របៀបធ្វើឲ្យខ្លួនឯងល្អប្រសើរ និងទាក់ទាញជាងមុន

Life-&-Carrier-Ad

តើមានអ្នកណាដែលមិនចង់ឲ្យខ្លួនឯងល្អប្រសើរជាងមុន? គ្រប់គ្នាតែងតែចង់រឹងមាំ ចង់អភិវឌ្ឍន៍ខ្លួនឲ្យល្អជាងមុន ចង់ធ្វើជាមនុស្សស្រីម្នាក់ដែលនាំថាមពលវិជ្ជមានទៅដល់ទីកន្លែងដែលពួកគេបានទៅ ព្រមទាំងជាមនុស្សស្រីម្នាក់ដែលមានភាពថ្លៃថ្នូ ដូច្នេះប្រសិនបើអ្នកពិតជាចង់បានចំណុចខាងលើ អ្នកអាចអនុវឌ្ឍន៍តាមគន្លឹះទាំង ៥ខាងក្រោមបាន ៖

១. អង្គុយ/ដើរឲ្យត្រង់ខ្លួន

ព្យាយាមអង្គុយឲ្យត្រង់ បើកស្មា ព្រោះប្រសិនបើអ្នកអង្គុយកោងខ្លួន វាធ្វើឲ្យអ្នកមើលទៅដូចជាមនុស្សខ្ចិល ម៉្យាងបើអ្នកទម្លាប់អង្គុយកោងខ្លួន ទោះជាអ្នកផាត់មុខស្អាត ពាក់ខោអាវថ្លៃ ក៏អ្នកមើលទៅមិនសូវថ្លៃថ្នូដែរ ដូច្នេះចូរព្យាយាមអង្គុយឲ្យត្រង់ខ្លួនទើបល្អ ហើយមិនមែនតែពេលអង្គុយទេ សូម្បីតែពេលដើរក៏ត្រូវតែត្រង់ខ្លួនដែរ។

២. គិតមុននឹងនិយាយ

ត្រូវធ្វើជាមនុស្សដែលគិតសិនមុននឹងនិយាយអ្វីទៅ ថាពេលដែលយើងនិយាយពាក្យនឹងហើយ ប្រយោគនឹងហើយអ្នកដែលទទួលគេមានអារម្មណ៍បែបណា បើវាធ្វើឲ្យគេអត់សប្បាយចិត្ត ឬវាជាពាក្យមួយដែលបំផ្លាញទឹកចិត្តគេ មិនបាច់និយាយទេ ពេលខ្លះអ្នកអាចគិតថាមកពីអ្នកនិយាយត្រង់ តែត្រូវដឹងថាបើនិយាយត្រង់ហើយបំផ្លាញទឹកចិត្តគេ ទុកក្នុងចិត្តមិនបាច់និយាយក៏បាន។

៣. មានគោលការណ៍សម្រាប់ខ្លួនឯង

ធ្វើអ្វីក៏ដោយត្រូវមានគោលការណ៍សម្រាប់ខ្លួនឯង មានក្បួនច្បាប់ មានវិន័យមិនថាការរស់នៅ ធ្វើការ វានឹងធ្វើឲ្យអ្នកកាន់តែមានឥទ្ធិពល និងទាក់ទាញ។

៤. ចេះសម្រេចចិត្តខ្លួនឯង

ត្រូវរៀនចេះសម្រេចចិត្តខ្លួនឯង កុំមានរឿងអីរត់ទៅសួរម៉ាក់ សួរប៉ា ឬសួរអ្នកនេះអ្នកនោះ បើវាជារឿងធំៗអាចសួរការផ្តល់យោបល់ពីពួកគាត់បាន តែបើរឿងតូចៗគឺត្រូវចេះគិតពិចារណា និងសម្រេចចិត្តខ្លួនឯង។

៥. កុំចំណាយពេលជាមួយរឿងអត់ប្រយោជន៍

កុំសូវខ្វល់រឿងគេខ្លាំងពេក ពេលខ្លះអ្នកតែងតែនិយាយថារឿងហ្នឹងគឺអត់ប្រយោជន៍ តែអ្នកបាន share ចែករំលែកវា សូមឈប់បើវាជារឿងអត់ប្រយោជន៍មែន កុំអាន កុំរវល់ កុំចំណាយពេលសូម្បីតែមួយវិនាទីរបស់អ្នកទៅលើវា យកពេលវេលារបស់អ្នកទៅចំណាយ ឬរៀនអ្វីដែលមានប្រយោជន៍។

ទម្លាប់ទាំង ៥នេះ អាចនឹងមើលទៅងាយៗ តែមិនប្រាកដថាអ្នកអាចនឹងធ្វើបានទាំងអស់នោះទេ តែយ៉ាងណាមិញសូមព្យាយាមធ្វើឲ្យខ្លួនឯងកាន់តែល្អប្រសើរ ដោយការកែតម្រូវ ឬធ្វើតាមចំណុចខាងលើយ៉ាងហោចណាស់ឲ្យបាន ៤ចំណុចទើជាការល្អ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង