ឈ្លោះគ្នាធ្វើអ្វី បើដឹងខ្វះគ្នាមិនបាន… គ្រប់ពេលដែលមានរឿងអន់ចិត្ត ហេតុអ្វីមិននិយាយប្រាប់គ្នាឲ្យត្រង់ៗ ហេតុអ្វីចូលចិត្តលាក់ទុកនូវអាម្មណ៍ទាំងនេះម្ល៉េះ? នេះជាអ្វីដែលសង្សារបស់ខ្ញុំតែងតែសួរមកកាន់ខ្ញុំ នៅទីបំផុត ចម្លើយរបស់ខ្ញុំតែងតែ ប្រាប់គាត់ថាគ្មានអ្វីនោះទេ ប៉ុន្តែគាត់មិនបានដឹងនោះទេថា នៅពេលមនុស្សស្រីអន់ចិត្ត គឺ នាងតែងតែស្ងាត់ និង មិននិយាយអ្វីទាំងអស់ ព្រោះ នាងមិនអាចនិយាយអ្វីបាន ក្រៅពីលួចយំស្ងាត់ៗនោះទេ។

ម្យ៉ាងទៀត នាងចង់ឲ្យអ្នកដឹងថា មនុស្សស្រីគឺពូកែអន់ចិត្តណាស់ ទោះបីជាទង្វើរបស់អ្នកតូចតាចពិតមែន តែក៏អាចប៉ះពាល់អារម្មណ៍របស់នាងបានដែរ ដូចនេះ កុំព្យាយាមសួរនាងពីហេតុផល ដែលធ្វើឲ្យនាងអន់ចិត្តនឹងអ្នក ប៉ុន្តែ ត្រូវដឹងពីអ្វីដែលអ្នកបានធ្វើ ត្រូវចាំថា មនុស្សស្រីនៅពេលដែលស្រឡាញ់អ្នកខ្លាំង គ្រប់សកម្មភាពរបស់អ្នក តែងតែសំខាន់សម្រាប់នាង ដូចនេះ ទង្វើខ្លះកុំធ្វើអី បើសិនជាអ្នកដឹងថាអាចប៉ះពាល់អារម្មណ៍នាង ស្រឡាញ់គ្នាត្រូវ ដឹងពីអារម្មណ៍របស់ដៃគូរបស់ខ្លួន នេះជាចំណុចដែលអ្នកគួរតែស្វែងយល់ឲ្យបានច្រើន។
