ស្នេហាមួយប្រភេទ ដែលធ្វើឲ្យមនុស្សស្រីមានអារម្មណ៍ថាសុវតិ្ថភាព និង មានទំនុកចិត្ត គឺ បង្ហាញពីការយកចិត្តទុកដាក់ ពាក្យសម្តី និង កាយវិការ របស់មនុស្សប្រុស។ លើសពីនេះ អ្នកអាចសង្កេតមើលពីទង្វើទាំង ៤ យ៉ាងនេះ របស់មនុស្សប្រុស ដែលគាត់ធ្វើឲ្យអ្នកមានអារម្មណ៍ថាស្រួលចិត្តក្នុងទំនាក់ទំនងស្នេហា ៖
១. ពាក្យសម្តី និង កាយវិការ
គ្រប់ពេលដែលអ្នកនៅក្បែរគាត់ ទោះជាក្នុងកាលៈទេសៈបែបណា គឺ គាត់តែងតែ ផ្តល់អារម្មណ៍កក់ក្តៅ និង មានសុវត្ថិភាពដល់អ្នក ជានិច្ច ព្រោះ គ្រប់ពាក្យសម្តី និង កាយវិការបស់គាត់ គឺ តែងផ្តល់តម្លៃ និងការគោរព ចំពោះអ្នកដោយបើកចំហរ មិនចម្លែកទេដែលសញ្ញាទាំងនេះ ធ្វើឲ្យអ្នកមានអារម្មណ៍ថា សុវត្ថិភាពពេលនៅក្បែរគាត់។

២. ផ្តល់ពេលវេលា និង សេរីភាពដល់អ្នក
ទោះស្រឡាញ់គ្នាបានយូរប៉ុណ្ណា ក៏គាត់មិនដែលហួងហែង និង បិទសិទ្ធិចំពោះរឿងផ្ទាល់ខ្លួនរបស់អ្នកដែរ។ ម្យ៉ាងទៀត គាត់តែងតែបង្ហាញពីទង្វើ មួយដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាស្រួលចិត្ត ទោះបីជាអ្នកមិនបានសុំក៏ដោយ។ មិនតែប៉ុណ្ណោះ គាត់ជាមនុស្សយកពេលវេលាផ្ទាល់ខ្លួនរបស់អ្នកជាធំ ព្រោះ គាត់មិនចង់ឲ្យអ្នកមានសម្ពាធ និង អារម្មណ៍ស្នេហាជាការឃុំឃាំង ឬ បិទសេរីភាពចំពោះដៃគូរបស់ខ្លួនឡើយ។

៣. មិនដែលសួរនាំពីអតីតកាលរបស់អ្នក
ចំពោះទំនាក់ទំនងខ្លះ ដៃគូមួយចំនួនអាចនឹងមានសំណួរ ពីរឿងអតីតកាលរបស់មិត្តស្រីខ្លួន ប៉ុន្តែប្រសិនបើគាត់មិនដែលសួរនាំអ្នកពីរឿងទាំងនោះ គឺមានន័យថាគាត់ស្រឡាញ់អ្នកចេញពីចិត្ត ហើយមិនចង់ឲ្យអ្នករស់នៅក្នុងអតីតកាលទៀតឡើយ។ លើសពីនេះ គាត់ចង់ឲ្យអ្នកបើកចិត្តចំពោះគាត់ហើយរស់នៅជាមួយបច្ចុប្បន្នកាលដែលមានគាត់ នេះជាចំណុចមួយដែលបញ្ជាក់ថាគាត់មិនដែលរើសអើងពីអតីតកាលរបស់អ្នកនោះទេ។

៤. ឲ្យអ្នកធ្វើជាខ្លួនឯង
មានន័យថា គាត់ជាមនុស្សតែម្នាក់ដែលព្រមទទួលយក ទាំងចំណុចល្អនិង ចំណុចអាក្រក់របស់អ្នក ដោយគ្មានលក្ខខណ្ឌ។ បន្ថែមពីនេះ គ្រប់ពេល ដែលនៅជាមួយគាត់ អ្នកមិនចាំបាច់ធ្វើជានរណាម្នាក់នោះទេ ព្រោះ គាត់តែងតែផ្តល់ទំនុកចិត្តដល់អ្នក ក្នុងការឲ្យអ្នកធ្វើជាខ្លួនឯងពិតប្រាកដ ដោយមិនចាំបាច់បារម្ភអ្វីឡើយ។

នេះជាសញ្ញាដែលមនុស្សប្រុសពិតប្រាកដធ្វើគ្រប់ពេលនៅក្បែរមនុស្សដែលខ្លួនឯងស្រឡាញ់ ដើម្បីឲ្យអ្នកមានអារម្មណ៍ថាមានសុវត្ថិភាព ទោះជាក្នុងស្ថានភាពបែបណា ទោះជា ពេលខ្លះអ្នកមិនបានចាប់អារម្មណ៍ក៏ដោយ។ ម្យ៉ាងទៀត បើបានជួបមនុស្សប្រុសបែបនេះហើយអាចនិយាយថាអ្នកមានសំណាងក្នុងទំនាក់ទំនងស្នេហាក៏ថាបាន។