ចាប់ផ្តើមរៀនរក្សាគម្លាត នៅពេលខ្ញុំមានអារម្មណ៍ថាត្រូវបានគេមើលរំលងជាញឹកញាប់

Vachana-Website6-Life-Carrier-Ad

មានរឿងខ្លះបានលាក់ទុកក្នុងចិត្តយូរមកហើយ ទើបថ្ងៃនេះដាច់ចិត្តនិយាយចេញ ព្រោះការអត់ធ្មត់ក៏បានដល់ដែនកំណត់ហើយ។ ពេលនេះ ខ្ញុំចាប់ផ្តើមរៀនរក្សាគម្លាត ពីមនុស្សមួយចំនួនដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវបានគេមើលរំលងជាញឹកញាប់ មិនថាមិត្តភាព ឬ ស្នេហា ឲ្យតែអ្នកទុកខ្ញុំមិនសំខាន់ មិនឲ្យតម្លៃដល់ខ្ញុំ ខ្ញុំនឹងសងបែបនោះទៅកាន់អ្នកវិញដូចគ្នា។ 

លើសពីនេះ កុំធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯង ជាចំណែកលើសរបស់នរណាម្នាក់ ព្រោះខ្ញុំនឹងមិនយកខ្លួនទៅក្បែរឡើយ ហើយត្រូវចាំថាមនុស្សជាអ្នកបង្រៀនមនុស្ស។ ទោះបីជាយ៉ាងណា នៅពេលដែលខ្ញុំផ្លាស់ប្តូរ កុំសួររកហេតុផលថា ហេតុអ្វីទៅជាបែបហ្នឹង ត្រូវសួរដល់ខ្លួនឯងថាបានធ្វើអ្វីខ្លះដល់ចិត្តរបស់ខ្ញុំ។ 

ម្យ៉ាងទៀត មនុស្សខ្លះចម្លែកណាស់ នៅពេលខ្ញុំធ្វើបែបនោះ ​ពួកគេយល់ថា ខ្ញុំចាប់ផ្តើមផ្លាស់ប្តូរ ហើយក្លាយជាមនុស្សផ្សេងម្នាក់ទៀត​ ប៉ុន្តែ ពួកគេមិនដឹងទេថា ទង្វើតិចតួចរបស់គេធ្វើដាក់ខ្ញុំជាច្រើនដង បានធ្វើឲ្យខ្ញុំក្លាយជាមនុស្សបែបនេះ។  តាមពិតទៅ ខ្ញុំមិនបានផ្លាស់ប្តូរអីនោះទេ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំត្រូវឈរនៅកន្លែងណាខ្លះ ត្រូវនៅក្បែរមនុស្សប្រភេទណាខ្លះ ព្រោះកន្លងមកខ្ញុំអត់ធ្មត់អស់ចិត្តអស់ចង់ហើយ។

គ្មានអ្វីដែលខ្ញុំមិនអាចទៅរួចនោះទេ ហើយក៏ខ្ញុំមិនចង់ប្រកែកយកឈ្នះអីជាមួយពួកគេនោះដែរ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំនឹងព្យាយាមដើរចេញពីកន្លែងណាដែលមិនឲ្យតម្លៃខ្ញុំតែប៉ុណ្ណោះ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង