បើមនុស្សប្រុសមាន ៣ សញ្ញានេះទេ មានន័យថាគេមិនដែលក្បត់ និងលួចលាក់ក្រោយខ្នងអ្នកឡើយ

Vachana-Website-Love-Family-Ad-2

មនុស្សប្រុសទាំងអស់សុទ្ធតែខូចខិល ប៉ុន្តែបើសិនជាមនុស្សប្រុសម្នាក់នោះ ពិតជាស្រឡាញ់អ្នកមែនពួកគេតែងតែធ្វើឲ្យអ្នកទុកចិត្តទោះជាក្នុងស្ថានភាពបែបណា។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកសង្កេតឃើញថា ដៃគូររបស់អ្នកមិនដែលធ្វើសកម្មភាពទាំង ៣ ខាងក្រោមនេះទេ បញ្ជាក់ថាអ្នកគេ ស្មោះត្រង់ និង មិនដែលក្បត់ក្រោយខ្នងអ្នកឡើយ៖

១. សោះអង្កើយជាមួយមនុស្សស្រីផ្សេង លើកលែងតែពេលនៅជាមួយអ្នក

មនុស្សប្រុសម្នាក់ដែលស្មោះត្រង់ និងមានព្រំដែនរបស់ខ្លួន គឺ ព្យាយាមរក្សាគម្លាតពីភេទផ្ទុយគ្នា និង មិនដែលស្និទ្ធស្នាលជាមួយមនុស្សស្រីដទៃទៀត ព្រងើយ សោះកក្រោះ ព្រមទាំងមិននិយាយសម្តីលេបខាយ ឬ ចរិកញ៉ែស្រីឡើយ។ ផ្ទុយមកវិញ ចំពោះអ្នក ពួកគេបែរជាមានចរិកក្មេង ពូកែលួង ពូកែយកចិត្តទុកដាក់ និង មើលថែអ្នកបានល្អណាស់។

២. ងាយចុះសម្រុងជាមួយមិត្តភក្តិ ប៉ុន្តែមានព្រំដែន

ចំពោះទំនាក់ទំនងមិត្តភក្តិ គេមិនដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាសង្ស័យឡើយ ព្រោះគេតែងតែផ្តល់ទំនុកចិត្តឲ្យអ្នក ចែករំលែករឿងដែលគេបានជួបប្រាប់អ្នក ទៅណាមកណាជាមួយអ្នកណាក៏មិនដែលខកខាននឹងប្រាប់អ្នក ទោះបីជាអ្នកមិនដឹង ទាំងនេះហើយគឺជាភាពស្មោះត្រង់ដែលគេបង្ហាញឲ្យអ្នកឃើញដោយមិនលើសពីមិត្តភក្តិ។

៣. បង្ហាញពីទង្វើ ដែលបញ្ជាក់ថាគេមានតែអ្នកម្នាក់

ចំពោះទំនាក់ទំនងស្នេហា គាត់មិនដែលលាក់បាំងអ្នក មិនដែលខ្លាចក្នុងការណែនាំអ្នកឲ្យមនុស្សជុំវិញគាត់ស្គាល់ឡើយ ដូចនេះមុននឹងធ្វើអ្វីមួយគេតែងតែគិតពីអ្នកមុនគេ ហើយក៏មិនដែលធ្វើខ្លួនដូចនៅទំនេរឡើយ ព្រោះទង្វើគ្រប់យ៉ាងសុទ្ធតែបង្ហាញពីអ្នកទាំងអស់។

បើសិនជាដៃគូរបស់អ្នកមានសញ្ញាដូចដែលបានរៀបរាប់ខាងលើមានន័យថា អ្នកបានជួបមនុស្សប្រុសដែលស្មោះត្រង់ជាមួយអ្នកហើយ ព្រោះមនុស្សភាពស្មោះត្រង់របស់មនុស្សប្រុសមិនមែនស្ថិតលើពាក្យសម្តីឡើយ ប៉ុន្តែគ្រប់យ៉ាងស្ថិតលើទង្វើដែលឲ្យតម្លៃចំពោះស្នេហារបស់អ្នកដល់កម្រិតណា។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង