ការពិតទាំង ៦ យ៉ាងដែលអ្នកត្រូវដឹង ដើម្បីធ្វើឲ្យខ្លួនឯងកាន់តែរឹងមាំ

Vachana-Website-Life-Carrier-Ad-7

១. គ្មាននរណាម្នាក់ខ្វល់ពីទុក្ខលំបាកដែលអ្នកបានឆ្លងកាត់នោះទេ អ្វីដែលសំខាន់ពួកគេ មើលឃើញតែភាពជោគជ័យរបស់អ្នកតែប៉ុណ្ណោះ។

ត្រូវចាំថា ជីវិតនេះ គ្មាននរណាម្នាក់ចូលចិត្តស្តាប់ការត្អូរត្អែរចំពោះអ្វី ដែលអ្នកបានជួបប្រទះឡើយ ប៉ុន្តែពួកគេបែរជាចូលចិត្តស្តាប់គន្លឹះនៃភាពជោគជ័យរបស់អ្នកទៅវិញ។

២. ជីវិតអ្នកមិនអាចរីកចម្រើនបានឡើយ ប្រសិនបើអ្នកនៅធ្មឹងមួយកន្លែង

ព្រោះអ្នកគឺជាមនុស្សតែម្នាក់គត់ដែលអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន។ បើខ្លួនឯង មិនស្វែងរកអ្វីដែលធ្វើឲ្យខ្លួនឯងល្អជាងមុនផង ឲ្យអ្នកដទៃមកអូសកទៀតក៏មិនទៅមុខដែរ។

៣. បរាជ័យគ្រាន់តែជាជំហានមួយនៅលើផ្លូវទៅកាន់ភាពជោគជ័យ

ព្រោះគ្មាននរណាម្នាក់អាចជោគជ័យបានដោយមិនធ្លាប់ឆ្លងកាត់ការបរាជ័យឡើយ។ សូម្បីបុគ្គលល្បីៗ ក៏នៅតែធ្លាប់បរាជ័យមុនពេលដែលពួកគាត់ជោគជ័យដែរ ដូចនេះកុំអស់សង្ឃឹម ទោះបីជាដួលប៉ុន្មានដងក៏ដោយ។

៤. អ្នកមិនអាចផ្លាស់ប្តូរអតីតកាលបានទេ ប៉ុន្តែអ្នកនៅតែអាចផ្លាស់ប្តូរអនាគតរបស់អ្នកបាន

បើអតីតកាលធ្លាប់ខុសហើយ ត្រូវកែកំហុសនោះកុំឲ្យកើតមានម្តងហើយម្តងទៀត។ អ្វីដែលសំខាន់ផ្តោតលើភាពបច្ចុប្បន្នឲ្យបានល្អទើបជារឿងប្រសើរ។

៥. ក្តីស្រមៃ និង គោលដៅមិនមែនសុទ្ធតែបានមកដោយស្រួលៗនោះទេ

បើមិនចឹងមិនមែនមនុស្សមួយចំនួនសម្រេចចិត្តបោះបង់ចោលក្តីស្រមៃរបស់ខ្លួនទេ។ ភាពជោគជ័យជាមួយក្តីស្រមៃរបស់មនុស្សម្នាក់ៗមិនមែនបានមកដោយសំណាងទេ ប៉ុន្តែជាការខិតខំប្រឹងប្រែងដោយខ្លួនឯង។

៦. ចេះទទួលស្គាល់ពី ចំណុចល្អនិងចំណុចអាក្រក់របស់ខ្លួនឯង

ព្រោះគ្មាននរណាម្នាក់កើតមកល្អឥតខ្ចោះនោះទេ មនុស្សម្នាក់ៗសុទ្ធតែមានចំណុចល្អ និងអាក្រក់រៀងៗខ្លួន ដូចនេះត្រូវហ៊ានទទួលស្គាល់ ទើបមិនធ្វើឲ្យអ្នកដទៃងាយចាប់ចំណុចខ្សោយរបស់អ្នកបាន។

សង្ឃឹមថាប៉ុន្មានចំណុចខាងលើនេះ អាចធ្វើឲ្យអ្នកកាន់តែមានភាពរឹងមាំជាងមុន ហើយអាចលើកទឹកចិត្តដល់ខ្លួនឯងបានកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង