មុននឹងចង់ចាប់ផ្តើមបង្កើតទំនាក់ទំនងស្នេហា អ្នកត្រូវប្រាកដថា អ្នកអាចអត់ធ្មត់ចំពោះគ្នាបានកម្រិតណា កាន់ដៃគ្នាដើរទៅមុខបានយូរប៉ុណ្ណា ដូចនេះ រឿងទាំងនេះ អ្នកត្រូវស្តាប់និងចងចាំ បើសិនជាចង់ឲ្យស្នេហាអ្នកបានយូរអង្វែង ៖
១. កុំចូលគេងទាំងមិនសប្បាយចិត្ត
បើសិនជាទំនាក់ទំនងរបស់អ្នកកំពុងមានបញ្ហានោះ កុំព្យាយាមចូលគេងទាំង អារម្មណ៍មិនល្អ និង មិនបានដោះស្រាយជាមួយគ្នាឲ្យបានច្បាស់ នេះអាចធ្វើឲ្យស្នេហាអ្នកកាន់តែមានបញ្ហា និង ងាយបែកគ្នា ដូច្នេះ កុំឲ្យដៃគូរបស់អ្នកគេងទាំងមិនសប្បាយចិត្ត ត្រូវដោះស្រាយបញ្ហាជាមួយគ្នា និងចូលគេងដោយអារម្មណ៍រីករាយ។

២. តែងតែស្មោះត្រង់
ស្នេហាមួយ អាចបានយូរអង្វែង លុះត្រាតែ កុំកុហក ឬព្យាយាមលាក់បាំងអ្វីពីគ្នាទៅវិញទៅមក ព្រោះវា សំខាន់ណាស់ក្នុងការបើកចំហ និង មានភាពស្មោះត្រង់ជាមួយដៃគូរបស់ទោះជាមានរឿងអ្វីក៏ដោយ នេះគឺជាគន្លឹះ ជួយឲ្យស្នេហារបស់អ្នកកាន់តែបានយូរអង្វែង។

៣. បង្ហាញក្តីស្រលាញ់ និង រក្សាមនោសញ្ចេតនា
ការបង្ហាញក្តីស្រលាញ់ចំពោះគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ គឺជាចំណុចមួយដែលជួយឲ្យស្នេហារបស់អ្នកអាចរក្សាមនោសញ្ចេតនាល្អ និងភាពផ្អែមល្ហែមរវាងគ្នាទៅវិញទៅមក។ ម្យ៉ាងទៀត ទោះជាស្នេហារបស់អ្នកមានរយៈពេលយូរប៉ុណ្ណា ក៏ ក្តីស្រឡាញ់របស់អ្នកទាំងពីរមិនងាយប្រែប្រួលទៅណានោះឡើយ។

៤. ស្តាប់ និងគាំទ្រដៃគូបស់អ្នក
ការធ្វើជាអ្នកគាំទ្ររបស់ដៃគូអ្នក មានន័យដ៏ធំបំផុតចំពោះស្នេហារបស់អ្នក អ្នកអាចជាអ្នក ស្តាប់ដ៏ល្អដៃគូរបស់អ្នក នៅពេលដែលគាត់មានបញ្ហា។ លើសពីនេះ ប្រសិនបើដៃគូរបស់អ្នកមានថ្ងៃដ៏លំបាក ព្យាយាមលួងលោម និង ផ្តល់កម្លាំងចិត្តឲ្យ គ្នាទៅវិញទៅមក នោះធ្វើឲ្យទំនាក់ទំនងរបស់អ្នកកាន់តែបវានយូរនិងទៅមុខ។

ទំនាក់ទំនងបានយូរអង្វែង គឺជាត្រូវឆ្លងកាត់រឿងជាច្រើន ប៉ុន្តែនៅពេលដែលអ្នកនៅជាមួយមនុស្សដែលត្រឹមត្រូវ នោះវាមានតម្លៃមួយដែលសក្តិសម។ សំខាន់ជាងនេះ គ្មានទំនាក់ទំនងណាដែលល្អឥតខ្ចោះនោះទេ ប៉ុន្តែបើចង់ឲ្យស្នេហាអ្នកកាន់តែបានយូរអង្វែង ត្រូវផ្តល់ក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមក និង ព្យាយាមនិយាយគ្នានៅពេលមានបញ្ហា។
បញ្ចេញមតិយោបល់