6 យ៉ាងនេះ ត្រូវទន្ទេញឲ្យចាំក្នុងចិត្ត ក្នុងថ្ងៃដែលអ្នកគិតច្រើន និង ស្មុគស្មាញ

Vachana-Website-Life-Carrier-Ad-3

បើជីវិតអ្នកកំពុងជួបរឿងមិនសប្បាយចិត្ត អស់សង្ឃឹម អារម្មណ៍មិនល្អ បាក់ទឹកចិត្ត កុំភ្លេចគិតពីប៉ុន្មានចំណុចខាងក្រោមនេះ ព្រោះអាចជួយឲ្យអ្នកធូរស្បើយបានមួយកម្រិត និង លែងសូវគិតច្រើន ៖

១. អ្នកណាក៏មានថ្ងៃអាក្រក់ដែរ កុំចុះចាញ់ណាត្រូវរឹងមាំឡើង 

ជីវិតគឺបែបនេះហើយ មិនមែនល្អគ្រប់រឿងឡើយ ដូច្នេះហើយកុំបាក់ទឹកចិត្តពេលជួបការលំបាក ត្រូវលើកទឹកចិត្តខ្លួនឯងឲ្យរឹងមាំហើយដើរទៅមុខ។

២. កំហុស គឺជាមេរៀនបង្រៀនឲ្យអ្នកលែងធ្វើខុស 

នៅពេលអ្នកទទួលបានមេរៀនពីកំហុសរបស់អ្នកហើយ អ្នកនឹងចេះពិចារណាផ្លូវដែលអ្នកធ្លាប់ដើរ ទង្វើដែលអ្នកធ្លាប់ធ្វើ ដូចនេះអ្នកមិនហ៊ានសាងកំហុសនោះម្តងទៀតឡើយ។

៣. ដើរយឺតមិនមែនជាការបរាជ័យទេ អ្វីដែលបរាជ័យគឺ ការមិនព្រមដើរ 

មានន័យថា ទោះបីជាអ្នកដើរយឺត ក៏មិនប្រាកដថាអ្នកដើរមិនដល់គោលដៅដែរ កុំធ្វើឲ្យខ្លួនឯងជាប់គាំង ត្រូវបន្តទៅមុខទោះជាត្រូវការពេលវេលាយូរប៉ុណ្ណាក៏ដោយ។

៤. លើលោកគ្មានអ្វីល្អឥតខ្ចោះទេ កុំប្រៀបធៀបគ្នា

ការដែលអ្នកប្រៀបធៀបគ្នា គ្មានអ្វីប្រសើរឡើងនោះទេ មានតែអន់ចិត្ត និងបន្ទោសខ្លួនឯងថែមទៀត ត្រូវចាំថានរណាក៏មានចំណុចល្អផ្ទាល់ខ្លួនដែរ ដូចនេះ កុំប្រៀបធៀបគ្នាអី។

៥. អ្នកខ្លាំងជាងអ្វីដែលអ្នកគិតទោះជាអ្នកមិនបានដឹង

តាមពិតទៅមនុស្សម្នាក់ៗ តែងតែមានចំណុចដែលខ្លាំងសម្រាប់ខ្លួនឯង ទោះជាអ្នកមិនបានដឹង ពេលខ្លះមកពីអ្នកមិនទុកចិត្តចំពោះខ្លួនឯង ទើបមិនហ៊ានបញ្ចេញភាពខ្លាំងរបស់ខ្លួនចេញមកខាងក្រៅ ជាហេតុធ្វើឲ្យអ្នកមិនដឹងខ្លួនឯងខ្លាំងប៉ុណ្ណា។

៦. រាល់ជំហានតូចៗ គឺជាស្ពានឈានដល់គោលដៅ

គ្មាននរណាម្នាក់អាចជោគជ័យបានដោយមិនចាប់ផ្តើមពីចំណុចតូចៗនោះទេ ត្រូវចាំថាជំហានតូចៗដែលអ្នកបានដើរគឺជាគ្រឿងផ្សំសម្រាប់ជីវិតអ្នកឲ្យឈានដល់គោលដៅដែលអ្នកបានគ្រោងទុក។

នេះជាចំណុចដែលអ្នកគួរតែទន្ទេញក្នុងចិត្ត ព្រោះ ជីវិតមិនមែនស្រួលដូចការគិតឡើយ ប៉ុន្តែអ្នកត្រូវរៀនអត់ធ្មត់ និង ធ្វើឲ្យខ្លួនឯងកាន់តែប្រសើរឡើងីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជាជួបការលំបាកបែបណាក៏ដោយ។ 

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង