មនុស្សប្រុសដែលអាត្មានិយមក្នុងរឿងស្នេហា តែងតែធ្វើរឿងទាំងនេះ

Vachana-Website-Thumbnail (2)

ក្នុងទំនាក់ទំនងស្នេហារបស់មនុស្ស ២ នាក់តែងតែចង់ឲ្យមានភាពរីករាយ សុភមង្គល តែពេលខ្លះទៀតយើងក៏ជួបមនុស្សមិនសមតាមប្រាថ្នាជាពិសេសគឺមនុស្សប្រុសអាត្មានិយមតែម្ដង។ បើសិនជាអ្នកមើលឃើញថាគាត់មានចំណុចទាំង៥ខាងក្រោម​នេះហើយ មានន័យថាមនុស្សប្រុសម្នាក់នោះជាមនុស្សប្រុសដែលអាត្មានិយមក្នុងទំនាក់ទំនងស្នេហាហើយ។

១. តែងតែឲ្យអ្នកសម្របតាមគាត់

គាត់ចង់ឲ្យអ្នកធ្វើតាមគាត់ សម្របខ្លួនតាមគាត់ទាំងគាត់មិនដែលសម្របតាមអ្នកវិញឡើយ និយាយរួមគឺគាត់គិតតែពីអារម្មណ៍ខ្លួនឯង ធ្វើម៉េចឲ្យតែគាត់មានក្ដីសុខ ស​ប្បាយ មិន​ទើសទាល់។

២. គាត់តែងតែមានគំនិតអវិជ្ជមានក្នុងស្នេហា

គ្រប់ពេលគឺគាត់តែងតែគិតពីរឿងអាក្រក់ៗ មើលឃើញតែចំនុចមិនល្អទាំងដែលរឿងល្អៗជាច្រើនមិនដែលលើកមកនិយាយ។ លើសពីនេះជាមនុស្សដែលតែងចាប់កំហុស ហើយបន្ទោស ដោយមិនមើលពីខ្លួនឯង និង​ព្យាយាមកែតម្រូវជាមួយគ្នា។

៣. គាត់គិតថាគាត់ជាមនុស្សសំខាន់តែម្នាក់ក្នុងស្នេហានេះ

គាត់គិតថាគាត់ជាមនុស្សម្នាក់គត់ដែលធ្វើឲ្យស្នេហានេះដំណើរការទៅបានដោយមិនបានគិតពីម្នាក់ទៀតឡើយ។ គាត់គិតថាគាត់បានលះបង់ បានព្យាយាម ហើយធ្វើគ្រប់យ៉ាង​ដើម្បីស្នេហា ទាំងដែលគាត់មើលឃើញតែពីខ្លួនឯង មិន​មើលឃើញ​ការលះបង់ម្ខាងទៀត។

៤. គាត់មិនដែលផ្ដល់ភាពកក់ក្ដៅ

គាត់មិនសូវខ្វល់ខ្វាយពីអ្នកហើយមិនដែលផ្ដល់ភាពកក់ក្ដៅ ផ្ដល់ពេលវេលាឲ្យអ្នក តែបែរជាស្រែកថាអ្នកមិនខ្វល់ពីគាត់ មិនយល់ពីគាត់ទៅវិញ។ ពេលអ្នកនិយាយបែរជាសើរើររឿងរ៉ាវផ្សេងៗមកការពារខ្លួន។

៥. គាត់ទាក់ទងនារីដទៃដើម្បីភាពសប្បាយរបស់គាត់

គាត់នៅតែគិតថាការដើរញ៉ែ ឬទាក់ទងអ្នកផ្សេងជារឿងធម្មតាសម្រាប់មនុស្សប្រុសព្រោះវាធ្វើឲ្យគាត់សប្បាយចិត្តដោយមិនបានខ្វល់ពីចិត្តអ្នកនោះទេ។ គាត់តែងយកលេសថា គាត់លេងសើចនឹងគេ ហើយស្មោះតែអ្នក ទាំងការពិតខ្លួន​កំពុង​តែ​ខុស។

បើអ្នក​កំពុងតែជួបមនុស្សប្រុសបែបនេះ គួរតែពិចារណាឡើងវិញថាគួរតែសម្រេចចិត្តបែបណា។ ពេលខ្លះបើចេះតែទ្រាំ ហើយមិន​គិត​ពី​ខ្លួនឯង មួយជីវិត​នេះ​អ្នក​នឹងមិន​អាចរកសុភមង្គលឲ្យខ្លួនឯងឡើយ៕

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង