ស្រឡាញ់គ្នារាល់ថ្ងៃ តិចអត់ដឹងថាដៃគូរបស់អ្នកមានភាសាស្នេហាបែបណា

Vachana-Website-Love-Family-Ad-8

តើអ្នកជាមនុស្សទាមទារភាសាស្នេហាបែបណា ចូលចិត្តភាសាស្នេហាបែបណា? ព្រោះមនុស្សមួយចំនួនបានដឹងពីខ្លួនឯង ហើយមួយចំនួនទៀតមិនទាន់បានដឹង ដោយភាសាកាយវិកាទាំងនេះមាន ៥ ដូចនេះចង់ដឹងភាសាស្នេហារបស់អ្នកជាអ្វី កុំភ្លេចអានអត្ថបទខាងក្រោមនេ ៖

១. បង្ហាញតាមរយៈទង្វើ

ប្រសិនបើអ្នកមានក្តីសុខនៅពេលដៃគូររបស់អ្នក បង្ហាញពីទង្វើមួយបញ្ជាក់ថាគាត់យកចិត្តទុកដាក់ចំពោះអ្នក ដូចជាធ្វើអាហារពេលព្រឹកសម្រាប់អ្នក ជួយធ្វើការងារផ្ទះពេលអ្នករវល់ ទិញអាហារដែលអ្នកចូលចិត្ត មនុស្សបែបនេះជឿជាក់ទៅលើទង្វើជាជាងពាក្យសម្តី។

២. បង្ហាញតាមរយៈការប៉ះពាល់

នៅពេលដើរចេញក្រៅ ឬ ទៅកម្មវិធីណាមួយ ដៃគូរបស់អ្នក ព្យាយាមបង្ហាញថាអ្នកជារបស់គាត់ ដូចជាកាន់ដៃ ឱប និង អង្អែលខ្នងនៅពេលអ្នកពិបាកចិត្ត ហើយការប៉ះពាល់ទាំងនោះធ្វើឲ្យអ្នកទុកចិត្ត និង សប្បាយចិត្ត នោះមានន័យថា អ្នកជាមនុស្សមានភាសាស្នេហាបែបនេះ។

៣. តាមរយៈពាក្យសម្តី

បើសិនជាអ្នកជាមនុស្សចូលចិត្តការលួងលោម និង រីករាយ នៅពេលដៃគូរបស់អ្នក សរសេរ text morning សម្រាប់អ្នក ការលើកទឹកចិត្តតាមរយៈការផ្ញើសារ និយាយពាក្យផ្អែមល្អែម និង ពិរោះ ញឹកញាប់ជាមួយអ្នក មានន័យថា ភាសាស្នេហាតាមរយៈការនិយាយបង្ហាញពីក្តីស្រលាញ់ គឺមានសារៈសំខាន់បំផុតចំពោះអ្នក។
៤. តាមរយៈការទទួលកាដូ
បើអ្នកធ្លាប់ រំភើប ឬ រំជួលចិត្តនៅពេលដែលអ្នកទទួលបានកាដូពីដៃគូរបស់ខ្លួន មិនថាកាដូបែបណា ធំ ឬ តូច ឲ្យតែដៃគូរបស់អ្នកឲ្យចេញពីចិត្ត និងបង្ហាញក្តីស្រឡាញ់ចំពោះអ្នក គឺជាភាសាស្នេហាដ៏សាមញ្ញមួយដែលធ្វើឲ្យអ្នកសប្យាយចិត្ត និង ចូលចិត្តភាសាស្នេហាបែបនេះ។
៥. តាមរយៈការចំណាយពេលវេលា
អ្នកនឹងសប្បាយចិត្តខ្លាំង នៅពេលដែលដៃគូររបស់អ្នកឆ្លៀត ចំណាយពេលវេលាធ្វើអ្វីជាមួយអ្នក  ទោះជា គាត់រវល់ខ្លាំង មិនថាវាតិចតួច ដូចជា ដើរលេង មើលកុន នាថ្ងៃចុងសប្តាហ៍ក៏ដោយ។
សរុបមកវិញ អត្ថន័យនៃ love languages ឬ ភាសាស្នេហាមានចំនួន ៥ ដូចដែលបានរៀបរាប់ខាងលើ ដែលវាបានបែងចែកដាច់ពីគ្នាយ៉ាងច្បាស់ ឆ្លងតាមការរៀបរាប់ តើអ្នកទាំងអស់គ្នាដឹងពីភាសាស្នេហារបស់ខ្លួនហើយឬនៅ?
ប្រភព ៖ mindbodygreen.com
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង