អនុវត្តជំហានសំខាន់ៗ ៥ យ៉ាងនេះ ដើម្បីកែប្រែជីវិតអ្នកក្នុងរយៈពេលដ៏ខ្លី

Vachana-Website-Life-Carrier-Ad-2

ជីវិតរបស់យើងម្នាក់ៗ មិនអាចឈរធ្មឹងមួយកន្លែងបានទេ គឺត្រូវតែមានការប្រែប្រួលឥតឈប់ឈរ ដូច្នេះហើយអ្នកក៏ត្រូវតែផ្លាស់ប្តូរខ្លួនអ្នកដូចគ្នា។ ខាងក្រោមនេះជាគន្លឹះ ៥ យ៉ាងដែលជួយឲ្យអ្នកផ្លាស់ប្តូរខ្លួនឯងបានត្រឹមតែរយៈពេល ២ ទៅ ៣ខែ។

១. ទម្លាប់ក្រោកពីព្រលឹម

ទម្លាប់នេះអាចប្រហែលជាពិបាកសម្រាប់អ្នកចូលគេងយប់ជ្រៅ ប៉ុន្តែនៅពេលអ្នកទម្លាប់ក្រោកពីព្រលឹមរាងកាយរបស់អ្នកនឹងមិនសូវស្ពឹក ថែមទាំងធ្វើសកម្មភាពបានរហ័សផងដែរ។ មួយវិញទៀត ទម្លាប់នេះក្នុងថ្ងៃដំបូងអាចធ្វើឲ្យអ្នកអស់កម្លាំង ឬក៏ក្រោកមិនរួច ប៉ុន្តែមួយសប្តាហ៍អ្នកនឹងទម្លាប់បាន។

២. កែប្រែផ្នត់គំនិតរបស់អ្នក

ការគិត គឺជាផ្នែកមួយដ៏សំខាន់នៃរាងកាយរបស់មនុស្សដែលអាចធ្វើការផ្លាស់ប្តូរបាន ដូចនេះ សាកល្បងផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកឡើងវិញ ព្រោះ ពេលខ្លះអ្នកអាចឃើញអ្វីដែលថ្មីជាមួយនឹងគំនិតថ្មីៗរបស់អ្នក។

៣. ស្រឡាញ់ និងមើលថែខ្លួនឯង

ការស្រឡាញ់ និង មើលថែខ្លួនឯង មិនមែនជារឿងអាត្មានិយមនោះទេ ព្រោះការមើលថែខ្លួនឯងជារឿងសំខាន់ណាស់ មិនថាទាំងផ្លូវកាយនិងផ្លូវចិត្តរបស់អ្នក។ ត្រូវចាំនៅពេលដែលអ្នកចេះស្រឡាញ់ខ្លួនឯង និង មើលថែខ្លួនឯង ជីវិតអ្នកនឹងប្រសើរឡើង។

៤. រស់នៅក្នុងពេលបច្ចុប្បន្ន

ជីវិតអ្នកប្រាកដជាល្អឡើងវិញ នៅពេលដែលអ្នករៀនដោះលែងអតីតកាល។ លើសពីនេះ ការរស់នៅក្នុងបច្ចុប្បន្ន ធ្វើឲ្យអ្នកអាចអភិវឌ្ឍខ្លួនឯងឲ្យកាន់តែល្អជាងអតីតកាល ព្រោះមនុស្សម្នាក់ៗមិនអាចរស់ក្នុងអតីតកាលបានរហូតទេ។

៥. ឈប់ប្រៀបធៀប

ចង់ឃើញជីវិតរបស់អ្នកផ្លាស់ប្តូរ កុំព្យាយាមយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃ ព្រោះគ្មានបានអ្វីក្រៅពីធ្វើឲ្យអ្នកអន់ចិត្តចំពោះខ្លួនឯងទេ។ស្រឡាញ់អ្វីជាខ្លួនឯង ពេញចិត្តអ្វីដែលអ្នកកំពុងមាន ទើបធ្វើឲ្យអ្នកមានក្តីសុខជាងប្រៀបធៀបអ្នកដទៃ។

ចង់ឃើញជីវិតរបស់អ្នកផ្លាស់ប្តូរ ត្រូវរៀនផ្លាស់ប្តូរទម្លាប់ និង ការគិតរបស់ខ្លួនឯងជាមុនសិន ព្រោះការផ្លាស់ប្តូរ គឺជាដំណើរការមួយដែលជួយឲ្យអ្នកាន់តែរីកចម្រើន និងមានក្តីសុខ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង