សញ្ញាទាំង៤ បញ្ជាក់ថាមនុស្សម្នាក់នោះមិនស្រឡាញ់អ្នកទេ ដល់ពេលត្រូវ Move on ហើយ

Vachana-Website-Love-Family9
ធ្វើ​ម៉េច​ដឹង​ថា​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​មិន​ស្រលាញ់​អ្នក​វិញ? ជាធម្មតានៅពេលអ្នកស្រឡាញ់នរណាម្នាក់ អ្នកប្រាកដជាចង់ដឹងថាមនុស្សម្នាក់នោះស្រឡាញ់អ្នកវិញក៏អត់ ប៉ុន្តែពេលខ្លះអ្នកទទួលបានទង្វើម្តងដូចជាស្រឡាញ់ ម្តងដូចមិនស្រឡាញ់ ដើម្បីឲ្យច្បាស់ក្នុងចិត្តអ្នកសង្កេតមើលទង្វើ៤យ៉ាងនេះ។ ខាងក្រោមនេះជាទង្វើ ដែលបញ្ជាក់ថាមនុស្សម្នាក់នោះមិនស្រឡាញ់អ្នកឡើយ ដូចនេះត្រូវ Move on ហើយ៖ 
១. គាត់មិនចាប់ផ្តើមទំនាក់ទំនងមុនទេ
នៅពេលដែលអ្នកមានស្នេហា ការចាប់ផ្តើមទំនាក់ទំនងគឺជាធម្មជាតិដែល អ្នកចង់និយាយនិងចែករំលែកជាមួយមនុស្សដែលអ្នកស្រឡាញ់ ប៉ុន្តែពេលខ្លះអ្នកព្យាយាមតែឯងដោយគេមិនខ្វល់ពីអ្នកឡើយ។ សំខាន់ជាងនេះគេមិនដែលផ្ញើរសារ ឬ ខលមកអ្នកមុនឡើយគ្រប់យ៉ាងគឺអ្នកជាអ្នកចាប់ផ្តើមទាំងអស់មិនថារឿងអ្វីក៏ដោយ នេះជាសញ្ញាថាគេមិនមានចិត្តស្រឡាញ់អ្នកទេ។
២. គាត់មិនបង្ហាញការស្រលាញ់ចំពោះអ្នក
ជាធម្មតានៅពេលមនុស្សដែលមិនស្រឡាញ់អ្នក ពួកគេមិនចាប់អារម្មណ៍នឹងទង្វើដែលអ្នកធ្វើសម្រាប់គេនោះទេ ដូចជាមិនខ្វល់ខ្វាយចំពោះរឿងតូចតាចដែលសំខាន់ចំពោះអ្នក។ មិនតែប៉ុណ្ណោះគេមិនដែលចាប់អារម្មណ៍នឹងអ្នកទោះជាអ្នកបែបណាក៏ដោយ ហើយក៏មិនដែលនិយាយថាស្រឡាញ់អ្នកដែរ នេះហើយជាទង្វើដែលគេមិនបានស្រឡាញ់អ្នក ទោះបិជាគេមិននិយាយក៏ពិតមែន។
៣. គាត់មិនស្មោះត្រង់ជាមួយអ្នក
ចំណុចនេះអ្នកមិនគួរនៅបន្តទៀតទេ បើដឹងថាមនុស្សដែលអ្នកនៅជាមួយមិនមានភាពស្មោះត្រង់ជាមួយអ្នក ព្រោះមនុស្សម្នាក់នោះបើស្រឡាញ់អ្នកពិតគេប្រាកដជាស្មោះត្រង់ជាមួយអ្នកហើយ ហើយព្យាយាមស្រលាញ់ដោយមិនរញ៉េរញ៉ៃនោះឡើយ ប្រសិនបើគេរញ៉េរញ៉ៃអ្នកផ្សេងនោះ កុំទ្រាំនៅទៀតអី ព្រោះគេមិនបានខ្វល់និង យកចិត្តទុកដាក់ជាមួយមនោសញ្ចេតនារបស់អ្នកទេ។
៤. គាត់មិនអើពើនឹងអ្នក
ជឿអត់មនុស្សដែលមិនស្រឡាញ់អ្នក គេតែងតែមានកាយវិការហីៗដាក់អ្នក ជាពិសេសតែងតែទុកអ្នកចោលជារៀងរាល់ពេលមិនអើពើនឹងសម្តីដែលអ្នកនិយាយ ថែមទាំងគ្មានពេលសម្រាប់អ្នកទៀតផង។ លើសពីនេះ គេមិនដែលចង់ចំណាយពេលសម្រាប់ធ្វើអ្វីជាមួយអ្នកឡើយ ដោយយកលេសរវល់ពីនេះពីនោះដើម្បីគេចពីអ្នក។ ជាធម្មតាទេ មនុស្សដែលមិនស្រឡាញ់អ្នកគឺមិនមានពេលទំនេរឡើយ តែបើមនុស្សស្រឡាញ់អ្នកវិញទោះរវល់យ៉ាងណាក៏នៅតែអាចកំដរអ្នកបានដែរ ដូចនេះល្មមដល់ពេលដើរចេញហើយ។
ស្នេហាខ្លះអ្នកមិនអាចបង្ខំឲ្យគេស្រឡាញ់អ្នកដូចដែលអ្នកស្រឡាញ់គេនោះទេ ដូចនេះកុំព្យាយាមបង្ខំនរណាម្នាក់ឲ្យស្រឡាញ់អ្នកដោយគេមិនចង់ ធ្វើបែបនេះគឺគ្មានក្តីសុខនោះទេ។ ស្រឡាញ់មនុស្សម្នាក់ត្រូវឲ្យគេធ្វើអ្វីដែលចេញពីចិត្ត ស្រឡាញ់ឬមិនស្រឡាញ់គឺអាស្រ័យនឹងទង្វើដែលគេមានចំពោះអ្នក។ 
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង