ជូនចំពោះមនុស្សស្រីដែលកំពុងអានអត្ថបទនេះ
ខ្ញុំសង្ឃឹមថាអ្នកនឹងរកឃើញបុរសម្នាក់ដែលនឹងស្រឡាញ់អ្នកជាអ្នក ទទួលយកភាពមិនល្អឥតខ្ចោះរបស់អ្នក និងអាចសម្របខ្លួនទៅវិញទៅមកជាមួយគ្នាគ្រប់កាលៈទេសៈ។
ខ្ញុំសង្ឃឹមថាអ្នកនឹងរកឃើញបុរសម្នាក់ដែលមានមោទនភាពបំផុតដែលមានអ្នកក្នុងជីវិត ដោយមិនមានភាពធុញទ្រាន់ និងហត់នឿយជាមួយអ្នក។
ខ្ញុំសង្ឃឹមថាអ្នកនឹងរកឃើញបុរសម្នាក់ដែលមិនយកអ្នកទៅប្រៀបធៀបជាមួយមនុស្សស្រីដទៃ តែគេអាចធ្វើឲ្យមនុស្សស្រីដទៃច្រណែននឹងអ្នកវិញ។
ខ្ញុំសង្ឃឹមថាអ្នកនឹងរកឃើញបុរសម្នាក់ដែលមិនលែងដៃអ្នកចោលទោះមានឧបសគ្គអ្វីក៏ដោយ ទោះត្រូវ ឬខុស ខឹង ឬអន់ចិត្ត មិនសប្បាយចិត្តយ៉ាងណាក៏ត្រឡប់មករកគ្នាវិញ ក្បែរគ្នាវិញ។
ខ្ញុំសង្ឃឹមថាអ្នកនឹងរកឃើញបុរសម្នាក់ដែលអាចស្រឡាញ់មនុស្សជុំវិញខ្លួនអ្នក ដូចដែលអ្នកស្រឡាញ់ពួកគេ ហើយគេអាចឲ្យអ្នកមានអារម្មណ៍រីករាយពេលបាននៅជុំគ្នា។ខ្ញុំសង្ឃឹមថាអ្នកនឹងរកឃើញបុរសម្នាក់នោះ!
បញ្ចេញមតិយោបល់