រឿងសំខាន់ ៤ យ៉ាង ត្រូវធ្វើនៅថ្ងៃណាត់ជួបលើកដំបូង ដែលអ្នកមិនគួររំលង

Vachana-Website-Love-Family-Ad-5
អារម្មណ៍នៃការណាត់ជួបដំបូងអាចធ្វើឱ្យអ្នករំភើប និង ច្របូកច្របល់ ដូចនេះអ្នកអាចធ្វើឱ្យមានកំហុសមួយចំនួនដោយអចេតនា។ ខាងក្រោមនេះជា រឿង ៤ យ៉ាងដែល និយាយពី របៀបស្លៀកពាក់ របៀបនិយាយ របៀបធ្វើសកម្មភាព នៅក្នុងថ្ងៃ first date របស់អ្នក ៖
១. ការរៀបចំខ្លួន
ការជ្រើសរើស សម្លៀកបំពាក់ឲ្យសមជាមួយរូបរាងរបស់អ្នក គឺជាចំណុចសំខាន់សម្រាប់អ្នក ក្នុងថ្ងៃណាត់ជួបលើកដំបូង អ្នកត្រូវចាំថាស្លៀកពាក់បែបណា ឲ្យមើលទៅអ្នកសាមញ្ញ ប៉ុន្តែ មានភាពទាក់ទាញនិង ទាន់សម័យសម្រាប់ដៃគូរបស់អ្នក។ 
២. របៀបនិយាយ
ក្នុងថ្ងៃណាត់ជួបដំបូង អ្នកត្រូវបង្កើតការសន្ទនាពីនេះពីនោះ សួរសំណួរដែលអ្នកចង់ ជាមួយដៃគូ ដើម្បីកុំការណាត់ជួបរបស់អ្នកមានការធុញទ្រាន់ ថែមទាំងបង្កើនភាពសិទ្ធិស្នាលមួយកម្រិតទៀតផងដែរ។
៣. កុំទៅយឺតពេល

ពេលវេលា គឺសំខាន់ណាស់សម្រាប់ការណាត់ជួបលើកដំបូងរបស់អ្នក ដូចនេះ កុំទម្លាប់ឲ្យដៃគូរបស់អ្នករងចាំ ត្រូវគោរពពេលវេលា និង ធ្វើយ៉ាងណាកុំទៅយឺតឲ្យសោះ ព្រោះបើសិនជាដៃគូររបស់អ្នកជាមនុស្សគោរពពេលវេលាផ្ទាល់ខ្លួន នោះទំនាក់ទំនងអ្នកអាចមានបញ្ហា។ 

៤. ផ្តោតអារម្មណ៍ជាមួយគាត់

នៅពេលណាត់ជួបគាត់ជាលើកដំបូង អ្នកគួរតែផ្តោតអារម្មណ៍ និង ប្រើកែវភ្នែកសម្រាប់គាត់តែម្នាក់បានហើយ ព្រោះធ្វើឲ្យដៃគូរបស់អ្នក មានអារម្មណ៍ថាអ្នកយកចិត្តទុកដាក់ចំពោះគាត់ចេញពីចិត្ត។

សរុបមកវិញ នេះជារឿងសំខាន់ ៤ យ៉ាងដែលអ្នកមិនគួរមើលរំលងសម្រាប់ការណាត់ជួបដំបូងឡើយ ជាពិសេសចំពោះមនុស្សស្រី ធ្វើយ៉ាងណាត្រូវមានលក្ខណៈសាមញ្ញ តែមានភាពទាក់ទាញ និង ទាន់សម័យទៅលើការរៀបចំខ្លួន ការនិយាយស្តី កាយវិកា ជាដើម។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង