ការពិត 3 យ៉ាង នៅពីក្រោយមនុស្សស្រីពូកែអៀន

Vachana-Website4-Life-Carrier-Ad

អ្នកទាំងអស់គ្នាដែលកត់សម្គាល់អត់ថា មនុស្សពូកែអៀនពេលខ្លះនិយាយច្រើន ពេលខ្លះបែរជាអត់ហ៊ាននិយាយអ្វីទៅវិញ។ ចង់ដឹងថា តើការពិតអ្វីខ្លះដែលបង្ហាញខាងក្រោមនេះ ៖

១.  និយាយច្រើនតែនៅក្នុងតែ FB chat

ពួកគេនិយាយច្រើនជាមួយអ្នក  តែនៅក្នុងតែ FB chat ឬបណ្តាញសង្គមផ្សេងៗ ប៉ុន្តែ ពេលជួបនៅក្រៅបែរជាអៀនមិនសូវនិយាយលះដូចក្នុង chat អីសោះ។

២. មិនសូវហ៊ានសម្លឹងនរណាម្នាក់ចំ

មនុស្សអៀនច្រើន គឺមិនដែលនរណាម្នាក់ចំៗនោះទេ តែចូលចិត្តមើលបែបស្រដៀងភ្នែកទៅវិញ។ លើសពីនេះ ឲ្យតែពួកេសម្លឹងចំភ្នែក គឺដឹងតែសើច ឬមានកាយវិការប្រកាច់តិចៗតែម្តង។

៣. គេនិយាយបាញ់តិចមុខក្រហមភ្លាម

មនុស្សដែលពូកែអៀនហាស គឺឆាប់រំជួលចិត្តណាស់ ឲ្យតែនរណាម្នាក់និយាយចំណុចអីបន្តិចមុខចាប់ផ្តើមក្រហមភ្លាម។ ម្យ៉ាងទៀត ពួកគេតែងតែឱនមុខចុះ គ្រប់ពេលមាននរណាម្នាក់ព្យាយាមបាញ់ចំណុចអ្វីមួយ។

តាមពិតទៅនៅមានចំនុចជាច្រើនទៀត ដែលមនុស្សអៀនច្រើនតែងតែធ្វើមិនដឹងខ្លួន ប្រហែលជាគេអាចចូលចិត្តនៅម្នាក់ឯង ឬពេលខ្លះពួកគេនិយាយច្រើនខុសពីធម្មតា។ ដូច្នេះហើយ បានជាពេលខ្លះយើងអាចសង្កេតឃើញថា ពេលខ្លះពួកគេគឺក្លាហាន និង ពេលខ្លះទៀតបែរជាខ្លាចអ្វីមួយទៅវិញ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង