ភាសាកាយវិកាទាំង ៥ប្រភេទ បង្ហាញថាគេចាប់អារម្មណ៍លើអ្នក

Vachana-Website-Love-Family-2
ភាសាកាយវិការអាចជាឧបករណ៍ដ៏មានឥទ្ធិពលមួយដើម្បីជួយអ្នកឱ្យយល់ពីអារម្មណ៍របស់នរណាម្នាក់មានចំពោះអ្នក ពេលខ្លះពួកគេអាចនឹងមិនហ៊ាននិយាយប្រាប់អ្នក ប៉ុន្តែអ្នកអាចដឹងថាពួកគេចាប់អារម្មណ៍អ្នក ឬអត់អាចសង្កេតមើលទង្វើទាំង ៥ នេះបាន ៖
១. ប្រើខ្សែភ្នែក
ការសម្លឹងមើលខ្សែនរណាម្នាក់គឺចំណុចដែលសំខាន់នៃភាសាកាយវិការនៅពេលដែលនរណាម្នាក់ចាប់អារម្មណ៍លើអ្នក ពួកគេអាចនឹងរក្សាការសម្លឹងមើលអ្នកដោយមិនឲ្យអ្នកចាប់អារម្មណ៍ ដូចជា ប្រើខ្សែផ្នែកមើលអ្នកជាញឹកញាប់ និង សម្លឹងមើលអ្នកពីចម្ងាយ នេះជាសញ្ញាបង្ហាញគេមានចិត្តលួចស្រឡាញ់អ្នកហើយ។
២. ស្នាមញញឹម និង ការសើច
នៅពេលដែលនរណាម្នាក់ចាប់អារម្មណ៍នឹងអ្នក ពួកគេអាចបង្ហាញ ស្នាមញញឹមចេញពីចិត្ត និងការសើចបែបអៀនមកអ្នកកាន់តែញឹកញាប់ នេះជាសញ្ញាបញ្ជាក់ថាពួកគេកំពុងមានក្តីសុខ មានសុភមង្គល និង មានភាពរីករាយនៅពេលមានវត្តមានរបស់អ្នក។
៣. បង្ហាញអារម្មណ៍មិនស្ងប់
ការ​នៅ​មិន​សុខ​អាច​ជា​កាយវិកា​នៃ​ការ​ភ័យ​ខ្លាចតែងតែលេចឡើងចំពោះមុខមនុស្សដែលពួកគេចាប់អារម្មណ៍ ប្រសិនបើមាននរណាម្នាក់ចាប់អារម្មណ៍លើអ្នក ពួកគេអាចនឹងមានអារម្មណ៍ភ័យ និងបង្ហាញអាកប្បកិរិយាមិននឹងនរ ដូចជា ធ្វើអ្វីមួយដោយមិនដឹងធ្វើពីអ្វី លេងសក់ ឬ ធ្វើជាលេងទូរសព្ទរបស់ពួកគេជាដើម។
៤. ប្រើកាយវិកាស្និទ្ធស្នាល
នៅពេលដែលមនុស្សម្នាក់ចាប់អារម្មណ៍លើអ្នក ពួកគេនឹងព្យាយាមបង្ហាញកាយវិការស្និទ្ធស្នាលនឹងអ្នកដើម្បីឲ្យអ្នកមានអារម្មណ៍គេមានចិត្តលើអ្នក។ ពួកគេបង្ហាញកាយវិការយកចិត្តទុកដាក់ បារម្ភអ្នក និង ហួងហែងអ្នកដោយមិនដឹងខ្លួន។
៥. ផ្តោតអារម្មណ៍ចំពោះកាយវិកាអ្នក
នៅពេលដែលអ្នកនិយាយអ្វីមួយពួកគេផ្តោតអារម្មណ៍ទៅលើកាយវិកា និង ពាក្យសម្តីរបស់អ្នកជាជាងអ្នកណាទាំងអស់ទោះបីរឿងនោះជារឿងមិនសំខាន់ក៏ដោយ។ លើសពីនេះ ពួកគេតែងតែគាំទ្រអ្នក និង ឈរនៅខាងអ្នកជានិច្ច មិនថាការគិតរបស់គេបែបណានោះទេ។
ពេលដែលមនុស្សចាប់អារម្មណ៍នឹងនរណាម្នាក់ ពួកគេអាចបង្ហាញសញ្ញាភាសាកាយវិការជាក់លាក់មួយដែលបង្ហាញពីអារម្មណ៍របស់ពួកគេមកកាន់អ្នក។ ម្យ៉ាងទៀតពួកគេព្យាយាមបង្កើនភាពស្និទ្ធស្នាលជាមួយអ្នកដើម្បីបានខិតចូលក្នុងជីវិតអ្នកបានមួយជំហាន។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង