
រឿងស្នេហាមនុស្សស្រីណាក៏ចង់ជួបមនុស្សច្បាស់លាស់ និងអាចកាន់ដៃគ្នាជាគូអនាគតដែរ ប៉ុន្តែមនុស្សស្រីខ្លះស្រឡាញ់ចំតែមនុស្សប្រុសដែលសាវា មិនស្មោះត្រង់ចំពោះខ្លួន។ រឿងសាវាអាចនឹងមកពីធម្មជាតិរបស់ពួកគេហើយប៉ុន្តែអ្នកក៏ត្រូវតែរៀនសង្កេតពីលក្ខណៈសម្បត្តិមួយចំនួនដែលអាចបញ្ជាក់បានថាពួកគេសាវា ដូចនេះវចនានិងបង្ហាញពីលក្ខណៈដែលអ្នកគួរតែសង្កេតពីមនុស្សប្រុសដែលអ្នកស្រឡាញ់។
១. មនុស្សប្រុសសម្តីផ្អែម
វាមានន័យថាពួកគេតែងតែសរសើរទៅមនុស្សស្រីគ្រប់គ្នាដែលនៅជិតគេ ហើយនិយាយពិរោះដាក់អ្នកនៅចំពោះមុខអ្នក ប៉ុន្តែទង្វើទាំងអស់ហ្នឹងក៏ពួកគេធ្វើដាក់មនុស្សគ្រប់គ្នាដែរ បើអ្នកយកសង្សាបែបនេះច្បាស់ជាដេកឱបទឹកភ្នែកហើយ។

២. មនុស្សប្រុសចូលចិត្តកុហក
មនុស្សសាវាចូលចិត្តកុហកណាស់ តែងតែមានលេសនេះលេសនោះមកហូរហែរ ហើយតែងតែដោះសារនៅពេលដែលអ្នកតាមទាន់ ឬ ព្យាយាមលាក់បាំងអ្វីមួយពីអ្នកដែលពួកគេបានធ្វើ។
៣. មនុស្សប្រុសរញ៉េរញ៉ៃច្រើន
មនុស្សប្រុសដែលស្មោះត្រង់ជាមួយដៃគូរបស់ខ្លួនគឺរក្សាគម្លាតជាមួយអ្នកដែលមានភេទផ្ទុយគ្នា។ មានន័យថាគេមិនសូវនៅជិតមនុស្សស្រីទេ។ តែបើដៃគូរបស់អ្នកតែងតែស្និតជាមួយមនុស្សស្រីផ្សេងមានន័យថាគេចង់ចែករំលែកក្តីស្រឡាញ់ចំពោះផ្សេងដូចគ្នា មនុស្សបែបនិងនៅជាមួយយូរកាន់តែគ្រាំចិត្ត។

៤. លាក់បាំងពីទំនាក់ទំនងអ្នក
មនុស្សខ្លះព្យាយាមលាក់បាំងពីទំនាក់ទំនងអ្នកពីមនុស្សជុំវិញខ្លួនគេ ធ្វើបែបនេះ ព្រោះពួកគេអាចមានទំនាក់ទំនងជាមួយអ្នកផ្សេងបានថែមទៀត។ លើសពីនេះពួកគេតែងមានមិត្តភក្តិស្រីច្រើន និងប្អូនស្រីច្រើន និងមានភាពស្និតស្នាលលើសពីអ្វីដែលគេបានប្រាប់អ្នក។
ច្បាស់លាស់គឺគិតគូពីអនាគតជាមួយគ្នា ព្យាយាមជាមួយគ្នា ហើយមិនខ្លាចក្នុងការប្រាប់មនុស្សជុំវិញខ្លួនពីទំនាក់ទំនង បើទោះមិនបង្ហាញលើបណ្ដាញសង្គមក៏ដោយ។