ធ្វើជាមនុស្សស្រីត្រូវតែមានចំណុចពិសេសម្យ៉ាងនៅជាប់ខ្លួនសម្រាប់ចងចិត្តសង្សាឲ្យស្រឡាញ់បានយូរ ទោះបីជាមនុស្សស្រីគ្រប់រូបពូកែរករឿងមនុស្សប្រុសយ៉ាងណាក៏ដោយ ប៉ុន្តែប្រសិនបើអ្នកដឹងពីទិចនិចទាំង ៥ នេះទោះបីជាសង្សារបស់ខូចយ៉ាងណាក៏មិនអាចដកចិត្តស្រឡាញ់អ្នកបានដែរ ជាពិសេសអ្នកអាចចងចិត្តគេមិនឲ្យមានអ្នកថ្មីបានថែមទៀតផង។ ខាងក្រោមនេះជាទិចនិចទាំង៥សម្រាប់មនុស្សស្រីគ្រប់រូបគួរតែអាន និង ស្វែងយល់៖
១. ចេះយកចិត្តទុកដាក់
ពិតណាស់នៅពេលមនុស្សស្រីចេះយកចិត្តទុកដាក់ចំពោះដៃគូ គឺជារឿងមួយដែលមនុស្សស្រីមួយចំនួនមិនអាចផ្តល់ឲ្យមនុស្សប្រុសបាន ពេលខ្លះអ្នកមិនចាំបាច់ឲ្យដៃគូផ្គាប់ចិត្តអ្នកគ្រប់ពេលនោះទេ ប៉ុន្តែអ្នកក៏អាចស្វែងយល់ពីចំណងចំណូលចិត្តរបស់គេនៅពេលដែលស្រឡាញ់គ្នាបានមួយរយៈ។ សំខាន់ជាងនេះ អ្នកអាចយកចិត្តទុកដាក់ចំពោះទម្លាប់ប្រចាំថ្ងៃរបស់មនុស្សប្រុសដោយស្ងាត់ៗ ព្រោះអាចនឹងធ្វើឲ្យពួកគេមានអារម្មណ៍ថាកក់ក្តៅទោះបីជាគេមិនបញ្ចេញក៏ដោយ។

២. ចេះទន់ភ្លន់
ជាមនុស្សស្រីត្រូវតែចេះទន់ភ្លន់ដាក់មនុស្សប្រុស ប៉ុន្តែមិនមែនឲ្យអ្នកទៅញ៉ិកញ៉ក់ ឬ រំអួយដាក់គេពេកនោះទេ ប៉ុន្តែត្រូវដឹងថា ពេលណាមនុស្សប្រុសណាក៏ស្រឡាញ់មនុស្សស្រីចេះទន់ភ្លន់ដែរ ដូចនេះនៅពេលគេមានអារម្មណ៍មិនសូវល្អ និង ហត់នឿយ អ្នកត្រូវព្យាយាមប្រើសម្តីផ្អែមល្ហែមទៅកាន់ពួកគេ ប៉ុន្តែមិនមែនគ្រប់ពេលឡើយ ត្រូវមើលលើអារម្មណ៍និងកាយវិការបស់គេដែរ ធ្វើបែបនេះគេកាន់តែស្រឡាញ់អ្នកទ្វេដងពីមួយថ្ងៃទៅមួយថ្ងៃ។

៣. ត្រូវតែស្អាតគ្រប់ពេល
ចង់ចងចិត្តមនុស្សប្រុសបាន មនុស្សស្រីត្រូវតែស្អាតគ្រប់ពេល មិនថាក្នុងស្ថានភាប មិនត្រូវឲ្យខ្លួនឯងបាត់បង់សម្រស់នោះទេ ទោះបីជាគេស្រឡាញ់អ្នកមិនគិតពីភាពស្រស់ស្អាតក៏ដោយ។ លើសពីនេះអ្នកមិនត្រឹមតែទាក់ទាញដៃគូរបស់អ្នកដោយសារសម្រស់ឡើយ ប៉ុន្តែត្រូវបង្ហាញពីភាពស្រស់ស្អាតចេញពីក្នុងចិត្តរបស់អ្នកឲ្យគេឃើញផងដែរ ព្រោះសម្រស់អាចចងចិត្តគេបានតែមួយភ្លែតទេ តែទឹកចិត្ត និង ចរិតអាចចងចិត្តគេបានពេញមួយជីវិត។

៤. ចេះយល់ការ
ជឿអត់មនុស្សស្រីចេះយល់ការមនុស្សប្រុសមិនងាយបោះបង់?? ប្រាកដណាស់មនុស្សប្រុសគ្រប់រូបតែងតែចង់បានមនុស្សស្រីម្នាក់ដែលចេះយល់ការមកនៅក្បែរខ្លួន ព្រោះធ្វើឲ្យអារម្មណ៍របស់ពួកគេមិនមានសម្ពាធ និង មិនតានតឹង។ ជាក់ស្តែងណាស់មនុស្សស្រីដែលចេះយល់ចិត្ត ច្បាស់ជាមានមនុស្សប្រុសជាច្រើនចង់ថែរក្សានិង មិនងាយបោះបង់ចោលឡើយ។

៥. ចេះគោរព និង ចេះបត់បែន
មនុស្សស្រីចេះបត់បែនគ្រប់ស្ថានភាព គឺមិនងាយឲ្យមនុស្សប្រុសអស់ចិត្តស្រឡាញ់ឡើយ ព្រោះចំណុចទាំងនេះ ជាទិចនិចក្នុងការធ្វើឲ្យមនុស្សប្រុសមិនមានអារម្មណ៍ថាធុញទ្រាន់នឹងអ្នក ជាពិសេសមនុស្សស្រីដែលចេះគោរពនិងឲ្យតម្លៃចំពោះមនុស្សជុំវិញខ្លួនរបស់ពួកគេ ជាហេតុធ្វើឲ្យគេមើលឃើញយ៉ាងច្បាស់ពីគុណសម្បត្តិរបស់លើសពីមនុស្សស្រីដទៃទៀត។

ត្រូវដឹងថាមនុស្សប្រុស ក៏ត្រូវការក្តីស្រឡាញ់ ភាពផ្អែមល្ហែម និង ការយកចិត្តទុកដាក់ពីមនុស្សស្រីដូចគ្នា ព្រោះពេលខ្លះមនុស្សប្រុសមិនងាយនិយាយពាក្យទាំងអស់នេះមកកាន់អ្នកឡើយ ដូចនេះអ្នកក៏ត្រូវមានទិចនិចដើម្បីថែរក្សាចំណងស្នេហារបស់អ្នកឲ្យបានយូរដោយមិនចាំបាច់ឲ្យដៃគូម្ខាងទៀតជាអ្នកចាប់ផ្តើមមុនរហូតនោះទេ។