ហេតុផលទាំង ៦ ដែលធ្វើឱ្យអ្នកមានអារម្មណ៍នឿយហត់គ្រប់ពេល

Vachana-Website4-Life-Carrier
ការហត់នឿយបណ្តាលខ្លះអាចបណ្តាលមកពីទម្លាប់មួយចំនួនក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ដូច្នេះហើយនៅពេលដែលអ្នកមិនបានយកចិត្តទុកដាក់អាចធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍ថាហត់នឿយពីមួយថ្ងៃទៅមួយថ្ងៃ។ ខាងក្រោមនេះជាមូលហេតុទាំង ៦ ដែលអ្នកមានអារម្មណ៍ថានឿយហត់ជារៀងរាល់ថ្ងៃ ៖
១. អ្នកគេងមិនបានគ្រប់គ្រាន់ ឬមិនមានកាលវិភាគគេង
​ការ​គេងមិនគ្រប់គ្រាន់អាច​ធ្វើ​ឱ្យ​រាងកាយ​និង​ខួរក្បាល​របស់​អ្នក​អស់កម្លាំង ដោយសារតែអ្នកមិនបានសម្រាកដើម្បីឲ្យខួរក្បាលទទួលបានថាមពលគ្រប់គ្រាន់ឡើងវិញ ដូចនេះហើយទើបធ្វើឲ្យអ្នកមានអារម្មណ៍ថាងងុយគេង និង អស់កម្លាំងគ្រប់ពេល។
២. របបអាហារប្រចាំថ្ងៃមិនល្អ
ការញ៉ាំអាហារឲ្យមានសុខភាព គឺជារឿងសំខាន់មួយសម្រាប់រាងកាយរបស់អ្នក ដូចប្រសិនបើអ្នកជ្រើសរើសអាហារដែលមានប្រូតេអ៊ីនទាប នោះធ្វើឲ្យរាងកាយអ្នកគ្មានកម្លាំង និង មិនទទួលបានថាមពលពីអាហារដែលអ្នកញ៉ាំឡើយ។ លើសពីនេះ ទោះបីជាអ្នកញ៉ាំអាហារ ឬ ភេសជ្ជៈដែលមានជាតិស្ករខ្ពស់ដើម្បីប៉ូវកម្លាំងនឹងធ្វើឲ្យអ្នកកាន់តែខិតទៅរកជំងឺទឹកនោមផ្អែមផងដែរ។
៣. ភាពតានតឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាអស់កម្លាំង
ប្រសិនបើអ្នកតែងតែស្ត្រេសអំពីការងារ បញ្ហាគ្រួសារ ឬបញ្ហាផ្ទាល់ខ្លួន ឱកាសដែលឲ្យអ្នកមានអារម្មណ៍អស់កម្លាំង និងងងុយគេងគ្រប់ពេល ទោះបីជាអ្នកគេងបានគ្រប់គ្រាន់ ញ៉ាំអាហារដែលមានសុខភាពល្អក៏មិនសំខាន់ដែរ។ ជាក់ស្តែង ទម្លាប់ទាំងនេះមិនអាចជួយបានទេ ដរាបណាអ្នកកំពុងជួបប្រទះភាពតានតឹង អារម្មណ៍ស្ត្រេសលើសកម្រិត អ្នកប្រាកដជាមិនមានអារម្មណ៏ស្រស់ស្រាយ ឬ ល្អប្រសើរចំពោះរាងកាយ និងផ្លូវចិត្តឡើយ។
៤. មិន​បាន​ធ្វើ​លំហាត់​ប្រាណ
ការហាត់ប្រាណគឺជារឿងល្អ ប៉ុន្តែបើសិនជាអ្នកមិនសូវហាត់ប្រាណ នោះអ្នកមិនសូវមានកម្លាំងនោះក្នុងខ្លួនទេ ជាហេតុធ្វើឲ្យអ្នកឆាប់ហត់និងងាយអស់កម្លាំងក្នុងការធ្វើអ្វីមួយ។  សំខាន់ជាងនេះ ការហាត់ប្រាណមិនមែនកាន់តែធ្វើឲ្យអ្នកអស់កម្លាំងនោះទេ ប៉ុន្តែវាល្អសម្រាប់សុខភាពរបស់អ្នកប្រសិនបើអ្នកហាត់បានទៀងទាត់ ព្រោះនៅពេលដែលអ្នកបញ្ចេញកម្លាំងនៅពេលហាត់ប្រាណ អ្នកនឹងមានអុកស៊ីសែនជាច្រើនក្នុងខ្លួននឹងជួយបង្កើនកម្លាំងដល់រាងកាយរបស់អ្នកផងដែរ។
៥.  ការខ្វះវីតាមីន D ក្នុងខ្លួន
កង្វះវីតាមីនណាមួយនៅក្នុងខ្លួន ពិតជាប៉ះពាល់ដល់សុខភាព និង ធ្វើឱ្យអ្នកឧស្សាហ៍មានអារម្មណ៍អស់កម្លាំងជាញឹកញាប់ ដែ​លធម្មតាអ្នក​មិន​បាន​យក​ចិត្ត​ទុក​ដាក់លើរឿងទាំងនេះ។ លើសពីនេះនៅពេលដែលអ្នកមិនបានទទួលយកវីតាមីនDពីអាហារនិងផ្លែឈើច្រើនទេ អាចធ្វើឲ្យអ្នកប្រឈមនឹងជម្ងឺផ្សេងៗបានថែមទៀតផង។
៦. របៀបរស់នៅមិនល្អ និងខ្វះការថែទាំខ្លួនឯង

កង្វះការថែទាំខ្លួនឯង គឺជាហេតុផលចុងក្រោយក្នុងចំណោមមូលហេតុដែលអ្នកមានអារម្មណ៍អស់កម្លាំងគ្រប់ពេលវេលា។ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ចំពោះការថែទាំខ្លួនឯង និង ធ្វើឲ្យអ្នកមិនសូវមានភាពវិជ្ជមានក្នុងជីវិតរបស់អ្នកទេ ដូចនេះសាកផ្លាស់ប្តូរទម្លាប់ដែលងាយៗដើម្បីឲ្យអ្នកអាចមើលថែខ្លួនឯង និង ជួយឲ្យអ្នកមានភាពស្រស់ស្រាយជាងមុន។

នេះជាមូលហេតុ ដែលធ្វើឲ្យអ្នកគ្មានកម្លាំងនៅក្នុងខ្លួននិងឧស្សាហ៍ងងុយគេង ជាជម្រើសល្អក្នុងការបង្កើនថាមពលដល់រាងកាយរបស់អ្នកឡើងវិញ អ្វីដែលអ្នកអាចធ្វើសម្រាប់ខ្លួនឯងគឺផ្លាស់ប្តូរទម្លាប់តូចៗខ្លះដើម្បីកុំឲ្យរាងកាយអ្នក និង ខួរក្បាលរបស់អ្នកមានសម្ពាធច្រើនពេក។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង