ប្រាកដណាស់ នឹងមានមនុស្សមួយចំនួនដែលនឹងសើចចំអកអ្នកនៅពេលដែលអ្នកធ្វើអ្វីមួយបរាជ័យ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថា អ្នកមិនបានការ និងគ្មានប្រយោជន៍សោះ។ ប៉ុន្តែអ្នកត្រូវចាំថា ការដែលអ្នកក្លាហានក្នុងការធ្វើអ្វីមួយដែលថ្មី នោះមានន័យថាអ្នកជាមនុស្សដែលមានចំណុចខ្លាំងជាងពួកគេណាស់ទៅហើយ។
កុំបាក់ទឹកចិត្តអីណា ហើយចាប់ផ្តើមធ្វើវាសារជាថ្មី ទោះបីជាអ្នកបរាជ័យច្រើនដងប៉ុណ្ណា ក៏គង់មានថ្ងៃមួយអ្នកនឹងទទួលបានលទ្ធផលល្អជាមិនខាន ដរាបណាអ្នកមិនបោះបង់។
រៀនបិទភ្នែក បិទត្រចៀក កុំខ្វល់ពីពាក្យដែលអ្នកដទៃនិយាយដាក់អ្នក អ្វីដែលសំខាន់ អ្នកមិនមែនរស់នៅដើម្បីពួកគេនោះទេ ហេតុអ្វីទើបត្រុវមិនសប្បាយចិត្តនឹងសម្តីដែលឥតប្រយោជន៍របស់ពួកគេ? ឈប់ផ្តោតលើសម្តីរបស់មនុស្សទាំងនោះ ហើយងាកមកផ្តោតលើជំហានរបស់អ្នកឡើងវិញ ព្រោះថ្ងៃណាមួយអ្នកនឹងឃើញពន្លឺនៃភាពជោគជ័យរបស់អ្នក។
ត្រូវស្គាល់ពីតម្លៃរបស់ខ្លួនឯង មិនមែនអ្នកដទៃថាអ្នកបែបណា អ្នកក៏បែបនោះទេ ត្រូវស្គាល់ពីខ្លួនឯងឲ្យច្បាស់ជាងអ្នកដទៃ កុំឲ្យសម្តីរបស់ពួកគេមកបង្អាក់ការរីកចម្រើនរបស់អ្នកបានឲ្យសោះ ត្រូវខិតខំបន្តទៅមុខ និង ក្រោកឈរឡើងវិញគ្រប់ទីកន្លែងដែលអ្នកបានដួល។