១០ ឆ្នាំមិនមានច្រើនដងទេក្នុងជីវិតមនុស្សម្នាក់ៗ ដូច្នេះពេលវេលាគ្រប់វិនាទីសុទ្ធតែសំខាន់ណាស់។ បើវ័យអ្នកចម្រើនដល់ ២៥ឆ្នាំហើយ អ្នកគួរតែគិត និងធ្វើនូវរឿងទាំងនេះ៖
១. កុំបណ្ដោយខ្លួនឲ្យទំនេរច្រើន
២៥ ជាវ័យមួយដែលអ្នកត្រូវស្វែងរកសេចក្ដីសុខឲ្យខ្លួនឯង ហើយនឹងបំពេញនូវក្ដីស្រមៃដែលខ្លួនមាន។ត្រូវធ្វើការងារ ឬរបរមួយដែលអ្នកស្រឡាញ់បំផុត ហើយទម្លាប់ធ្វើឲ្យជីវិតសកម្មបំផុត។
២. ផ្ដោតសំខាន់លើការអភិវឌ្ឍខ្លួន
ត្រូវសួរខ្លួនឯងថា តើមកដល់ពេលនេះអ្នកបានរីកចម្រើនអីខ្លះហើយ? កុំយកខ្លួនឯងទៅធៀបជាមួយអ្នកដទៃ តែត្រូវដឹងថាខ្លួនឯងរាល់ថ្ងៃធ្វើអ្វីបានខ្លះហើយឬនៅ? បើមើលឃើញថាខ្លួនឯងនៅខ្សោយត្រង់ណា ត្រូវហ្វឹកហាត់ខ្លួនឯងឲ្យមានការរីកចម្រើន ជាជាងគិតអាក្រក់ពីខ្លួនឯង។
អាយុប៉ុណ្ណេះហើយបើអ្នកនៅតែគេចវេះពីបញ្ហាទៀត នោះវាមិនសមនឹងវ័យរបស់អ្នកទេ។ អ្នកត្រូវចេះប្រឈមមុខនឹងបញ្ហាហើយដោះស្រាយវាដោយរីករាយព្រោះនេះគឺជាជីវិត។
៤. ខ្វល់ពីខ្លួនឯងខ្វល់ពីគ្រួសារ
មនុស្សដែលអ្នកត្រូវយកចិត្តទុកដាក់នោះគឺខ្លួនឯង និង គ្រួសារ ព្រោះពួកគេសុទ្ធតែជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតអ្នក។ ត្រូវថែរក្សាសុខភាពខ្លួនឯង និង ព្យាយាមមើលថែរក្សាក្រុមគ្រួសារឲ្យបានល្អ លើកមុខមាត់ឲ្យគ្រួសារ។
៥. បោះបង់ទំនាក់ទំនងស្នេហាណាដែលគ្មានភាពរីករាយ
បើអ្នកទទួលបានអារម្មណ៍ដែលគ្មានក្ដីសុខពីស្នេហា អ្នកគួរតែច្រានវាចោលទៅ។ អាយុប៉ុណ្ណឹងទៅហើយបើនៅតែរញ៉េរញ៉ៃជាមួយស្នេហាដែលគ្មានបានការនោះដូចជាខ្ជះខ្ចាយពេលវេលាពេកហើយ។
៦. កាត់មនុស្សដែលធ្វើឲ្យអ្នកស្មុគស្មាញចេញពីជីវិត
ត្រូវចេះដកចេញនូវមនុស្សដែលអត់ប្រយោជន៍សម្រាប់អ្នក មនុស្សដែលចាំតែរិះគន់អ្នក មនុស្សដែលមិនអបអរនូវការជោគជ័យរបស់អ្នក មនុស្សដែលតែងនាំភាពស្មុគស្មាញដល់អ្នក ព្រោះមនុស្សទាំងនោះជាអ្នកដែលអាចបំផ្លាញជីវិតអ្នក។
អាយុកាន់តែច្រើន អ្នកក៏ត្រូវតែខ្លាំងទៅតាមហ្នឹងដែរ កុំបានតែអាយុហើយគ្មានបានធ្វើនូវរឿងដែលល្អអ្វីសោះនោះ៕