គន្លឹះ ៥ យ៉ាងដែលមនុស្សស្រីរឹងមាំ ប្រើសម្រាប់ព្យាបាល​បេះដូង​ក្រោយបែកបាក់ស្នេហា​

Vachana-Website-Love4-Family

ធ្លាប់ខូចចិត្តដោយសារស្នេហាអត់? ច្បាស់ណាស់ប្រាកដជាធ្លាប់ហើយ ចុះប្រើវិធីអីខ្លះបានធូរស្បើយវិញ? ស្នេហាជាអារម្មណ៍ដែលពិបាកនឹងពណ៌នាឲ្យបានសមស្រប ព្រោះពេលខ្លះអ្នកអាចសប្បាយចិត្តនៅពេលដែលមានវា ហើយពេលខ្លះទៀតអ្នកក៏ឈឺចាប់ដោយសារស្នេហាដែរ។ លើសពីនេះ នៅពេលបែកគ្នា គឺពិបាកធ្វើចិត្ត និង កាត់ចិត្តខ្លាំងណាស់និងមានអារម្មណ៍ថាខ្លួនឯងកំពុងហែលឆ្លងការឈឺចាប់ ដូចនេះមកមើលវិធីសាស្ត្រទាំង៤ យ៉ាងដែលមនុស្សស្រីរឹងមាំប្រើសម្រាប់ព្យាបាលបេះដូងរបស់នាង ៖

១. កាត់ចិត្ត និង រៀនដោះលែង

នៅពេលដែលឈឺខ្លាំងពេកគឺ នាងប្រើវិធីសាស្ត្របំភ្លេច និង រៀនដោះលែង។ ការរៀនដោះលែងគឺជា មធ្យោបាយល្អក្នុងការព្យាបាលផ្លូវចិត្ត និង បេះដូងដែលកំពុងឈឺចាប់នៅពេលដែលអ្នកបាត់បង់ស្នេហា។ លើសពីនេះ សម្រាប់មនុស្សស្រីដែលរឹងមាំនោះ គឺប្រើការឈឺចាប់ជា​កត្តា​ជំរុញ​ផ្លូវចិត្ត​ដ៏​ល្អ​បំផុត​ដើម្បី​ធ្វើ​ការផ្លាស់ប្តូរ​អ្វីច្រើន​ក្នុង​ជីវិត​របស់​នាង​ ដោយនាងមិនបានទៅ ខឹង ឬ បន្ទោសនរណាម្នាក់ដែលមកធ្វើឲ្យបេះដូងរបស់នាងឈឺចាប់ឡើយ។
២. នាង​មិន​ត្រឡប់​ទៅ​រកមនុស្សដែលធ្វើឲ្យនាងឈឺចាប់ម្តងទៀត
ក្រោយពីបែកបាក់ស្នេហា មនុស្សស្រីដែលរឹងមាំនឹងរៀនព្យាបាលបេះដូងរបស់នាង ដោយមិនត្រឡប់ទៅរកអ្វីដែលធ្វើឲ្យពួកគេឈឺចាប់ម្តងហើយម្តងទៀតនោះទេ ជាក់ស្តែងនាងមិនត្រឡប់ទៅរកមនុស្សប្រុសដែលធ្វើឲ្យនាងខកចិត្ត និង អស់សង្ឃឹមទោះបីជានាងស្រឡាញ់មនុស្សប្រុសនោះខ្លាំងក៏ដោយ។
៣. នាងមិនងាយចាប់ផ្តើមទំនាក់ទំនងថ្មី
ពិតណាស់មនុស្សស្រីរឹងមាំ បន្ទាប់ពីបែកបាក់ស្នេហា ឬបែកគ្នានាងមិនងាយទទួលយកស្នេហាថ្មីទេ ដោយនាងជ្រើសរើសការនៅម្នាក់ឯងដើម្បីព្យាបាលបេះដូងរបស់នាងជាជាងទទួលយកស្នេហាថ្មីដែលមិនបានការ។ ម្យ៉ាងទៀត នាងដឹងថានៅពេលបេះដូងនាងកំពុងជាសះស្បើយហើយ នាងមិនបណ្តោយឲ្យនរណាម្នាក់ចូលបំផ្លាញបេះដូងរបស់នាងម្តងទៀតទេ។

៤. នាងឈប់ដេញចាប់ស្នេហា
នៅពេលដែលនាងបែកបាក់ស្នេហាម្តងហើយម្តងទៀត នាងប្រាកដជាឈប់ដេញចាប់ស្នេហាទៀតហើយ ដោយសារតែនាងគិតថាស្នេហាមួយដែលពិតប្រាកដច្បាស់ជាបង្ហាញខ្លួននៅពេលដែលនាងមានសមត្ថភាពគ្រប់គ្រាន់នឹងមានស្នេហាម្តងទៀត។
៥. នាងកំពុងធ្វើអ្វីៗសម្រាប់ខ្លួនឯង
ពេលខូចចិត្តច្រើនពេក តែងតែខ្ជះខ្ជាយពេលវេលាដោយឥតប្រយោជន៍ក្នុងការស្រឡាញ់នរណាម្នាក់ ហេតុ​នេះ​ហើយ​បាន​ជា​មនុស្សស្រីរឹងមាំ​ខ្លាំង គឺត្រូវចាប់ផ្តើម​​ស្រឡាញ់​ខ្លួន​ឯង ហើយត្រូវដឹងថានៅពេលដែលនាងយកចិត្តទុកដាក់ចំពោះខ្លួនឯងកាន់តែច្រើន  ​ពួកគេនឹងជាសះស្បើយកាន់តែលឿន នេះហើយជាអ្វីដែឡនាងចាប់ផ្តើមធ្វើសម្រាប់ខ្លួនឯងមិនមែនសម្រាប់អ្នកដទៃ។
ស្នេហាមានជួបមានបែក ដូចនេះមិនគួរបណ្តោយឲ្យខ្លួនឯងធ្លាក់ក្នុងចំណុចមួយដែលមិនល្អនោះទេ ព្រោះអ្នកខ្លះអាចមានជម្រើសផ្សេងក្នុងការព្យាបាលបេះដូងរបស់ពួកគេឲ្យកាន់តែប្រសើរ ប៉ុន្តែប្រសិនបើអ្នកកំពុងស្ថិតក្នុងភាពឈឺចាប់អាចអនុវត្តវិធីសាស្ត្រខាងលើទាំងនេះបាន។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង