8 ចំណុចដែលស្ត្រីឯករាជ្យ និងរឹងមាំតែងតែធ្វើ

Life-&-Carrier-Ad

ស្ត្រីរឹងមាំ មានទំនុកចិត្ត គឺជាស្ត្រីដែលតាំងចិត្តធ្វើអ្វីមួយ ដែលអ្នកដទៃគិតថា នាងមិនអាចធ្វើបាន។ ស្ត្រី​ដែល​មាន​ទំនុក​ចិត្ត ​នឹង​តែង​តែ​ទទួល​ការ​គោរព​ និង​យក​ចិត្ត​ទុក​ដាក់ នាងទទួលបានអ្វីដែលនាងចង់បាន ក្នុងទំនាក់ទំនង  និងដឹងពីរបៀបធ្វើឲ្យបុរសរបស់នាងសប្បាយចិត្ត និងស្មោះត្រង់។

មិនតែប៉ុណ្ណោះ នាងមានមន្តស្នេហ៍ និងទាក់ទាញ អារម្មណ៍ដ៏រឹងមាំរបស់នាងសម្រាប់តម្លៃលើខ្លួនឯង និងការគោរពខ្លួនឯង ផ្តល់អំណាចឲ្យនាងគ្រប់គ្រងជីវិតស្នេហារបស់នាង ឲ្យមានសុខភាពល្អ និងមានភាពវិជ្ជមាន។

1. ហ៊ាននិយាយអ្វីដែលនាងគិត

ស្ត្រីដែលមានទំនុកចិត្ត គឺមានការអះអាងច្បាស់លាស់ នាង​មិន​ខ្លាចក្នុងការ​និយាយ​ការពិត​ទេ ហើយ​ក៏​មិន​ងាក​ចេញ ​ពី​ទស្សនៈនៃការគិត​របស់​នាង​ដែរ​ មិនតែប៉ុណ្ណោះនាងក៏​ដឹង​យ៉ាង​ច្បាស់ ​ពី​របៀប​និយាយ​អ្វី​ដែល​មាន​ក្នុង​ចិត្ត ​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច ឬ​ឆេវឆាវ នាងក៏នឹងប្រាប់អ្នកជានិច្ចថា នាងគិតយ៉ាងណាចំពោះបញ្ហាជាក់លាក់ណាមួយ។

2. នាងមិនចេះតែយល់ស្របលើអ្វីៗគ្រប់យ៉ាងនោះទេ

ស្ត្រីដែលមានទំនុកចិត្ត នឹងមិនយល់ស្របជាមួយនរណាម្នាក់បែបហៃៗនោះទេ ទោះបីជានាងព្យាយាមអស់ពីសមត្ថភាព ដើម្បីកុំឱ្យនរណាម្នាក់មានអារម្មណ៍ខកចិត្តក៏ដោយ នាងនឹងមិនស្ទាក់ស្ទើរក្នុងការនិយាយថា ‘ទេ’ នោះទេ បើទោះបីជាវាធ្វើឱ្យមនុស្សជិតស្និទ្ធនឹងនាងឈឺចាប់ក៏ដោយ។ នេះ​ជា​រឿង​មួយ​ដ៏​មាន​ឥទ្ធិពល ​ដែល​ស្ត្រី​ខ្លាំង​ម្នាក់ ​ធ្វើ​ខុស​ពីស្ត្រីធម្មតា។  

3. នាងតែងតែលើកទឹកចិត្តអ្នកដទៃ

ស្ត្រីរឹងមាំ ម្នាក់ក្រោកឈរឡើងសម្រាប់ខ្លួននាង ចំំណែកស្ត្រី​ខ្លាំង ​ក្រោក​ឈរ​សម្រាប់​អ្នក​ដទៃ។ មានមនុស្សមិនច្រើនទេ ដែលអាចធ្វើដូច្នេះបាន ប៉ុន្តែការផ្តល់អំណាចដល់អ្នកដទៃ គឺជារឿងមួយដែលមិនគួរឱ្យជឿ ដែលធ្វើអោយស្ត្រីរឹងមាំ។ មនុស្ស​ស្រី​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ​ស្រឡាញ់​គាំទ្រ​មិត្តភ័ក្ដិ និង​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ស្ត្រីដែលមានទំនុកចិត្ត នឹងឈរក្បែរដៃគូស្នេហារបស់នាង ទាំងពេលសប្បាយ ពេងពេលលំបាក នាង​នឹង​ជួយ​គាត់​ឱ្យ​សម្រេច​ក្តី​សុបិន​របស់​គាត់ និង​ជួយ​គាត់​ឱ្យ​ឆ្លងកាត់​ការ​ឡើង​ចុះ​នៃ​ជីវិត។

4. នាងនាំមកនូវភាពវិជ្ជមាន

ស្ត្រីដែលមានទំនុកចិត្ត និងគោរពខ្លួនឯង នឹងតែងតែមានថាមពលវិជ្ជមានសម្រាប់ មនុស្សជុំវិញខ្លួននាង នាង​ជា​មនុស្ស​ស្រី​ដែល​មាន​មហិច្ឆតា ឧស្សាហ៍​ព្យាយាម ដែល​យល់​ពី​តម្លៃ​នៃ​ការ​មាន​អាកប្បកិរិយា និង​ផ្នត់​គំនិត​វិជ្ជមាន។ នាងដឹងថា ដូចគ្រប់ទិដ្ឋភាពផ្សេងទៀតនៃជីវិត ការគិតវិជ្ជមានរួមជាមួយនឹងសកម្មភាពវិជ្ជមាន អាចនាំផ្លូវទៅរកទំនាក់ទំនងជោគជ័យ និងមានសុខភាពល្អ។

5. នាងដឹងថានាងជានរណា

ស្ត្រីរឹងមាំ និងមានទំនុកចិត្ត នឹងមិនបាត់បង់អត្តសញ្ញាណរបស់នាង ក្នុងទំនាក់ទំនងឡើយ ទោះបីជានាងឆ្កួតក្នុងស្នេហាក៏ដោយ នាងនឹងមិនផ្លាស់ប្តូរខ្លួនឯងដើម្បីតែនរណាម្នាក់ឡើយ តែបើនាងធ្វើនោះគឺដើម្បីខ្លួនឯង និងផលល្អប៉ុណ្ណោះ។

6. នាងតែងតែស្តាប់

ស្ត្រីដែលមានទំនុកចិត្តលើខ្លួនឯង ត្រូវបានគេមើលឃើញថា នាងតែងតែយកចិត្តទុកដាក់ស្តាប់អ្នកដទៃ យកចិត្តទុកដាក់ក្នុងការស្តាប់យោបល់របស់អ្នកដទៃ ដោយមិនគិតពីរបៀបដែលអ្នកដទៃនិយាយ ផ្ទុយពីគំនិត និងការយល់ឃើញរបស់នាងឡើយ។

7. នាងបើកចំហចំពោះស្នេហា

ទោះបីជាទំនាក់ទំនងស្នេហាពីមុនរបស់នាង អាក្រក់ប៉ុណ្ណាក៏ដោយ នាងនឹងតែងតែចាប់ផ្តើមទំនាក់ទំនងថ្មី ជាមួយនឹងការចាប់ផ្តើមថ្មីដ៏ស្រស់ស្អាត មិនយកការប្រៀបធៀបអ្នកចាស់និងអ្នកថ្មី ស្ត្រីដែលមានទំនុកចិត្តនឹងតែងតែជៀសវាង ក្នុងការយកទំនាក់ទំនងអតីតកាលមកកាត់ផ្តាត់ នូវឱកាសដែលអ្នកថ្មីសមនឹងទទួលបាន។

8. នាងដឹងថាពេលណាដែលនាងត្រូវសុំទោស

ការ​សុំទោស ​ជា​រឿង​ល្អ​បំផុត​មួយ​ ដែល​ធ្វើ​ឱ្យ​មនុស្ស​ស្រី​រឹងមាំ នាងមានទំនុកចិត្ត នោះហើយជាមូលហេតុដែលនាងដឹងថា នាងមិនល្អឥតខ្ចោះ នាងទទួលស្គាល់កំហុស និងភាពមិនល្អឥតខ្ចោះរបស់នាង ហើយទទួលស្គាល់កំហុសរបស់នាង នៅពេលដែលនាងពិតជាធ្វើខុស នាង​ដឹង​ពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​នាង​យ៉ាង​ច្បាស់ និង​កន្លែង​ដែល​​ត្រូវ​កែលម្អ។

ប្រភព៖ themindsjournal

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង