ស្នេហាពិត មិនមែនបានមកពីការសុំក្តីស្រឡាញ់ពីនរណាម្នាក់ឡើយ

Vachana-Website-Love-Family-Ad-2

កុំអង្វរមនុស្សប្រុសទាំងនោះ ឲ្យនៅជាមួយអ្នកទាំងដែលគេមិនចង់ កុំសុំអង្វរឲ្យបុរសម្នាក់នោះស្រឡាញ់អ្នក យកចិត្តទុកដាក់នឹងអ្នក ផ្តល់ពេលវេលាសម្រាប់អ្នក និង នៅឆ្ងាយពីមនុស្សស្រីដទៃទៀត ទាំងដែលគេមិនចង់ផ្តល់ឲ្យអ្នក ស្នេហាមិនមែនជាការបង្ខិតបង្ខំឡើយ ដូច្នេះបើមននុស្សប្រុសម្នាក់នោះចង់ដើរចេញពីជីវិតអ្នក កុំព្យាយាមអូសគេមកក្បែរខ្លួនអ្នកវិញអី ព្រោះចិត្តរបស់គេលែងនៅជាមួយអ្នកហើយ។

អ្នកមិនគួរឲ្យខ្លួនឯងចង់បាននេះចង់បាននោះ ពីបុរសណាម្នាក់ដែលមិនស្រឡាញ់អ្នកនោះទេ អ្នកមិនមែនជាអ្នកសុំទាន ដូចនេះហើយកុំសុំអង្វរ ឬ ទាមទារអ្វីមួយដែលធ្វើឲ្យអ្នកបាត់បង់តម្លៃខ្លួនឯង។  លើសពីនេះ កុំធ្វើឲ្យខ្លួនឯងពិបាក ប្រសិនបើអ្នកសង្កេតឃើញថា មនុស្សប្រុសម្នាក់នោះមិនដែលខ្វល់ពីអ្នក មិនបានលះបង់ និង កែប្រែអ្វីមួយដើម្បីថែរក្សាអ្នក ត្រូវរៀនដោះលែង និង បើកចិត្តឲ្យទូលាយក្នុងការបាត់បង់គេ ទើបមិនធ្វើឲ្យខ្លួនឈឺចាប់ខ្លាំងទៅថ្ងៃមុខ។ 

មនុស្សស្រីម្នាក់ទទួលបានក្តីស្រឡាញ់ពិត គឺជាក្តីស្រឡាញ់ដែលគេផ្តល់ឲ្យចេញពីចិត្ត មិនមែនជាការអង្វរសុំក្តីស្រឡាញ់ពីមនុស្សប្រុសម្នាក់ណាឡើយ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង