5 វិធីដ៏អស្ចារ្យ ចំពោះការដាក់វិន័យលើខ្លួនឯងឲ្យកាន់តែមានប្រសិទ្ធិភាព

Vachana-Website7-Life-Carrier
ការមានវិន័យលើខ្លួនឯងមានសារៈសំខាន់ណាស់ ពីព្រោះជាសមត្ថភាពក្នុងការគ្រប់គ្រងសកម្មភាពរបស់ខ្លួនឯង អាចជួយអ្នកឱ្យសម្រេចបាននូវគោលដៅរបស់ខ្លួន និង មិនងាយធ្វើឲ្យអ្នកបោះបង់ចោលនូវអ្វីដែលអ្នកដទៃគិតថាអ្នកធ្វើមិនបាន ។ ខាងក្រោមនេះ  ជាវិធីដ៏អស្ចារ្យ ៥ យ៉ាងជួយមានប្រសិទ្ធិភាពក្នុងការមានវិន័យចំពោះខ្លួនឯង ៖
១. រក្សាភាពសាមញ្ញ និង បង្កើតទម្លាប់ថ្មី
នៅពេលអ្នកព្យាយាមដាក់វិន័យចំពោះខ្លួនឯង និង រៀនបង្កើតទម្លាប់ថ្មីៗ មុនដំបូងអាចមានអារម្មណ៍ធុញថប់ និង មិនចង់ធ្វើឡើយ ប៉ុន្តែ បើអ្នករក្សាវាឱ្យមើលទៅសាមញ្ញ និង ធ្វើរឿងទាំងនោះឲ្យទៅជាជំហានតូចៗវិញ អ្នកនឹងឈានដល់គោលដៅរបស់អ្នក និង មានវិន័យលើខ្លួនឯងកាន់តែប្រសើរជាងមុន។
២. ដឹងពីចំណុចខ្សោយរបស់អ្នក
ការដឹងពីចំណុចដែលខ្លួនឯងខ្វះខាត គឺជារឿងមួយដែលអស្ចារ្យសម្រាប់អ្នក ដើម្បីដុសខាត់ និង កែលម្អ នៅក្នុងជីវិតអ្នក ។ ប្រសិនបើអ្នកព្យាយាមកែលម្អភាពទន់ខ្សោយដែលខ្លួនមាន នោះនឹងជួយឱ្យអ្នកទទួលបានកម្លាំងបន្ថែមទៀតជាមួយនឹងការដាក់វិន័យរបស់អ្នក និង ធ្វើឲ្យអ្នកងាយស្រួលក្នុងការធ្វើជាម្ចាស់លើខ្លួនឯងថែមទៀតផង។
៣. ពេញចិត្តចំពោះលទ្ធផលរបស់អ្នក
មានន័យថា ទោះជាទទួលបានលទ្ធផលបែបណា ការគិតវិជ្ជមានអាចជាមធ្យោបាយដ៏ល្អបំផុតមួយដើម្បីជួយអ្នកមានអារម្មណ៍ល្អ និងកាត់បន្ថយភាពអសន្តិសុខរបស់អ្នក។ លើសពីនេះ ផ្តល់រង្វាន់ដល់ខ្លួនអ្នក និង ជំរុញខ្លួនឯងជាមួយនឹងការពង្រឹងដោយវិជ្ជមាន ជួយឱ្យអ្នកមានអារម្មណ៍ល្អចំពោះលទ្ធផលដែលអ្នកទទួលបាន ដើម្បីឆ្ពោះទៅការសម្រេចបាននូវគោលដៅរបស់អ្នក។ 
៤. គ្រប់យ៉ាងមិនមែនបានមកដោយងាយៗ
ត្រូវចាំថានៅក្នុងជីវិតរបស់អ្នកគ្មានអ្វីដែលបានមកទទេរនោះឡើយ ព្រោះគ្រប់យ៉ាងសុទ្ធតែកើតចេញពីការខិតខំប្រឹងប្រែងរបស់ខ្លួនឯងទើបអាចទទួលបានអ្វីដែលអ្នកចង់បាននៅថ្ងៃអនាគត។ លើសពីនេះ ត្រូវរៀនដាក់វិន័យ សម្រាប់ខ្លួនឯង និងចេះទប់អារម្មណ៍របស់អ្នកក្នុងការពេញចិត្តអ្វីមួយដោយមិនត្រូវលះបង់លទ្ធផលនៃការខិតខំប្រឹងប្រែងរបស់អ្នកសម្រាប់ការសប្បាយមួយពេលនោះទេ។
៥. ជម្រើសតូចតាចអាចមានឥទ្ធិពលយូរអង្វែង
ការ​សម្រេច​ចិត្ត​ដ៏តូច​មួយ​អាច​កំណត់ ​គ្រោះថ្នាក់ និងថែមទាំង​មាន​ឥទ្ធិពល​រយៈពេល​វែង​មក​លើ​ជីវិត​របស់​អ្នកផងដែរ។ អ្វី​ដែលមើល​ទៅ​ហាក់​ដូច​ជា​ជម្រើស​មិន​សំខាន់​នៅ​ថ្ងៃ​នេះ ប៉ុន្តែអាចក្លាយទៅជាបញ្ហាទៅថ្ងៃមុខបានដូចនេះមុនសម្រេចចិត្តទៅលើរឿងតូចៗក៏អ្នកត្រូវគិតឲ្យបានល្អិតល្អន់ដែរ។

ចង់ឲ្យជីវិតរបស់អ្នកកាន់តែរីកចម្រើនត្រូវដាក់វិន័យចំពោះខ្លួនឯង អ្នកអាចសាកល្បងនូវវិធីទាំងនេះបានដោយចាប់ផ្តើមពីចំណុចតូចៗទាំង ៥ នេះ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង