មនុស្សស្រី ៤ ប្រភេទនេះមនុស្សប្រុសពិបាកតាមស្រឡាញ់បន្តិចហើយ

Vachana-Website-Love-Family-5
គេថាមនុស្សស្រីឆាប់លង់ស្រឡាញ់មនុស្សប្រុសណាស់ ប៉ុន្តែមិនមែនទាំងអស់ទេ។ មនុស្សស្រីជាមនុស្សដែលរឹងមាំ ទន់ភ្លន់ ចិត្តដាច់ និង ងាយធ្លាក់ក្នុងអន្លង់ស្នេហ៍មនុស្សប្រុស ប៉ុន្តែមានមនុស្សស្រីខ្លះ ទោះជាមនុស្សប្រុសពូកែញ៉ែប៉ុណ្ណាក៏មិនងាយយកឈ្នះបេះដូងដ៏រឹងមាំរបស់ពួកគេបាន។ ខាងក្រោមនេះបង្ហាញពីមនុស្សស្រីមានលក្ខណៈទាំង ៤ នេះហើយមនុស្សប្រុសពិបាកតាមស្រឡាញ់បន្តិចហើយ ៖
១. ឯករាជ្យ
មនុស្សស្រីដែលឯករាជ្យមនុស្សប្រុសពិបាកតាមស្រឡាញ់ណាស់ ទោះបីជាមនុស្សប្រុសនោះពូកែសម្តីយ៉ាងណាក៏ដោយក៏មិនអាចឲ្យនាងរំជើបរំជួលបានដែរ ពីព្រោះពួកគេមានភាពឯករាជ្យនៅក្នុងខ្លួនដែលបង្ហាញពីភាពរឹងមាំក្នុងការអាចនៅម្នាក់ឯងបាន ដូចនេះទោះមានមនុស្សប្រុសតាមស្រឡាញ់នាងច្រើនប៉ុណ្ណាក៏មិនអាចយកបានបេះដូងនាងងាយៗឡើយ។
២. ចេះរកលុយដោយខ្លួនឯង
មនុស្សស្រីប្រភេទនេះកម្រមានស្នេហាណាស់ ដោយសារនាងមានសមត្ថភាពក្នុងការរកលុយដោយខ្លួនឯង ដូចនេះបើសិនជាមានមនុស្សប្រុសមកតាមស្រឡាញ់នាងក៏នាងមិនខ្វល់ដែរ។ ម្យ៉ាងទៀតមនុស្សស្រីដែលពូកែរកលុយ នាងមិនដែលយកស្នេហាមកដាក់មុខទេ មានឬអត់ក៏មិនសំខាន់ ព្រោះនាងអាចរស់នៅបាន ដោយមិនចាំបាច់ពឹងផ្អែកលើអ្នកណាម្នាក់នោះឡើយ។
៣. ស្រឡាញ់ខ្លួនឯង និង មើលថែខ្លួនឯង 
មនុស្សស្រីបែបនេះ យើងអាចស្រមៃតិចមើលថាពិបាកក្នុងការតាមស្រលាញ់ឬអត់?? ពិតណាស់ប្រកដជាពិបាកហើយ ព្រោះនៅពេលដែលមនុស្សស្រីចេះស្រឡាញ់ខ្លួនឯង និង ពេញចិត្តនូវអ្វីដែលនាងមាន នោះនាងមិនមានអារម្មណ៍ថាចង់បានស្នេហាពីមនុស្សប្រុសណាម្នាក់ឡើយ។ លើសពីនេះ នាងមិនមែនអង្គុយរងចាំក្តីស្រឡាញ់ពីមនុស្សប្រុសឡើយ ដោយសារតែនាងអាចផ្តល់ក្តីស្រឡាញ់ និង អាចមើលថែខ្លួនឯងបានដោយមិនចាំឲ្យមនុស្សប្រុសដទៃទៀតផ្តល់ឲ្យនោះទេ។
៤.  មិនចង់បានចំណាប់អារម្មណ៍ពីមនុស្សប្រុស
ច្បាស់ណាស់មនុស្សស្រីប្រភេទនេះ មនុស្សប្រុសពិបាកតាមស្រឡាញ់ណាស់ដោយសារតែ នាងជាមនុស្សដែលមិនចង់បានចំណាប់អារម្មណ៍ពីមនុស្សប្រុសដទៃដែលនៅជុំវិញខ្លួនរបស់នាងឡើយ ហើយក៏មិនបានទៅធ្វើអ្វីដើម្បីឲ្យអ្នកផ្សេងមកចាប់អារម្មណ៍នឹងនាងដែរ ប្រៀបដូចជានាងធ្វើអ្វីដើម្បីតែខ្លួននាងសប្បាយចិត្តប៉ុណ្ណោះ។ បន្ថែមពីនេះ មនុស្សស្រីបែបនេះមនុស្សប្រុសមិនគួរទៅរញ៉េរញ៉ៃពាក្យសម្តីច្រើនពេកទេ ព្រោះអាចបណ្តាលឲ្យនាងឆាប់ធុញ និង រឹតតែមិនពេញចិត្តអ្នកកាន់តែខ្លាំងផងដែរ។

មនុស្សស្រីជាមនុស្សឆាប់ចិត្តទន់ និង ងាយស្រឡាញ់ ប៉ុន្តែមុននឹងតាមស្រឡាញ់នាងអ្នកគួរតែដឹងថានាងជាមនុស្សស្រីប្រភេទបែបណា ដូចនេះបើចង់បានបេះដូងរបស់មនុស្សស្រីទាំង៤ប្រភេទខាងលើអ្នកត្រូវតែអត់ធ្មត់ និង ចំណាយពេលស្វែងយល់ពីចរិកលក្ខណៈរបស់នាងដូចគ្នាដែរ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង