មេរៀនសំខាន់ៗចំនួន ៤ ដែលអ្នកគួរតែរៀនពីជីវិតរបស់អ្នក

Vachana-Website-Life-Carrier-Ad-1
ជីវិតមានការប្រកួតប្រជែង ប៉ុន្តែប្រសិនបើអ្នកចង់ពូកែ អ្នកត្រូវតែរៀនមេរៀនជីវិតសំខាន់ៗ ដែលនឹងពង្រឹងស្មារតីរបស់អ្នក និងអាចឱ្យអ្នកជំនះឧបសគ្គ។ ខាងក្រោមនេះមេរៀនសំខាន់ៗចំនួន ៥ ដែលអ្នកគួររៀនពីបទពិសោធន៍នៃជីវិត ៖
១. ការរៀនគឺគ្មានព្រំដែន
គ្មាននរណាម្នាក់កើតមកចេះស្រាប់នោះទេ គឺ តែងតែឆ្លងកាត់ការរៀនដើម្បីពង្រីកចំណេះដឹងរបស់អ្នក។ លើសពីនេះ ការរៀនគ្មានព្រំដែននោះទេ រឿងដែលអ្នកត្រូវធ្វើនោះគឺ រៀនពីមេរៀនថ្មីៗ និង បើកចិត្តទទួលយកអ្វីថ្មីៗដើម្បីជាជំហានឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត និង ឲ្យខ្លួនឯងរីកចម្រើនជាងមុន។
២. ការស្រលាញ់ខ្លួនឯង 
បទពិសោធន៍នេះជាមេរៀនសំខាន់ដែលធ្វើឲ្យអ្នកដឹងថា មុនពេលចង់ស្រឡាញ់អ្នកណាម្នាក់ ត្រូវចេះស្រឡាញ់ខ្លួនឯង និង ផ្តល់តម្លៃដល់ខ្លួនឯងជាមុនសិន ព្រោះថ្ងៃណាមួយអ្នកដទៃទាំងនោះនឹងបោះបង់អ្នក ហើយក៏មានតែអ្នកទេដែលនៅក្បែរខ្លួនឯង។
៣. ការយល់ពីខ្លួនឯងជារឿងសំខាន់
មេរៀនសំខាន់បន្ទាប់ទៀតនោះគឺ ស្វែងរកខ្លួនឯង ស្គាល់ខ្លួនឯង និង ដឹងពីតម្រូវការរបស់ខ្លួនឯងឲ្យបានច្បាស់លាស់សម្រាប់ជីវិតរបស់អ្នក ព្រោះ នៅពេលអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ អ្នកប្រាកដជារក្សាខ្លួនឯង ឲ្យស្ថិតក្នុងបរិយាកាសមួយដែលមានតម្លៃ និង ពោរពេញដោយការលើកទឹកចិត្តសម្រាប់ខ្លួនអ្នក។
៤. ធ្វើអ្វីក៏ត្រូវដោយចេញពីចិត្ត និង ក្តីស្រឡាញ់
នៅពេលអ្នកឆ្លងកាត់បទពិសោធន៍ជីវិតកាន់តែច្រើន អ្នកនឹងយល់ថាជីវិតអ្នកគឺ ខ្លីណាស់ បើស្រឡាញ់អ្វីធ្វើនឹងទៅ កុំចាំ ហើយក៏កុំព្យាយាមធ្វើអ្វីដែលអ្នកមិនចង់ធ្វើ។ ម្យ៉ាងទៀត ពេលដែលអ្នកធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ ភាគរយជោគជ័យ និងលទ្ធផលល្អគឺមានច្រើនដូចគ្នា។ 
៥. ការភ័យខ្លាចអាចបាត់បង់ឱកាស
រឿងមួយដែលអ្នកត្រូវចាំសម្រាប់ជីវិតរបស់អ្នកនោះគឺ កុំបណ្តោយឲ្យខ្លួនឯងបាត់បង់ឱកាសល្អដោយសារតែការភ័យខ្លាចរបស់អ្នកចំពោះរឿងអ្វីដែលមិនទាន់កើតឡើង។ បន្ថែមពីនេះ អ្នកអាចគិតពីគុណសម្បត្តិ និង គុណវិបត្តិមុនពេលចាប់ផ្តើមធ្វើអ្វីមួយ ប៉ុន្តែបើមានឱកាសហើយត្រូវហ៊ានសាកល្បង កុំអង្គុយខ្លាចនឹងការបរាជ័យបែបនេះ។
បទពិសោធន៍ដែលអ្នកបានឆ្លងកាត់ អាចជាមេរៀនសំខាន់ដែលបង្រៀនអ្នកឲ្យចេះស្រឡាញ់ខ្លួនឯង រឹងមាំ និង យល់ពីខ្លួនឯងជាងមុន ប៉ុន្តែមុននឹងចង់បានជីវិតដែលល្អត្រូវឆ្លងកាត់ការបរាជ័យជាច្រើនដើម្បីឲ្យខ្លួនឯងដល់គោលដៅដែលប្រាថ្នា។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង