ស្នេហា ជារឿងមួយដែលសាមញ្ញប៉ុន្តែពិបាកថែរក្សាចំណងមួយនេះឲ្យនៅគង់វង្សណាស់ បើមានម្ខាងអស់ចិត្ត និង ឈប់ស្រឡាញ់មុន។ ដូចនេះ ទង្វើទាំង ៤ នេះ បញ្ជាក់ថាមនុស្សប្រុសចង់បែកគ្នាជាមួយអ្នកដោយមិននិយាយ៖
១. ចាប់ផ្តើមចាប់កំហុសរបស់អ្នក
ពេលមនុស្សប្រុសឈប់ស្រឡាញ់អ្នក និង ចង់បែកពីអ្នក គេតែងតែព្យាយាមតាមចាប់កំហុសរបស់អ្នក ធ្វើយ៉ាងណាឲ្យតែអ្នកមានកំហុស ដើម្បីងាយស្រួលលើកពីកំហុសរបស់អ្នកមកនិយាយ ជាលេសដែលគាត់ចង់បែកគ្នា ដោយនិយាយថាមិនអាចទទួលបាន ឬ មិនចុះសម្រុងគ្នា ដូច្នេះគេមានតែចាកចេញ។

២. ចាប់ផ្តើមមានទំនាក់ទំនងល្អជាមួយមនុស្សស្រីដទៃ
មនុស្សប្រុស បើចង់បែកគ្នាជាមួយអ្នកហើយ នឹងព្យាយាមទៅស្និទ្ធស្នាលជាមួយមនុស្សស្រីផ្សេងទៀត ដើម្បីឲ្យអ្នកប្រចណ្ឌនឹងសុំបែកគេដោយខ្លួនឯង នេះជាទង្វើដែលគេធ្វើដើម្បីចង់បែកពីអ្នក ដោយមិនចង់និយាយពាក្យបែកគ្នាទៅកាន់អ្នក។

៣. លែងមានពេលសម្រាប់អ្នកដូចមុន
ការទុកចោលមិនមែនមានន័យថា គេរវល់គ្រប់ពេលឡើយ ប៉ុន្តែជាចេតនាដែលបង្ហាញថាគេឈប់ស្រឡាញ់អ្នក និង មិនចង់មានពេលសម្រាប់អ្នកដូចមុន។ លើសពីនេះ គេបែរជាមានពេលទៅក្រៅជាមួយមិត្ត ដោយមិនប្រាប់អ្នកមួយម៉ាត់ នេះជាទង្វើដែលគេចង់បែកគ្នាជាមួយអ្នកដោយមិនចង់និយាយហើយ។

៤. ឈប់និយាយរឿងអនាគតជាមួយអ្នក
មនុស្សប្រុសដែលស្រឡាញ់អ្នកពិត គេតែងតែខំរៀបចំផែនការអនាគតជាមួយអ្នក ប៉ុន្តែ បើពួកគេឈប់និយាយពីគម្រោងថ្ងៃអនាគតជាមួយអ្នកហើយ គឺ មានន័យថាពួកគេចាប់ផ្តើមលែងច្បាស់លាស់នឹងអ្នកដូចមុន ព្រោះ ដឹងថាគេប្រាកដជាបែកគ្នាជាមួយអ្នកថ្ងៃណាមួយជាមិនខាន។

ទង្វើទាំងនេះ អាចបញ្ជាក់ពីអ្វីដែលមនុស្សប្រុសចង់បែកពីអ្នក ប៉ុន្តែអាចនឹងមិនត្រូវ ១០០% នោះទេ មានតែអ្នករៀនសង្កេត និង ប្រើអារម្មណ៍របស់ទៅលើទំនាក់ទំនងដែលអ្នកកំពុងមានថែមទៀតប៉ុណ្ណោះទើបអាចត្រូវ ១០០%បាន។