ចង់កាត់បន្ថយការរំពឹងទុករបស់អ្នក អាចសាកល្បងអនុវត្តវិធីសាស្ត្រ ៤ យ៉ាងនេះបាន

Vachana-Website-Life-Carrier-Ad

ក្នុងជីវិតប្រចាំថ្ងៃ មនុស្សម្នាក់ៗតែងតែមានការរំពឹងទុកទៅលើអ្វីមួយ ប៉ុន្តែត្រូវចាំថា ការរំពឹងទុកកាន់តែខ្លាំង អ្នកអាចនឹងទទួលបានការខកចិត្តច្រើនដូចគ្នា។ ខាងក្រោមនេះ ជារបៀបមួយចំនួនដែលអាចជួយកាត់បន្ថយការរំពឹងទុករបស់អ្នក ៖

១. កុំរំពឹងទុក១០០% ពេក
បើសិនជាអ្នកមានការរំពឹងទុកខ្លាំងពេក ហើយលទ្ធផលមិនបានដូចចិត្ត នោះអ្នកប្រាកដជាមានអារម្មណ៍ថាខកចិត្តខ្លាំង និងអាចបន្ទោសខ្លួនឯងដោយធ្វើមិនបានល្អ ប៉ុន្តែ បើអ្នកសាកល្បងរំពឹងចំពោះលទ្ធផលដែលអ្នកបានធ្វើតែ ៥០% ទៅ ៧០%វិញ នោះ ទោះជាលទ្ធផលបែបណាក៏មិនធ្វើឲ្យអ្នកខកចិត្តខ្លាំងដែរ។
២. កុំរំពឹងពីអ្នកដទៃពេក
ពិតណាស់ ធម្មជាតិនៃអារម្មណ៍របស់អ្នកនឹងខក​ចិត្ត ​នៅ​ពេល​ដែល​អ្នក​ផ្សេង​មិន​បានធ្វើតាម​ការ​រំពឹង​ទុក​របស់​អ្នក ដូចនេះ បើមិនចាំបាច់កុំយកក្តីសង្ឃឹមទៅផ្ញើរលើអ្នកដទៃ ព្រោះ អ្នកអាចនឹងមិនសប្បាយចិត្ត និង មិនហ៊ានទុកចិត្តចំពោះពួកគេទៀតម្តងទៀតឡើយ។
៣. រៀនទទួលយក
ត្រូវចាំថា រឿងខ្លះអ្នកអាចគ្រប់គ្រងបាន ហើយរឿងខ្លះទៀតមិនអាចគ្រប់គ្រងបានទេ ដូចនេះ សម្រាប់លទ្ធផលបែបណា ក៏អ្នកត្រូវបើកចិត្តទទួលយក ហើយចាប់ផ្តើមធ្វើអ្វីមួយថ្មីម្តងទៀត ដើម្បីអាចកែប្រែស្ថានភាពរបស់អ្នកប្រសើរឡើងវិញបាន។
៤. បោះបង់ការរំពឹងទុកណាដែលមិនអាចទៅរួច
កុំរំពឹងចំពោះអ្វីដែលមិនអាចទៅរួច ព្រោះអ្នកបានដឹងពីលទ្ធផលរួចហើយ ដូច្នេះ កុំឲ្យខ្លួនឯងខកចិត្ត និងឈឺចាប់ដោយសារតែរឿងដែលមិនអាចកើតឡើង ត្រូវប្តូរផ្នត់គំនិតរបស់អ្នក និង ចាប់ផ្តើមធ្វើអ្វីដែលអាចកើតឡើងសម្រាប់អ្នកជាជាងរំពឹងអ្វីដែលខ្ពស់ហួសពីសមត្ថភាពរបស់អ្នក។
ជាចុងក្រោយ អ្នកត្រូវដឹងថា នរណាក៏មានការរំពឹងទុករបស់ខ្លួនដែរ ប៉ុន្តែហេតុអ្វីបានជាមនុស្សមួយចំនួន ពួកគេមិនដែលមានអារម្មណ៍ថាខកចិត្តសោះ នេះអាចមកពីពួកគេដឹងពីរបៀបកាត់បន្ថយការរំពឹងទុក និង មិនធ្វើឲ្យខ្លួនឯងខកចិត្តចំពោះអ្វីដែលមិនអាចទៅរួចឡើយ។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង