ពេលខ្លះយើងប្រគល់ក្តីស្រឡាញ់ទៅមនុស្សខុស ហើយយើងក៏ចាប់ផ្តើមឆ្ងល់ថា “ហេតុអីបានជាយើង ផ្តល់ក្តីស្រឡាញ់ដ៏បរិសុទ្ធរបស់យើងទៅឲ្យមនុស្សម្នាក់ដែល មិនសមនឹងទទួលបានវាបែបនេះ ពិតជាខាតពេលមែន”។

តែការពិតនោះគឺ អ្នកមិនគួរគិតបែបនេះនោះទេ អ្នកគួរតែគិតថា តើអ្នកជាមនុស្សល្អប៉ុណ្ណា មានក្តីស្រឡាញ់ធំធេងប៉ុណ្ណា ដែលអាចចែករំលែកក្តីស្រឡាញ់នោះ ព្រោះអ្នកមានក្តីស្រឡាញ់ចែកឲ្យអ្នកដទៃ ដូច្នេះមានន័យថា អ្នកមានក្តីស្រឡាញ់នៅក្នុងខ្លួន ប្រៀបដូចជាភាពចិត្តល្អ ស្មោះត្រង់ និងភាពខ្វល់ខ្វាយរបស់អ្នកដែរ។

កុំគិតពីភាពអវិជ្ជមានដែលអ្នកដទៃមើលមិនឃើញក្តីស្រឡាញ់របស់អ្នក ត្រូវគិតពីអ្វីដែលអ្នកមានវិញ នោះទើបជាអ្នកពិតប្រាកដ នោះហើយដែលធ្វើឲ្យអ្នកក្លាយទៅជាមនុស្សស្រីម្នាក់ដ៏ស្រស់ស្អាត ទាំងចិត្ត ទាំងកាយ។
បញ្ចេញមតិយោបល់