ស្រឡាញ់ខ្លួនឯង ជាងស្រឡាញ់អ្នកដទៃ មិនមែនជារឿងខុសទេ ក៏ប៉ុន្តែនៅពេលដែលយើងចេះផ្តល់ក្តីស្រឡាញ់ដែលយើងមាន ឲ្យទៅអ្នកដទៃខ្លះ យើងនឹងកាន់តែមានក្តីស្រឡាញ់ផ្តល់មកឲ្យខ្លួនឯង ដោយសារតែការមើលឃើញថា ខ្លួនឯងនេះបានរស់នៅសមតម្លៃជាមនុស្ស មានភាពជាមនុស្សល្អ អាចជាសំណែកនៃភាពកក់ក្តៅរបស់អ្នកដទៃ អាចជាចំណែកនៃស្នាមញញឹមរបស់ពួកគេ ចឹងវាធ្វើឲ្យយើងគិតថាខ្លួនឯងមានតម្លៃសមនឹងការរស់នៅបន្តទៀត។

មិនមែនថាស្រឡាញ់ខ្លួនឯង មិនខ្វល់ពីអ្នកណាទាំងអស់ ឲ្យតែខ្លួនឯងរស់ អ្នកណាយ៉ាងមិចៗទៅមិនខ្វល់ទេ។
ស្រឡាញ់ខ្លួនឯងនេះ គេចង់មានន័យថា ទាល់តែយើងចេះស្រឡាញ់ខ្លួនសិន ទើបយើងចេះស្រឡាញ់អ្នកដទៃ ព្រោះអ្នកដទៃនិងយើងគឺអត់ខុសគ្នាទេ នៅពេលដែលយើងត្រូវការយ៉ាងមិច ពួកគេក៏ត្រូវការបែបហ្នឹងដែរ ចឹងមានន័យថា នៅពេលដែលយើងចេះស្រឡាញ់ខ្លួនឯង យើងដឹងពីរបៀបដែលអាចផ្តល់ក្តីស្រឡាញ់ឲ្យអ្នកដទៃដូចគ្នា!

បញ្ចេញមតិយោបល់