មនុស្សស្រីតែងតែបារម្ភពីលក្ខណៈសម្បត្តិរបស់នាងជានិច្ចទោះបីជាអ្នកមិនបានចាប់អារម្មណ៍ក៏ដោយ ប៉ុន្តែរឿងខ្លះមនុស្សស្រីតែងតែគិត ប៉ុន្តែមនុស្សប្រុសបែរជាគិតថាជារឿងសាមញ្ញទៅវិញ។ ខាងក្រោមនេះជារឿង ៤ យ៉ាងដែលមនុស្សស្រីតែងតែគិតដល់ ៖
១. រូបរាងល្អ
នៅពេលនិយាយពីសម្រស់ និង រូបរាង មនុស្សស្រី តែងតែចង់បានរូបរាងមួយដែលទាក់ទាញ ជាពិសេសតែងតែចំណាយពេលរាប់ម៉ោងនៅមុខកញ្ចក់ ដោយរៀបចំខ្លួនយ៉ាងល្អិតល្អន់ និងផ្តោតទៅលើភាពល្អភាពស្រស់ស្អាតនៃរូបរាងរបស់នាង ដូចជាពីការជ្រើសរើសសម្លៀកបំពាក់ត្រឹមត្រូវរហូតដល់ការតុបតែងខ្លួននាងមានលក្ខណៈល្អឥតខ្ចោះ។

២. បារម្ភពីការឡើងទម្ងន់
បើនិយាយពីទម្ងន់ គឺជារឿងមួយដែលមនុស្សស្រីមានការចាប់អារម្មណ៍បំផុត ព្រោះ ជារឿយៗនាងតែងតែបារម្ភពីការឡើងទម្ងន់របស់នាងតាមរយៈការញ៉ាំអាហារ និងតាមដានកាឡូរីនៅក្នុងអាហារដែលនាងបានញ៉ាំយ៉ាងល្អិតល្អន់។

៣. ក្លិនខ្លួន
មនុស្សស្រីតែងតែចង់រក្សាក្លិនខ្លួនរបស់នាងឲ្យក្រអូបពេញមួយថ្ងៃ ព្រោះនេះជាភាពទាក់ទាញមួយនៃសម្រស់របស់នាង។ លើសពីនេះ នាងតែងតែខ្វល់ខ្វាយចំពោះអ្វីដែលនាងចង់បានសម្រាប់ខ្លួនឲ្យល្អឥតខ្ចោះដោយគ្មានចំណុចខ្វះខាត ដូចជាជ្រើសរើស ក្លិនទឹកអប់ដែលសក្តិសមជាមួយនាង។

៤. ការឲ្យតម្លៃរបស់ដៃគូ
មនុស្សស្រីតែងតែបារម្ភច្រើននៅពេលមានទំនាក់ទំនងស្នេហា អាចដោយសារតែពាក្យសម្តីរបស់អ្នកដទៃមកកាន់នាង ឬ ក៏ការនិយាយមិនល្អពីនាងទៅប្រាប់មិត្តប្រុសរបស់នាង ប៉ុន្តែ នាងគិតថាមនុស្សប្រុសម្នាក់បើសិនជាស្រឡាញ់នាងពិត នឹងទទួលយកនាង ហើយឲ្យតម្លៃទៅលើនាងជានិច្ច។

រឿងខ្លះមនុស្សស្រីតែងតែគិតគ្រប់ពេល ទោះបីជាមនុស្សប្រុសគិតថាជារឿងធម្មតាក៏ដោយ ដូចនេះចំណុចខ្លះអាចជាចំណុចចាំបាច់ចំពោះមនុស្សស្រីដែលត្រូវធ្វើសម្រាប់ខ្លួនឯង។
បញ្ចេញមតិយោបល់