សញ្ញាទាំង ៣ ដែលបង្ហាញថា អ្នកកាត់ចិត្តពី Ex បានហើយ

Love-&-Family-Ad

តើអ្នកអាចដឹងបានដោយរបៀបណាថា ទីបំផុតអ្នកអាចកាត់ចិត្តពីអតីតសង្សាររបស់អ្នកបាន ហើយជីវិតវិលមករកភាពប្រក្រតីវិញ បន្ទាប់ពីការបែកគ្នា? ខាងក្រោមនេះ​ជា​សញ្ញា​ទាំង​ ៣ ដែលបង្ហាញថា ​អ្នក​កំពុងបំភ្លេច និងការ់ចិត្តពី Ex របស់អ្នកបានហើយ ។

១. អារម្មណ៍មានក្តីសង្ឃឹមរបស់អ្នកត្រឡប់មកវិញ

នៅពេលដែលអ្នកទើបតែបែកគ្នា អ្នកប្រាកដជាមានអារម្មណ៍អស់សង្ឃឹម សេដ តែនៅពេលដែលអ្នកបានកត់សម្គាល់ថា អារម្មណ៍ទាំងអស់នោះចាប់ផ្តើមរលាយបាត់ និងចាប់ផ្តើមមានសង្ឃឹម មានទំនុកចិត្តឡើងវិញ នោះគឺជាសញ្ញាមួយដែល បញ្ជាក់ថា អ្នកបានកាត់ចិត្តពីអតីតសង្សាររបស់អ្នកហើយ ។

២. អ្នកលែងតាមដានពួកគេ នៅលើបណ្តាញសង្គមទៀត

ពេល​បែក​គ្នា​ជាមួយ​មនុស្ស​ណាម្នាក់ដំបូង អ្នកប្រាកដជា​ចំណាយ​ពេលវេលា ​តាម​ដាន​ពួកគេ​តាម​បណ្ដាញ​សង្គម​មិនខាន តែនៅពេលដែលអ្នកចាប់ផ្តើមធុញ លែងយកចិត្តទុកដាក់លើពួកគេ នោះគឺជាសញ្ញាដ៏ល្អមួយហើយ។

៣. អ្នកមានភាពច្បាស់លាស់ អំពីអ្វីដែលបានកើតឡើង

ពេល​ដែលបែក​គ្នា​ដំបូង អ្នកអាចនឹង​មាន​ការ​ច្របូកច្របល់ ​អំពី​រឿង​ដែល​បាន​កើត​ឡើង ពេលខ្លះគឺច្រើនតែបន្ទោសខ្លួនឯង ជាមួយនឹងភាពច្របូកច្របល់ តែនៅពេលដែលអ្នកបានចំណាយពេលជាច្រើនថ្ងៃ និងជាច្រើនខែ ដើម្បីស្វែងរកអ្វីដែលបានកើតឡើង នោះអ្នកនឹងឈប់បន្ទោសខ្លួនឯង ចំពោះអ្វីគ្រប់យ៉ាង។

សរុបមក មានការជួបតែងតែមានការបែក ដូច្នេះត្រូវចេះស្រឡាញ់ខ្លួនឯងឲ្យបានច្រើន ទើបជាការប្រសើរ។

ប្រភព៖ themindsjournal

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង