ចង់បង្រៀនកូនបានល្អ ឪពុកម្តាយត្រូវចាប់ផ្តើមបង្ហាញពួកគេដោយផ្ទាល់

Love-&-Family-Ad

សម្រាប់ឪពុកម្តាយគ្រប់រូប បើចង់ចិញ្ចឹមកូនៗរបស់អ្នកឲ្យធំធាត់ឡើងពោពេញទៅដោយសុជីវធម៍ និងគុណធម៍នោះ អ្នកត្រូវតែបង្ហាញពួកគេដោយផ្ទាល់ មិនថាអាកប្បកិរិយា ឬពាក្យសម្តីឡើយ។

វាសំខាន់ នូវអ្វីដែលអ្នកនិយាយ ទៅកាន់ពួកគេ

វាសំខាន់ ពីរបៀបដែលអ្នកចំណាយពេលវេលារបស់អ្នក ជាមួយពួកគេ

វាសំខាន់ណាស់ ដែលអ្នកធ្វើឱ្យពួកគេមានអារម្មណ៍ថា ពួកគេពិសេស

វាសំខាន់ណាស់ ដែលអ្នកស្រឡាញ់ពួកគេអស់ពីចិត្ត និងបង្ហាញក្តីស្រលាញ់នោះ

វាសំខាន់ណាស់ អំពីរបៀបដែលអ្នកសុំទោស និងធ្វើឲ្យតុអាហារជាពេលដែលមាន សន្តិភាព

វាសំខាន់ណាស់ ពីរបៀបដែលអ្នកលើកទឹកចិត្តឱ្យពួកគេមានក្តីស្រម៉ៃដ៏ធំ

វាសំខាន់ណាស់ ដែលអ្នកត្រូវផ្តល់ឱ្យពួកគេ នូវកន្លែងសុវត្ថិភាពដើម្បីត្រឡប់មក ពេលពួកគេលំបាក

វាសំខាន់ណាស់ ប្រសិនបើអ្នកជាអ្នកគាំទ្រដ៏ធំបំផុតរបស់ពួកគេ និងជាអ្នកលើកទឹកចិត្តខ្លាំងបំផុត

វាសំខាន់ណាស់ ប្រសិនបើអ្នកបង្រៀនពួកគេ ដោយសេចក្តីសប្បុរស ដោយការបង្ហាញវា មិនមែនគ្រាន់តែនិយាយ

ការ​ចិញ្ចឹម​កូន​នេះ ​មិន​មែន​ជា​អ្វី​ដែល​ត្រូវ​គិតបែបងាយៗទេ ​វាជាការងារដ៏ធំមួយ គឺជាការងារដ៏ធំបំផុតសម្រាប់ឪពុកម្តាយ។

ប៉ុន្តែនោះក៏ជាអ្វីដែលយើងបង្ហាញកូនៗថា

  • ឲ្យបន្តរៀន
  • ឲ្យបន្តសុំទោស
  • ឲ្យបន្តរីកលូតលាស់ ធំធាត់ឡើង។

ប្រភព៖​ Financial Growth PH

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង