ខ្ញុំចង់ក្លាយជាមនុស្សម្នាក់ ដែលអ្នកស្រមៃចង់បង្កើតអនាគតជាមួយ

Vachana-Website-Love-Family2-Ad

ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំកាន់តែស្រឡាញ់អ្នកជាងពីមុនទៅទៀត ខ្ញុំមិនចង់បាត់បង់អ្នកទេ ហើយក៏ចង់ឲ្យអ្នកមានអារម្មណ៍បែបនេះដាក់ខ្ញុំដូចគ្នា។  មិនចង់ធ្វើជាមនុស្សម្នាក់ ដែលអ្នកយកកំដរអារម្មណ៍័មួយពេលឡើយ ប៉ុន្តែខ្ញុំចង់ក្លាយជាមនុស្សម្នាក់ដែលអ្នកចង់កាន់ដៃខ្ញុំតស៊ូជាមួយគ្នានៅថ្ងៃខាងមុខ។

លើសពីនេះ ខ្ញុំចង់ក្លាយជាមនុស្សដែលអ្នកយកចិត្តទុកដាក់ចេញពីចិត្តពិតប្រាកដ មែនមែនគ្រាន់តែធ្វើបង្ក្រប់តួនាទីរបស់អ្នកឡើយ ហើយខ្ញុំសង្ឃឹមទៀតថា ខ្ញុំអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាគ្រប់គ្រាន់នៅពេលមានវត្តមានរបស់ខ្ញុំ។ ខ្ញុំមិនចង់បានអ្វីច្រើនទេ ខ្ញុំចង់ក្លាយជាមនុស្សម្នាក់ ដែលអ្នកចង់កសាងអនាគតជាមួយនៅថ្ងៃណាមួយ មិនមែនគ្រាន់តែជាមនុស្សម្នាក់ដែលអ្នកចង់នៅជាមួយតែមួយថ្ងៃនោះទេ ព្រោះខ្ញុំពិតជានឿយហត់ក្នុងការចាប់ផ្តើមទំនាក់ទំនងជាមួយមនុស្សថ្មីៗម្តងហើយម្តងទៀតណាស់។

ម្យ៉ាងទៀត ខ្ញុំជាប្រភេទមនុស្សដែលមិនត្រឹមតែចង់បានទំនាក់ទំនងមួយដែលយូរអង្វែងប៉ុណ្ណោះទ ប៉ុន្តែខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ចង់​ឱ្យ​ទំនាក់​ទំនង​របស់​ខ្ញុំ​ស្ថិត​ស្ថេរ​រហូត​ដល់​ទី​បញ្ចប់ជាមួយអ្នកដែលខ្ញុំស្រឡាញ់។ ខ្ញុំមិនដឹងថាខ្ញុំស្រលាញ់អ្នកខ្លាំងប៉ុណ្ណានោះទេ ប៉ុន្តែអ្នកពិតជាសំខាន់ចំពោះខ្ញុំខ្លាំងណាស់ ដូចនេះហើយ ទើបខ្ញុំចង់ឲ្យអ្នកអាចស្រឡាញ់ខ្ញុំឲ្យបានយូរអង្វែងតាមដែលអ្នកអាចធ្វើទៅបាន។

ចុងក្រោយ ខ្ញុំគ្រាន់តែចង់​បាន​មនុស្ស​ម្នាក់ ​ដែល​ស្មោះ​ត្រង់​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ការ​ស្រឡាញ់ដោយ​គ្មាន​លក្ខខណ្ឌ​របស់​ខ្ញុំ និង អាចកាន់ដៃខ្ញុំទៅដល់ថ្ងៃអនាគតជាមួយគ្នាបានតែប៉ុណ្ណោះ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង