៥ ចំណុច បញ្ជាក់ការពិតក្នុងជីវិតរបស់អ្នក…

Vachana-Website-Life4-Carrier-Ad-1

ផ្លូវដំណើរជីវិតមួយ តែងតែមានរឿងខ្លះៗធ្វើឲ្យអ្នកសោកស្តាយ មិនចង់ចងចាំ ឬ មានរឿងខ្លះមនុស្សខ្លះ អ្នកក៏អាចបាត់បង់ដោយឆាប់រហ័ស ដូចនេះហើយ រឿង ៥នេះ ជាការពិតនៅក្នុងជីវិត ៖

1. ប្រសិនបើអ្នកបន្តរង់ចាំពេលវេលាត្រឹមត្រូវ អ្នកនឹងខ្ជះខ្ជាយពេញមួយជីវិតរបស់អ្នក ហើយគ្មានអ្វីនឹងកើតឡើងនោះទេ បើអ្នកនៅតែចាំពេលវេលាមួយដែលសក្តិសម

២. អ្នកនឹងបាត់បង់ ៨០% នៃមិត្តភក្តិ និង មិត្តភាពរបស់អ្នក នៅពេលអ្នកចាប់ផ្តើមស្វែងរកគៅលដៅនៃជីវិតរបស់អ្នក។ ធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់អ្នក។

៣. អ្នកកាន់តែមានភាពចាស់ទុំនៅពេលអ្នកហ្វឹកហាត់ខ្លួនឯងឱ្យទទួលយកអ្វីជាខ្លួនឯង និងយកភាពបរាជ័យរបស់អ្នកមកអភិវឌ្ឍន៍ខ្លួនឯងជាងមុន

៤. រឿងដែលពិបាកធ្វើបំផុតសម្រាប់មនុស្ស គឺផ្តោតលើក្តីស្រមៃ និង ភាពជោគជ័យនៅក្នុងជីវិត ប៉ុន្តែរឿងដែលងាយធ្វើបំផុតគឺ គឺការត្អូញត្អែរ។

៥. មនុស្សតែងតែចង់មានស្នេហា នៅពេលដែលពួកគេមានអារម្មណ៍ឯកា ទោះជាស្នេហានោះធ្វើឲ្យឈឺចាប់ប៉ុណ្ណាក៏ដោយ។

ទាំងអស់នេះគឺជារឿងធម្មតាទេ ប៉ុន្តែវាជាការពិតដែលកើតឡើងនៅក្នុងជីវិតរបស់អ្នក ដូច្នេះហើយអ្នកគួរតែស្វែងយល់បន្ថែម ជាមួយនឹងចំណុចដទៃទៀតដែលកើតមាននៅក្នុងជីវិតអ្នក។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង