ជឿថាមនុស្សស្រីតែងតែចង់ឲ្យខ្លួនឯងជួបមនុស្សប្រុសដែលល្អ ជួបមនុស្សប្រុសដែលអាចមើលថែខ្លួនអស់មួយជីវិត មនុស្សប្រុសដែលឲ្យតម្លៃទៅលើស្នេហារបស់នាង ដូចនេះមនុស្សប្រុសទាំងនេះ សុទ្ធតែមានចំណុចដូចខាងក្រោម ៖
១. មនុស្សប្រុសមានគោលដៅច្បាស់លាស់
មនុស្សស្រីណាក៏ស្រឡាញ់មនុស្សប្រុសបែបនេះដែរ ព្រោះមនុស្សប្រុសដែលមានគោលដៅរបស់ខ្លួនច្បាស់លាស់ សុទ្ធតែអាចធ្វើឲ្យមនុស្សស្រីមានទំនុកចិត្ត និងអាចពឹងផ្អែកជីវិតរបស់នាងបាន។

២. មនុស្សប្រុសមានសុជីវធម៌ និង មានចំណេះដឹង
ភាពសង្ហារបស់មនុស្សប្រុសពិតប្រាកដ មិនមែនមានលុយ មានឡាន មានអំណាចនោះទេ ប៉ុន្តែមានចំណេះដឹង និង មានសីលធម៌ជាប់ខ្លួន នោះហើយជារបស់ដែលអាចធ្វើឲ្យមនុស្សស្រីប្រាថ្នាចង់បានមនុស្សប្រុសទាំងនោះ។
៣. មនុស្សប្រុស ចេះការពារ និង មានភាពក្លាហាន
ក្តីស្រមៃមនុស្សស្រីអាចចង់បានមនុស្សប្រុសម្នាក់ ដែលអាចការពារនាងបានទោះជាក្នុងស្ថានភាពបែបណាក៏ដោយ។ លើសពីនេះ មនុស្សប្រុសដែលក្លាហាន ចេះការពារគ្រួសារនិង មនុស្សដែលខ្លួនស្រឡាញ់ គឺធ្វើឲ្យមនុស្សស្រីមានអារម្មណ៍សុវត្ថិភាពបំផុត។

៤. មនុស្សប្រុស ចេះគោរព និងស្រឡាញ់គ្រួសារទាំងសងខាង
ពិតណាស់ក្តីស្រមៃមនុស្សស្រី ប្រាកដជាចង់បានមនុស្សប្រុសម្នាក់ដែលគោរព និង ឲ្យតម្លៃទៅលើស្ថានភាពគ្រួសាររបស់នាង ហើយព្យាយាមស្រឡាញ់គ្រួសារនាង ដូចគ្រួសាររបស់ខ្លួន បែបនេះហើយជាមនុស្សប្រុសដែលមនុស្សស្រីចង់បានជាគូជីវិត។
៥. មនុស្សប្រុស ដែលស្រឡាញ់តែមនុស្សស្រីម្នាក់ និង មិនរញ៉េរញ៉ៃច្រើន
មនុស្សស្រីទាំងអស់សុទ្ធតែស្រឡាញ់មនុស្សប្រុស ចាស់ទុំ មិនរញ៉េរញ៉ៃច្រើន ហើយមានភាពស្មោះត្រង់ចំពោះដៃគូ ព្រោះមនុស្សប្រុសបែបនេះមនុស្សស្រីសុទ្ធតែចង់បាននៅក្នុងក្តីស្រមៃរបស់ខ្លួន។ ម្យ៉ាងទៀតគ្មានមនុស្សស្រីណា ចូលចិត្តមនុស្សប្រុសសាវា មិនចេះគ្រប់គ្រាន់ និង ដូរស្រីមិនរើសមុខនោះទេ។

មនុស្សប្រុសបែបនេះហើយ ដែលមនុស្សស្រីចង់បាននៅក្នុងជីវិត ទោះមិនល្អគ្រប់ដប់ប៉ុន្តែមិនងាយរកបាននោះទេ។ ដូចនេះ ជាមនុស្សស្រីមុនស្រឡាញ់នរណាម្នាក់ត្រូវជ្រើសរើសឲ្យបានល្អ ព្រោះបើអ្នកនៅជាមួយមនុស្សប្រុសត្រូវក្តីសុខ និងជីវិតរបស់អ្នកកាន់តែប្រសើរឡើង ប៉ុន្តែបើនៅជាមួយមនុស្សប្រុសខុស សុខភាពផ្លូវចិត្ត និង ជីវិតអ្នកកាន់តែដុនដាប។