មនុស្សយើងមិនសូវមានតម្លៃ មិនសូវថ្លៃថ្នូរ គឺនៅពេលមិនបានប្រើសតិឲ្យល្អគ្រប់គ្រាន់ហ្នឹងហើយ។ត្រង់ថាមិនបានប្រើភាពចាស់ទុំ ចំណេះដឹង និងភាសាដែលមានសីលធម៌នៅក្នុងជីវិតប្រចាំថ្ងៃនោះអី។ ទោះរៀនខ្ពស់ប៉ុណ្ណា ធ្វើការល្អប៉ុណ្ណា អាយុច្រើនប៉ុណ្ណាក៏វាមិនបានបង្ហាញពីភាពថ្លៃថ្នូររបស់ខ្លួនដែរ ខណៈខ្លួនគ្មានគុណតម្លៃដែលឲ្យគេគោរព។
ចង់ឲ្យគេគោរព ក៏ត្រូវធ្វើខ្លួនឲ្យគេគោរព មិនមែនធ្វើខ្លួនជាសម្រាមដែលស្អុយហើយចង់ឲ្យគេនៅជិតឱនក្បាលគោរព ហើយហិតក្លិនដ៏ស្អុយបែបហ្នឹងនោះទេ។រៀនប្រើសតិឲ្យបានច្រើន បើមិនដឹង បើមិនចេះក៏ត្រូវរៀនសួរនាំឲ្យបានច្រើន ដើម្បីជាប្រយោជន៍ឲ្យយើងឈានទៅរកភាពត្រឹមត្រូវ។
បញ្ចេញមតិយោបល់