ទម្លាប់ទាំង ៧ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ

Life-&-Carrier-Ad

ជាការពិតដែលថា គ្មានអ្នកណាម្នាក់ចង់បានភាពបរាជ័យនោះទេ តែតើអ្នកដឹងទេថា ទំរាំអ្នកជោគជ័យទាំងនោះសម្រេចបានគោលដៅ ពួកគេធ្វើអ្វីខ្លះ? ខាងក្រោមនេះគឺជាទម្លាប់ទាំង 7 ដើម្បីឆ្ពោះទៅរកភាពជោគជ័យ ៖

១. អានជារៀងរាល់ថ្ងៃ

មិនថាសៀវភៅនោះនិយាយពីអ្វី វានឹងផ្តល់ចំណេះដឹងឲ្យអ្នកខុសៗគ្នា ដូច្នេះគួរឆ្លៀតអានជារៀងរាល់ថ្ងៃ យ៉ាងហោចណាស់ 5នាទីក្នុងមួយថ្ងៃ។

២. ធ្វើឲ្យសុខភាពរបស់អ្នកជាអាទិភាព

មិនថាអ្នកធ្វើអ្វី ត្រូវគិត និងយកសុខភាពរបស់អ្នកជាចម្បង ព្រោះសុខភាពរបស់អ្នកគឺមិនអាចទិញបានដោយលុយនោះទេ ទោះជាលុយច្រើនយ៉ាងណាក៏ដោយ។

៣. រៀនពីមនុស្សដែលអ្នកកោតសរសើរ

មានមនុស្សជាច្រើនដែលអ្នកប្រាកដជាស្រឡាញ់ និងកោតសរសើរមិនថា ចំពោះសមិទ្ធិផលអ្វី អ្នកគួរតែរៀនសូត្រពីពួកគេ មិនថាជំហាននៃការដើររបស់ពួកគេ ឬមួយក៏ផែនការរបស់ពួកគេ។

៤. រៀបចំផែនការថ្ងៃរបស់អ្នកនៅយប់មុន

ភាគច្រើនអ្នកជោកជ័យ ពួកគេតែងតែមានផែនការទុកជានិច្ច ដែលផែនការនោះមានទាំងប្រចាំឆ្នាំ ប្រចាំខែ និងប្រចាំថ្ងៃ ហើយប្រសិនបើអ្នកទើបតែចាប់ផ្តើមដំបូង នូវការរៀនការនេះចូររៀបការប្រចាំថ្ងៃសិន នៅមួយថ្ងៃមុនជានិច្ច។

៥. រក្សាគោលដៅរបស់អ្នកនៅពីមុខអ្នក

មិនថាមានភាពលំបាកយ៉ាងណា ហត់នឿយប៉ុណ្ណា អ្នកគួរតែរក្សាគោលដៅរបស់អ្នក មិនគួររាថយនោះទេ អ្នកអាចបន្ថយល្បឿន តែគួរតែកុំបញ្ឃប់និងដូរគោលដៅឲ្យសោះ។

៦. ធ្វើសកម្មភាពទោះបីជាវាគួរឱ្យខ្លាចក៏ដោយ

មិនថាធ្វើអ្វីក៏ដោយ វាតែងតែមានឧបសគ្គជានិច្ច ដូច្នេហទោះជាអ្នកជួបរឿងអ្វី និងគួរឲ្យខ្លាចយ៉ាងណាក៏ ក៏កុំរាថយឲ្យសោះ។

៧. មានអាកប្បកិរិយាឲ្យសមនឹងចំណេះដឹង

ទោះជាអ្នកជួបរឿងអ្វី ឬខឹងអ្នកណាម្នាក់ក៏ដោយ ត្រូវរក្សាអាកប្បកិរិយារបស់អ្នក ត្រូវគិតមុននឹងធ្វើអ្វីមួយ ឲ្យសមនឹងចំណេះដឹង គុណតម្លៃដែលអ្នកមាន។

សរុបមក ចំណុចទាំង 7 អាចនឹងស្តាប់ទៅងាយស្រួល តែមិនប្រាកដថាធ្វើងាយស្រួលដូចអាននោះទេ យ៉ាងណាមិញ ប្រសិនបើអ្នកពិតជាចង់ទទួលបានជោគជ័យ អ្នកគួរតែចាប់ផ្តើមម្តងបន្តិចៗ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង