ពិភពលោកនេះពោរពេញទៅដោយការសម្ដែង៖
អ្នកខ្លះមិនបានទាំងឈឺចាប់រងគ្រោះអ្វីផង គេក៏សម្ដែងធ្វើដូចខ្លួនឯងជាជនរងគ្រោះ។
អ្នកខ្លះមិនបានចូលចិត្តរាប់អានយើងផង តែគេក៏សម្ដែងដូចជារាប់អានយើងណាស់ ទាំងការពិតកំពុងសម្លឹងរកផលប្រយោជន៍។
អ្នកខ្លះគ្មានជាប់ទ្រព្យអ្វីក្នុងខ្លួនទេ តែគេសម្ដែងដូចជាគេមានទ្រព្យចាយមិនអស់ ទាំងខ្លួនជំពាក់គេជុំទិស។
អ្នកខ្លះមិនបានដឹងរឿងអ្វីឲ្យច្បាស់ទេ តែគេសម្ដែងដូចគេច្បាស់នឹងរឿងគ្រប់យ៉ាង មាត់វែងជាងផ្លូវ ហើយដឹងច្រើនជាង Google ក៏មាន។
អ្នកខ្លះមិនបានស្រឡាញ់យើងពិតផង តែគេសម្ដែងធ្វើដូចគេស្រឡាញ់យើងណាស់ ទាំងការពិតគេកំពុងបោកប្រាស់មនោសញ្ចេតនាយើង។
ហេតុអីចាប់បាច់សម្ដែង? ហេតុអីមិនអាចរស់នៅក្នុងភាពពិតប្រាកដបាន?
បញ្ចេញមតិយោបល់