ហេតុផលទាំង៥ យ៉ាងដែលអ្នកនៅតែ single ទោះបីអ្នកជានារីដែលល្អក៏ដោយ

Vachana-Website-Love-Family-4

មនុស្សស្រីមួយចំនួនតែងតែគិតថាស្នេហាពេលខ្លះមិនចាំបាច់មាននៅក្នុងជីវិតនោះទេ ប៉ុន្តែគ្មាននរណាម្នាក់អាចគិតផុតពីរឿងទាំងអស់នេះឡើយ គ្រាន់តែមិនទាន់ដល់ពេលវេលាមួយដែលសក្តិសម។ ម្យ៉ាងទៀតអ្នកដែលចាប់អារម្មណ៍អត់ថា ខ្លួនឯងទោះបីជាល្អបែបណា ក៏មិនអាចទទួលបានស្នេហាមួយឡើយ ដូច្នេះខាងក្រោមនេះជាហេតុផល៦យ៉ាងដែលអ្នកនៅតែ single ដដែល ទោះបីអ្នកជាមនុស្សស្រីដែលល្អក៏ដោយ៖

១. អ្នកមានសមត្ថភាព និង ឯករាជ្យគ្រប់គ្រាន់

អ្នក​មាន​ចំណុចមួយដែល​ល្អ គ្រប់គ្រាន់នៅ​ក្នុង​ខ្លួន ​រហូត​ដល់​ ​មនុស្ស​ប្រុស​​ច្រើន​នាក់​នឹងមិន​មាន​អារម្មណ៍​ថា​សក្ដិសម​ក្នុង​ការ​ធ្វើ​ជា​មិត្ត​ប្រុស​របស់​អ្នក ព្រោះអ្នកមានសមត្ថភាពក្នុងការការពារខ្លួន និងធ្វើអ្វីមួយដែលមានភាព​ឯករាជ្យគ្រប់គ្រាន់ ដោយពួកគេមិនធ្លាប់គិតដល់។
២. អ្នកមិនដែលខ្ជះខ្ជាយពេលវេលាអ្នកជាមួយស្នេហាលេងសើច
ពិតណាស់អ្នកប្រាកដជាមិនចង់ចំណាយពេលវេលាដែលមានតម្លៃរបស់អ្នកទៅខាតពេលនិងស្នេហាដែលគ្មានលទ្ធផលនោះទេ ដូចនេះអ្នកក៏មិនហ៊ានសាកល្បងស្នេហាដែលមានចំពោះមុខអ្នកដែរ។ ត្រូវចាំថាពេលវេលាគឺជាការពិសោធន៍ចិត្តមនុស្ស ដូច្នេះហើយមិនគួរបិទជិតខ្លួនឯងពេកឡើយ ត្រូវហ៊ានសាកល្បងទើបជីវិតអ្នកទទួលបានបទពិសោធន៍ច្រើន។
៣. អ្នក​ស៊ាំ​នឹង​ភាព​ឯកា​
ពិតណាស់ភាពឯកាលែងជាបញ្ហាសម្រាប់អ្នកទៀតហើយ ដូចនេះពេលខ្លះអ្នកអាចនៅម្នាក់ឯងបានដោយ មិនចាំបាច់មានស្នេហាក៏បានដែរ។ ជាពិសេសអ្នកថែមទាំងមានសមត្ថភាព និងស៊ាំនិងភាពឯកាទៀតនោះ ទើបមិនចង់បានស្នេហាមកនៅក្បែរខ្លួន។
៤. អ្នកមិនសូវចេះផ្អែមល្ហែម និង ទន់ភ្លន់
ដោយសារតែ​អ្នក​ជា​ស្ត្រី​រឹងមាំ និង​ឯករាជ្យ ទើបមនុស្សប្រុសភាគច្រើនមិនហ៊ាននៅក្បែរថែមទាំងអាចមើលរំលង ព្រោះតែពេលខ្លះអ្នករឹងមាំពេក ទើបធ្វើឲ្យបុរសទាំងនោះគិតថាអ្នកមិនសូវចេះទន់ភ្លន់ និង ផ្អែមល្ហែម។ ​លើសពីនេះ មនុស្សប្រុសភាគច្រើនមិនសូវស្រឡាញ់មនុស្សស្រីដែលរឹងមាំពេកទេ ដោយសារតែគេគិតថា មនុស្សស្រីគួរតែទន់ភ្លន់ដើម្បីទទួលបានការមើលថែ និង ការការពារពីពួកគេ។
៥. អ្នករវល់ជាមួយការងារពេក
ជាធម្មតាទេ នៅពេលដែលអ្នករវល់និងការងារច្រើន ឬ ជាមួយជីវិតអ្នកពេក ស្នេហាលែងសំខាន់ហើយ ព្រោះអ្នកប្រាកដជាគ្មានពេលទៅណាត់ជួបជាមួយអ្នកណាម្នាក់ ព្រមទាំងមិនអាចគិតពីរឿងទាំងនេះផងដែរ។ នេះជាចំណុចមួយដែលអ្នកមិនអាចទទួលបានស្នេហាមួយ ព្រោះអ្នកមិនអាចផ្តល់ពេលវេលាឲ្យដៃគូ ដូច្នេះ អ្នកគិតថានៅម្នាក់ឯងគឺងាយស្រួលជាង។
នេះគឺជាហេតុផលដែលមនុស្សស្រីមួយចំនួនមិនមានដៃគូ ឬ សង្សា ព្រោះពួកគេមានចំណុចដែលល្អ ធ្វើឲ្យមនុស្សប្រុសខ្លះតែងតែមើលរំលង។ ដូច្នេះមនុស្សស្រីត្រូវតែរឹងមាំ ប៉ុន្តែ មិនមែនមិនចេះទន់ភ្លន់នោះទេ ត្រូវចេះបន់បែនគ្រប់ស្ថានភាព ត្រូវទន់ៗ ត្រូវរឹងៗ ទើបមិនមានអ្នកណាអាចវាយតម្លៃទៅលើអ្នកបាន។ 
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង