៦ សញ្ញាបញ្ជាក់ថាអ្នកមានទំនាក់ទំនងមួយដែលរឹងមាំ និងមិនងាយបែកគ្នា

Vachana-Website-Love-Family-3
ទំនាក់ទំនង​ដែល​មានភាពរឹងមាំ ​គឺ​ជា​ទំនាក់ទំនង​ដែល​ពោរពេញ​ទៅ​ដោយ​ក្ដី​ស្រឡាញ់ ក្តីអាណិត ​ការ​ទុក​ចិត្ត​ និង មានហេតុផលដែលល្អសម្រាប់គ្នា​។ លើសពីនេះ ទំនាក់ទំនង​ប្រភេទនេះ គឺ​ដៃគូ​ទាំងពីរ​មាន​អារម្មណ៍​គោរព ស្រឡាញ់ និង​មាន​សុវត្ថិភាព​គ្រប់គ្រាន់​ដើម្បី​បើកចិត្ត​ទទួលយក​គ្នាទៅវិញទៅមក។ ខាងក្រោមនេះជាសញ្ញាបញ្ជាក់នៃទំនាក់ទំនងដែលរឹងមាំមួយ ដែលមិនងាយបែកគ្នា ៖ 

១. តែងតែនិយាយសុំទោសចំពោះគ្នា

នៅក្នុងទំនាក់ទំនងស្នេហា មិន​ថា​អ្នក​ចុះសម្រុង​គ្នា​បាន​ល្អ​ប៉ុណ្ណា​ទេ វា​នឹង​មាន​ពេល​ឈ្លោះគ្នា ប៉ុន្តែទោះជាយ៉ាងណាអ្វីដែលធ្វើឱ្យទំនាក់ទំនងរបស់អ្នកកាន់តែរឹងមាំនោះ គឺការនិយាយសុំទោសចំពោះគ្នាជាជាងនិយាយពាក្យបែក ។ ម្យ៉ាងទៀត ប្រសិនបើអ្នកទាំងពីរអាចនិយាយថាអ្នកសុំទោស និងមិនប្រកាន់ខ្ជាប់អ្នកណាខុស នោះគឺជាសញ្ញានៃភាពរឹងមាំនៅក្នុងទំនាក់ទំនង ហើយក៏ជារឿងសំខាន់ដែលអ្នកត្រូវធ្វើ។
២. ដឹងពីអារម្មណ៍របស់គ្នាទៅវិញទៅមក
គូស្នេហ៍​ដែល​ស្រឡាញ់គ្នាពិត ត្រូវ ​ស្គាល់​​ច្បាស់ពីចិត្តគ្នាទៅវិញទៅមក ដែលមានរឿងអ្វីអាចមើលដឹងពីចិត្តគ្នា ទោះបីជាមិននិយាយក៏ដោយ។  នៅក្នុងទំនាក់ទំនងដែលរឹងមាំត្រូវមើលឃើញពីចំណុចដែលដៃគូខ្វះខាតហើយត្រូវនិយាយកែលម្អគ្នាទៅវិញទៅមក នេះសញ្ញាសំខាន់នៃទំនាក់ទំនងដែលរឹងមាំ។
៣. លើកទឹកចិត្តគ្នាទៅវិញទៅមក
ក្នុង​ទំនាក់ទំនងមួយដែលអាចដើរទៅមកបាន ​ត្រូវមានការ​គាំទ្រគ្នា និង អ្នក​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បីឲ្យដៃគូកាន់តែប្រសើរទៅមុខ។ ​ការលើកទឹកចិត្តដល់ដៃគូ ឲ្យ​ដើរ​តាម​ក្តី​សុបិន និង​ចំណង់​ចំណូល​ចិត្ត​គឺជារឿងសំខាន់ក្នុងទំនាក់ទំនងស្នេហា។ លើសពីនេះ  ក្នុង​ទំនាក់ទំនងមួយដែលអាចដើរទៅមកបាន ​ត្រូវមានការ​គាំទ្រគ្នា និង អ្នក​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បីឲ្យដៃគូកាន់តែប្រសើរទៅមុខ ​ដោយមិនមែនមានការ​​ច្រណែនដៃគូដែលល្អជាង ប៉ុន្តែ​ចង់​ឲ្យដៃគូ​ធ្វើបានល្អ​បំផុត​សម្រាប់អ្នកដទៃ។​
៤. លះបង់ដើម្បីគ្នាទៅវិញទៅមក
នៅក្នុងទំនាក់ទំនងដ៏ល្អ អ្នកត្រូវតែហ៊ានកាត់បន្ថយការរំពឹងទុកមួយចំនួនរបស់អ្នកទៅលើដៃគូ ព្រោះ ជីវិតដើរជាមួយគ្នា ជួនកាលអាចមានការពិបាក និង ទាមទារឲ្យមានការលះបង់ច្រើនចំពោះគ្នាទៅវិញទៅមក មិនថាជារឿងតូច ឬ ធំប៉ុណ្ណោះទេ ត្រូវតែបើកចិត្តឲ្យទូលាយមិនត្រូវអាត្មានិយម នេះហើយជាសញ្ញាដែលអ្នកស្ថិតក្នុងទំនាក់ទំនងដែលរឹងមាំ។
៥. ធ្វើការសម្រេចចិត្តរួមគ្នា
ទំនាក់ទំនងដែលល្អគឺ តែងតែពិភាក្សា និង ដោះស្រាយជាមួយគ្នាទៅវិញទៅមកហើយធ្វើការសម្រេចចិត្តដោយស្របយោបល់គ្នា ដោយមិនមានម្ខាងណាមិនពេញចិត្តឡើយ ធ្វើបែបនេះទើបអាចធ្វើឲ្យទំនាក់ទំនងរបស់អ្នកកាន់តែរឹងមាំ។
៦. បង្កើតភាពសប្បាយរីករាយជាមួយគ្នា
ទំនាក់ទំនងដ៏ល្អបំផុតដែលអាចផ្តល់ឱ្យដៃគូនោះគឺ បង្កើតភាពរីករាយជាមួយគ្នា ឆ្លងកាត់គ្រាដ៏គួរឱ្យអស់សំណើចជាមួយ នឹងព្យាយាមបន្ថែមទម្លាប់ថ្មីនៃសុខភាពផ្លូវចិត្ត និងទ្រទ្រង់ស្នេហារបស់អ្នកឲ្យមានការសប្បាយចិត្តច្រើនទោះបីជាជួបពេលវេលាដ៏លំបាកក៏ដោយ។
ទំនាក់ទំនងដែលរឹងមាំគឺ ជាអ្វីដែលអ្នកត្រូវយល់ពីគ្នាទៅវិញទៅមក ធ្វើការសម្រេចចិត្តរួមគ្នា បង្កើតភាពរីករាជាមួយគ្នា ផ្តល់ការគោរព និង ឲ្យតម្លៃគ្នាទៅវិញទៅមក មិនបោះបង់គ្នា និង មានភាពស្មោះត្រង់ចំពោះគ្នានៅក្នុងទំនាក់ទំនងស្នេហា។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង