ស្នេហាដែលកើតចេញពីមនុស្សពីរនាក់ អាចស្ថិតស្ថេរបានយូរអង្វែងគឺទាល់តែមានក្តីស្រលាញ់ និងភាពស្នោះត្រង់ចំពោះគ្នាទៅវិញទៅមក តែយ៉ាងណាវាចៀសមិនផុតនោះទេ ដែលថាដៃគូរណាម្ខាងមានការប្រចណ្ឌចំពោះគ្នា ដូច្នេះការដែលអ្នកយល់ពីដៃគូអ្នកកាន់តែច្បាស់ ក៏អ្នកកាន់តែអាចស្វែងរកដើមចម នៃបញ្ហាបានកាន់តែស្រួល ព្រមទាំងរក្សាស្នេហានោះបានយូរអង្វែងផងដែរ។
១. បើកចិត្តនិយាយគ្នាដោយភាពស្នោះត្រង់
រវាងដៃគូរស្នេហា ភាពស្មោះត្រង់គឺជាចំណុចសំខាន់មួយដែលមិនអាចអត់បាន ហើយដើម្បីមិនឲ្យដៃគូររបស់អ្នកគិតច្រើន អ្នកត្រូវប្រាប់ពួកគេពីអារម្មណ៍អ្នកចំពោះមនុស្សជុំវិញខ្លួន ដូច្នេះហើយដៃគូរបស់នឹងមិនគិតច្រើននោះទេ។

២. កុំព្យាយាមនិយាយបញ្ឃឺដៃគូររបស់អ្នក
បើដៃគូរបស់អ្នកប្រចណ្ឌហួងហែងអ្នកខ្លាំង សូមកុំនិយាយបន្ទោស រឺបញ្ឃឺទៅវិញ ជំនួសមកវិញត្រូវនិយាយដោះស្រាយយ៉ាងស្រទន់ ហើយប្រាប់ពួកគេថាអ្នកមិនបានគិតអ្វី ទៅលើមនុស្សដែលគេប្រចណ្ឌនោះទេ។

៣. ដោះស្រាយគ្នាជាមួយដៃគូតាមសម្រួល
មិនថាអ្នកជាសង្សារ គូដណ្តឹង ឬស្វាមីភរិយាទេ ការជជែកគ្នាជាដំណោះស្រាយដ៏ល្អបំផុតមួយ នៅក្នុងទំនាក់ទំនង ដែលថា អ្នកត្រូវសួរពីខ្លួនគេឲ្យបានច្រើន មិនថាទង្វើរ រឺការគិត ព្រោះជួនកាលការដែលគេហួងហែងប្រចណ្ឌ គឺដោយសារតែគេធ្លាប់ត្រូវអតីតដៃគូផិតក្បត់ ឬមិនពេញចិត្តសម្រស់របស់ពួកគេជាដើម។
