ្យអ្នកកាន់តែ stress កាន់តែខ្លាំង ដូចនេះប្រសិនបើអ្នករស់នៅក្នុងស្ថានភាពដែលធ្វើឲ្យផ្លូវចិត្តរបស់កាន់តែស្មុគស្មាញនោះ វានឹងធ្វើឲ្យការបាក់ទឹកចិត្តរបស់កាន់តែអាក្រក់ទៅៗ ជាហេតុធ្វើឲ្យជីវិតអ្នកគ្មានពន្លឺនឹងកាន់តែដុនដាប។
២. ឃុំខ្លួនឯងក្នុងបន្ទប់
ការឃុំខ្លួនឯងនៅក្នុងទីងងឹត និង គ្មានពន្លឺព្រះអាទិត្យជារឿងមួយដែលធ្វើឲ្យជីវិតអ្នកគ្មានក្តីសុខនោះទេ ព្រោះនៅពេលដែលអ្នកឃុំខ្លួនឯងក្នុងបន្ទប់ដោយគ្មានពន្លឺសោះ នឹងធ្វើឲ្យផ្លូវចិត្តអ្នកកាន់តែអវិជ្ជមាន ការគិតរបស់អ្នកកាន់តែអាក្រក់ចំពោះអ្វីដែលនៅជុំវិញអ្នក ធ្វើឲ្យអ្នកបាក់ទឹកចិត្តនិងបន្ទោសខ្លួនឯងកាន់តែខ្លាំង។
៣. ប្រៀបធៀបខ្លួនជាមួយអ្នកដទៃ
ការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃគឺជារឿងមួយដែលអ្នកមិនគួរធ្វើនោះទេ ព្រោះវាធ្វើឲ្យអ្នកមានទម្លាប់បំបាក់ទឹកចិត្តខ្លួនឯងដោយសារតែអ្នកទៃ នៅពេលដែលអ្នកធ្វើអ្វីមិនបានល្អដូចមនុស្សជុំវិញអ្នក នឹងធ្វើឲ្យអ្នកស្អប់នឹងបន្ទោសខ្លួនឯងកាន់តែខ្លាំង ដែលជាមូលហេតុធ្វើឲ្យអ្នកបាក់ទឹកចិត្តកាន់តែខ្លាំងនៅពេលដែលប្រៀបធៀបជាមួយអ្នកដទៃ។
ពេលខ្លះមិនមែនអ្នកដទៃធ្វើឲ្យអ្នកបាក់ទឹកចិត្តនោះទេ ប៉ុន្តែអ្នកខ្លួនឯងទេ ដែលធ្វើឲ្យខ្លួនឯងកាន់ដុនដាបពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែទម្លាប់ទាំង ៣ ខាងលើនេះ ដូចនេះបើអាចអ្នកសាកកាត់បន្ថយរឿងទាំងនេះហើយចាប់ផ្តើមធ្វើរឿងថ្មីដើម្បីឲ្យខ្លួនឯងកាន់តែប្រសើរវិញ។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង