ក្នុងមួយជីវិតនេះ អ្នកមិនអាចស្វែងរកស្នេហាដែលល្អឥតខ្ចោះបានទេ ព្រោះវាមិនមាននៅក្នុងលោកឡើយ។ ត្រូវចាំថា កុំរង់ចាំស្នេហាមួយដែលល្អឥតខ្ចោះចូលក្នុងជីវិតអ្នក ព្រោះទោះស្នេហានោះជ្រាលជ្រៅ ស្រឡាញ់គ្នាខ្លាំងប៉ុណ្ណា ក៏នៅមានចន្លោះខ្វះខាតដែរ។ អ្វីដែលសំខាន់ត្រូវសួរខ្លួនឯងថា តើអ្នកចង់បានស្នេហាមួយដែលល្អឥតខ្ចោះ ឬគ្រាន់តែចង់បានមនុស្សម្នាក់ដែលអាចនៅក្បែរអ្នក និង មើលថែអ្នកអស់មួយជីវិត?

ចំណុចនេះមិនសំខាន់នោះទេ ព្រោះមនុស្សម្នាក់ៗមានការគិត និង ការចង់បានខុសៗគ្នា ប៉ុន្តែអ្វីដែលអ្នកត្រូវចាំនោះគឺ ស្នេហាមួយដែលល្អឥតខ្ចោះគឺ គ្មាននៅក្នុងជីវិតពិតរបស់អ្នកឡើយ។ ដូច្នេះហើយ រឿងដែលសំខាន់នោះគឺ ទោះបីជាអ្នកមិនអាចយកបានស្នេហាមួយដែលល្អឥតខ្ចោះក៏ពិតមែន ប៉ុន្តែថ្ងៃណាមួយនឹងមានមនុស្សល្អម្នាក់ចូលមកក្នុងជិវិតអ្នក ផ្តល់ក្តីស្រឡាញ់មួយពិតប្រាកដ ដើម្បីធ្វើឲ្យស្នេហារបស់អ្នកកាន់តែស្រស់បំព្រង។

ក្នុងជីវិតនេះគ្មានទំនាក់ទំនងណាល្អឥតខ្ចោះឡើយ ប៉ុន្តែនឹងមានមនុស្សម្នាក់ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីស្រឡាញ់អ្នក និងធ្វើឲ្យអ្នកមានអារម្មណ៍ថា ផ្លូវចិត្តរបស់អ្នកកាន់តែប្រសើរឡើងនៅពេលដែលអ្នកនៅជាមួយគេដោយអ្នកមិនអាចរៀបរាប់ពីអារម្មណ៍មួយនោះបាន ថាវាអាចកើតឡើងដោយរបៀបណា។

ដូចនេះហើយ បើអ្នកមិនទាន់ជួបមនុស្សម្នាក់នោះទេ កុំបង្ខំខ្លួនឯងឲ្យខាតពេលជាមួយស្នេហាដែលលេងសើច ស្នេហាដែលក្មេងខ្ចី ប៉ុន្តែត្រូវរក្សាចិត្ត និង ក្តីស្រឡាញ់របស់អ្នកឲ្យល្អ ដើម្បីរង់ចាំអ្នកដែលសក្តិសមនឹងទទួលបានពីអ្នក។