ជួបឧបសគ្គក្នុងជីវិត? កុំទាន់អស់សង្ឃឹមអី អ្នកគួរតែសាកល្បងធ្វើរឿង ៤យ៉ាងនេះ ដើម្បីរីកចម្រើនទៅមុខ

Vachana-Website-Life-&-Carrier-Ad

គ្រប់គ្នានៅលើផែនដីនេះ ក្នុងដំណើរជីវិតមនុស្សម្នាក់ៗ រមែងតែងតែជួបប្រទះនូវបញ្ហា ឧបសគ្គជីវិតលំបាកៗជាច្រើនជៀសមិនផុតនោះទេ តែយ៉ាងណាគ្រប់បញ្ហា និងឧបសគ្គទាំងនោះភាគច្រើន តែងផ្តល់អត្តប្រយោជន៍ត្រឡប់មកឲ្យយើងវិញនៅទីបំផុត គឺដើម្បីឲ្យយើងរាល់គ្នាបានរៀនសូត្រពីវា។

ហេតុនេះហើយ ប្រសិនបើពេលនេះអ្នកកំពុងតែជួបប្រទះនឹងបញ្ហាណាមួយ ចូរកុំទាន់អស់សង្ឃឹមនឹងជីវិត ផ្ទុយទៅវិញអ្នកគួរតែសាកល្បងរៀនសូត្រពីរឿងទាំងនោះ ស្វែងរកអត្តប្រយោជន៍ពីវា ក្នុងការឈានជើងដើរទៅមុខទៀត ព្រោះក្នុងជីវិតវាមិនមែនមានតែការឈឺចាប់នោះទេ វាក៏មានពេលវេលារំភើបរីករាយដូចគ្នា។

ដូច្នេះ ដើម្បីអាចរីកចម្រើនទៅមុខ អ្នកគួរតែសាកល្បង ធ្វើរឿងមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ។

១. រៀនបោះបង់ចោលរឿងខ្លះ

រឿងខ្លះទោះជាអ្នកព្យាយាមប្រឹងប្រែងយ៉ាងណាក៏ដោយក៏គ្មានន័យ ដូច្នេះប្រសិនបើអ្នកដឹងថា ការប្រឹងប្រែងនោះគ្មានការរីកចម្រើនឡើងទេ ជម្រើសល្អបំផុតអ្នកគួរតែបោះបង់វាចោល កាន់តែឆាប់កាន់តែល្អសម្រាប់ខ្លួនអ្នក ហើយពេលខ្លះការបោះបង់អ្វីមួយចោល វាអាចជាជម្រើសដ៏ល្អមួយ សម្រាប់ធ្វើឲ្យជីវិតរបស់អ្នករីកចម្រើនទៅមុខបាន។

២. រៀនដាក់សម្ពាធចុះ

ជាការពិតដែលថា មនុស្សគ្រប់គ្នាតែងតែរំពឹងចង់បានអ្វីមួយដ៏ល្អ ទទួលបានជោគជ័យ និងងាយស្រួលក្នុងការសម្រេចបាន តែយ៉ាងណាគ្រប់រឿងរ៉ាវ គឺមិនមែនតែងតែបានទទួលបានជោគជ័យ និងបានដូចចិត្តរបស់យើងនោះទេ ដូច្នេះហើយនៅពេលដែលរឿងនោះមិនសម្រេច រឺពិបាកក្នុងការសម្រេចបាន ធ្វើឲ្យវាក្លាយជាសម្ពាធមួយដ៏ធ្ងន់ យ៉ាងណាជាការប្រសើរ អ្នកគួរតែរៀនដាក់សម្ពាធទាំងនោះចុះ រឿងណាដែលមិនគួរគិត គួរបំភ្លេចវាចោលទៅ ទើបជីវិតអាចរកឃើញសេចក្តីសុខ។

៣. រៀនដោះលែង

កុំប្រឹងឱបក្រសោប នូវអ្វីដែលធ្វើឲ្យខ្លួនឯងឈឺចាប់ អ្នកគួរតែរៀនដោះលែង ជាពិសេសគឺមនុស្សដែលមើលមិនឃើញពីតម្លៃរបស់អ្នក ទើបផ្លូវចិត្តអ្នកអាចមានក្តីសុខខ្លះ ហេតុនេះហើយអ្នកគួរយកក្តីស្រឡាញ់ទាំងនោះ  ប្រគល់ឲ្យមនុស្សដែលសក្តិសមនឹងទទួលបានវិញ ទើបអ្នកមិនឈឺចាប់។

៤. រៀនធ្វើចិត្តដាច់

ពេលខ្លះការដែលរៀនធ្វើចិត្តដាច់ វាមិនមែនសុទ្ធតែជារឿងអាក្រក់នោះទេ វាក៏អាចជារឿងដ៏ល្អមួយ ដែលអ្នកគួរតែធ្វើដើម្បីខ្លួនឯង ព្រោះពេលខ្លះ ពេលដែលអ្នកល្អពេក មានមេត្តាពេក ធ្វើឲ្យគ្រប់គ្នាចាត់ទុកអ្នកជាមនុស្សល្ងង់ បែបនេះហើយទើបអ្នក គួរតែរៀនធ្វើចិត្តឱ្យដាច់ខ្លះ។

សរុបមក ប៉ុន្មានចំណុចខាងលើនេះ បើស្តាប់មើលទៅហាក់ដូចជាអ្នកជាមនុស្សអាត្មានិយមចឹង តែការស្រលាញ់ខ្លួនឯង ធ្វើរឿងខ្លះដើម្បីសុខភាពផ្លូវចិត្ត ផ្លូវកាយរបស់ខ្លួនឯង វាមិនមែនជារឿងអាក្រក់នោះទេ ដូច្នេះកុំខ្លាចក្នុងការសាកធ្វើរឿងទាំង៤ ដែលបានរៀបរ៉ាប់។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង