តើគួរបន្តទៅមុខជាមួយគ្នាទៀតទេ បើសិនជាទំនាក់ទំនងរបស់អ្នកលែងទុកចិត្តគ្នា??

Vachana-Website-Love-Family-Ad-1

ពិតណាស់ទំនាក់ទំនងមួយដែលល្អប្រសើរ និង ទៅមុខបានដោយរលូននោះ គឺផ្តើមពីការស្វែងយល់ពីគ្នា ឲ្យតម្លៃចំពោះគ្នា ជាពិសេសត្រូវមានភាពស្មោះត្រង់ និងទុកចិត្តគ្នាទៅវិញទៅមក។ លើសពីនេះ បើស្នេហាមួយគ្មានការទុកចិត្តគ្នាទេ ទំនាក់ទំនាក់នឹងធ្លាក់ទៅក្នុងស្ថានភាពមួយដែលសង្ស័យច្រើន និង រកាំរកូសគ្នាអត់ឈប់ឈរ ហើយក្តីស្រឡាញ់របស់អ្នក ក៏កាន់តែថយចុះទៅតាមនឹងដែរ។ 

សាកស្រមៃបន្តិចទៅ បើសិនជាអ្នក ឬដៃគូម្ខាងទៀត គ្មានទំនុកចិត្តចំពោះគ្នាទៀតទេ តើទំនាក់ទំនងរបស់អ្នកអាចបន្តទៅមុខដោយរលូនឬអត់?  ចម្លើយច្បាស់ជាអត់ទេ!! បើសិនជាស្នេហារបស់អ្នកលែងជឿជាក់លើគ្នាដូចថ្ងៃដំបូងទៀតហើយ កុំបន្តទៅមុខអី ព្រោះធ្វើឲ្យអ្នកហត់នឿយកាន់តែខ្លាំងដើម្បីថែរក្សាទំនាក់ទំនងនោះ។

មួយវិញទៀត បើស្នេហារបស់អ្នកបាត់បង់ទំនុកចិត្តចំពោះគ្នា គឺប្រហែលជាពិបាកផ្សះផ្សារឡើងវិញណាស់ ព្រោះ នៅពេលដែលការជឿទុកចិត្តត្រូវបានបាត់បង់ វាមិនអាចទទួលបានមកវិញភ្លាមៗ ត្រឹមតែមួយថ្ងៃ ឬពីរថ្ងៃនោះទេ។ ដូចនេះជម្រើសចុងក្រោយ បើអ្នកសម្រេចចិត្តថា ចង់នៅបន្តក្នុងទំនាក់ទំនងមួយដែលគ្មានការជឿជាក់លើគ្នា អ្នកអាចស្វែងយល់បន្ថែម និង ព្យាយាមបង្កើនភាពទុកចិត្តដល់គ្នាឡើងវិញ ។

ប៉ុន្តែផ្ទុយមកវិញ ជម្រើសល្អមួយទៀតគឺ អ្នកគួរតែបញ្ចប់ស្នេហារបស់អ្នកទៅ ដោយសារ បើមនុស្សពីរនាក់លែងមានអារម្មណ៍ថាទុកចិត្តហើយ ស្នេហាមួយនោះមិនត្រឹមតែឈ្លោះគ្នារាល់ថ្ងៃទេ ថែមទាំងធ្វើឲ្យមានអារម្មណ៍អត់ស្ងប់ សង្ស័យច្រើនពីនេះពីនោះ និង ខ្លាចដៃគូធ្វើរឿងលួចលាក់ផ្សេងៗ ដូចនេះហើយ កុំឲ្យខ្លួនឯងស្ថិតក្នុងអារម្មណ៍ទាំងអស់នោះអី  ត្រូវតែដើរចេញ ដើម្បីថែរក្សាផ្លូវចិត្តរបស់អ្នកឲ្យកាន់តែល្អជាងមុន។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង